អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពត៌មានអន្តរជាតិ Archives - រស្មី ញូស៍

សហគ្រិនឯកជនគឺជា “គ្នាឯង”៖ជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន

សហគ្រិនឯកជនគឺជា “គ្នាឯង”៖ជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន តួលេខ “៥, ៦, ៧, ៨, ៩”គឺគួរឱ្យជឿជាក់ណាស់៖សេដ្ឋកិច្ចឯកជនរួមចំណែកជាង៥០%នៃចំណូលពន្ធ ជាង៦០%នៃផលិតផលក្នុងស្រុកសរុប ជាង៧០%នៃសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា ជាង៨០%នៃឱកាសការងារក្នុងទីក្រុងនិងជាង៩០%នៃចំនួនសហគ្រាសសរុប។ទិន្នន័យដ៏រស់រវើកទាំងនេះបានបញ្ជាក់ពីសេចក្តីសន្និដ្ឋានដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនអំពីសហគ្រាសឯកជននិងសហគ្រិនគឺជា “គ្នាឯង”ដែលបានបង្ហាញពីគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសចិន។ ស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចឯកជន គឺជាតំណាងដ៏រស់រវើកនៃប្រវត្តិសាស្ត្រកំណែទម្រង់របស់ប្រទេសចិន។មុនពេលកំណែទម្រង់និងការបើកចំហរ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកជា “កន្ទុយមូលធននិយម”។បន្ទាប់ពីកំណែទម្រង់និងបើកចំហរ វាបានផ្លាស់ប្តូរពី “ការបំពេញបន្ថែមដល់សេដ្ឋកិច្ចសាធារណៈ”ទៅជា “សមាសធាតុសំខាន់នៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម” ហើយបន្ទាប់មក ទទួលបានឋានៈស្មើគ្នាជាមួយសេដ្ឋកិច្ចសាធារណៈ។នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានសរសេរចូលទៅក្នុងរដ្ឋធម្មនុញ្ញនិងលក្ខន្តិកៈរបស់បក្ស។ចាប់ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន Chint Groupពីសហគ្រាសតូចទៅជាក្រុមហ៊ុនយក្សនៃថាមពលឆ្លាតវៃសកល រហូតដល់ភាពជោគជ័យរបស់ក្រុមហ៊ុនLandSpaceក្នុងបច្ចេកវិទ្យាប្រមូលយករ៉ុក្កែមកវិញ ការផ្លាស់ប្តូរនៃសហគ្រាសឯកជនបានបង្ហាញពីកម្លាំងកំណើនរបស់ “គ្នាឯង”។ លោកXi Jinpingតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ក្នុងអំឡុងពេលធ្វើការនៅខេត្តហុកគាន លោកបានចុះត្រួតពិនិត្យការងារនៅទីក្រុងជីនជាំងចំនួន៧ដង ដោយសង្ខេបនិងផ្សព្វផ្សាយ “បទពិសោធន៍ជីនជាំង” ដែលបានធ្វើឱ្យទីក្រុងតូចនេះក្លាយទៅជាក្រុងផលិតសម្លៀកបំពាក់កីឡាសកល។នៅចំណុចសំខាន់ៗនៃសេដ្ឋកិច្ច លោកបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគ្រាសឯកជន២លើក ដើម្បីធ្វើឱ្យទំនុកចិត្តរបស់សហគ្រិនមានស្ថិរភាព និងដោះស្រាយបញ្ហារបស់ពួកគេ។ការអនុវត្តនៃ«ច្បាប់លើកកម្ពស់សេដ្ឋកិច្ចឯកជន»ឆ្នាំ២០២៥បានដាក់បញ្ចូល “គោលការណ៍ពីរដែលមិនងាករេ»ទៅក្នុងច្បាប់ ដើម្បីផ្តល់ការធានាយ៉ាងរឹងមាំសម្រាប់សេដ្ឋកិច្ចឯកជន។ “គ្នាឯង”បានបង្ហាញពីទំនួលខុសត្រូវនិងការរួមរួស់ជាមួយគ្នា។សហគ្រាសឯកជនមិនត្រឹមតែជាតួអង្គទីផ្សារប៉ុណ្ណោះទេ ថែមទាំងជា “ដៃគូស្នូល”នៃការអភិវឌ្ឍជាតិផងដែរ៖ការច្នៃប្រឌិតថ្មី ដូចជាការទូទាត់តាមលេខកូដQRនិងអាគុយថាមពលថ្មី ហើយឱកាសការងាររាប់លានធានាបាននូវជីវភាពរស់នៅរបស់ប្រជាជន។សហគ្រាសឯកជនចិនដែលបានពង្រីកខ្លួនជាសកល ដូចជាក្រុមហ៊ុនBYDដែលសាងសង់រោងចក្រនៅប្រទេសប្រេស៊ីលនិងក្រុមហ៊ុនChint Groupដែលបម្រើប្រទេសរាប់រយបានក្លាយជាដៃគូអភិវឌ្ឍន៍សកលដោយ “ចែករំលែកបច្ចេកវិទ្យានិងរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ី” ដែលបានភ្ជាប់គម្លាតអភិវឌ្ឍន៍រវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសរីកលូតលាស់។ ចាប់ពី “អ្នកចូលរួមខាងក្រៅ”រហូតដល់ “ដៃគូស្នូល” សហគ្រិនឯកជនដែលមានប្រាជ្ញាអាជីវកម្មបែបបូព៌ាបានអនុវត្តទំនួលខុសត្រូវខណៈពេលដែលចងចាំប្រភពនៃទ្រព្យសម្បត្តិរបស់ពួកគេ។បច្ចុប្បន្ន សហគ្រាសឯកជនជាង៥៨លានកំពុងផ្អែកលើគោលនយោបាយដែលមានអំណោយផល ដើម្បីសរសេរចម្លើយសហសម័យដែល “ភាពធូរធារជាមួយនឹងទំនួលខុសត្រូវនិងសុចរិតភាព”នៅក្នុងការកសាងទំនើបកម្មតាមបែបផែនចិន៕

Read More

បទវិភាគ៖មិនអនុញ្ញាតពួកស្តាំនិយមរបស់ជប៉ុនបង្វិលកង់ប្រវត្តិសាស្ត្រឱ្យថយក្រោយជាដាច់ខាត

បទវិភាគ៖មិនអនុញ្ញាតពួកស្តាំនិយមរបស់ជប៉ុនបង្វិលកង់ប្រវត្តិសាស្ត្រឱ្យថយក្រោយជាដាច់ខាត “ពាក្យសម្តីស្តីពីជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរបានល្មើសនឹងគោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” “ចាំបាច់ត្រូវទប់ស្កាត់មហិច្ឆតារបស់ជប៉ុនដែលចង់មានអាវុធនុយក្លេអ៊ែរ ” “រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួន” ។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិននឹងពាក្យសម្តីដ៏ខុសឆ្គងរបស់មន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលបានអះអាងយ៉ាងកម្រោលថា “ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ” មតិអន្តរជាតិបានរិះគន់ជាទូទៅ ។ ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនធ្លាប់ផ្សាយដំណឹងឱ្យដឹងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” លោក Koizumi Shinjiroរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានអះអាងថា មិនច្រានចោលជម្រើសណាទាំងអស់ខណៈពេលជំរុញកិច្ចពិគ្រោះពិភាក្សាអំពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ទង្វើប្រកបដោយគ្រោះថ្នាក់របស់រដ្ឋាភិបាលជប៉ុនជាបន្តបន្ទាប់ក្នុងបញ្ហាគួរតែមានអាវុធនុយក្លេអ៊ែរ មិនត្រឹមតែបានបង្ករឿងហេតុចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរនិង ប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះការអភិវឌ្ឍដោយសន្តិភាពរបស់សកលលោកទៀតផង ។ កាលពីឆ្នាំ១៩៦៧ ខណៈពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភា លោក Sato Eisaku នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះបានលើកឡើងពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ពោលគឺ មិនមាន មិនផលិតនិងមិននាំចូលអាវុធនុយក្លេអ៊ែរ ។ នៅឆ្នាំ១៩៧១ “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ”ត្រូវដាក់បញ្ចូលជាផ្លូវការក្នុងសេចក្តីសម្រេចចិត្តនៃសភាតំណាងរាស្ត្ររបស់ជប៉ុន ដែលបានក្លាយជាខ្សែបន្ទាត់ខាងទំនុកចិត្តសម្រាប់បង្ហាញពីគោលជំហរសន្តិភាពរបស់ខ្លួនទៅកាន់បរទេស ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈដ្ឋាននយោបាយរបស់ជប៉ុនមាននិន្នាការឆ្ពោះទៅរកនយោបាយស្តាំនិយមកាន់តែខ្លាំងឡើងៗ ។ បន្ទាប់ពីឡើងកាន់មុខតំណែង រដ្ឋាភិបាលរបស់លោកស្រី Sanae Takaichi…

Read More

សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping

សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែធ្នូ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។     ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានបូកសរុបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ ធ្វើការវិភាគចំពោះសភាពការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន ក៏ដូចជារៀបចំចាត់ចែងការងារសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ។ សន្និសីទលើកនេះបានលើកឡើងថា ឆ្នាំនេះជាឆ្នាំមិនធម្មតាទេ ។ មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានរួបរួមនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសតស៊ូពុះពារគ្រប់ឧបសគ្គ អនុវត្តយ៉ាងមុតមាំមិនងាករេនូវទស្សនៈអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមបានសម្រេចដោយរលូន ។ សន្និសីទបានគូសបញ្ជាក់ថា បើចង់ធ្វើការងារសេដ្ឋកិច្ចឆ្នាំក្រោយឱ្យបានល្អ ត្រូវចាត់ទុកគំនិតលោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងកិច្ចប្រជុំពេញអង្គរាល់លើកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវទិសដៅការងារជាទូទៅដែលស្វែងរកការវិវឌ្ឍប្រកបដោយភាពនឹងនរ ផ្តោតសំខាន់លើការជំរុញស្ថិរភាពនៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ក៏ដូចជាគាំពារភាពសុខដុមរមនានិងស្ថិរភាពក្នុងសង្គមដើម្បីសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ ៕

Read More

បទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញគឺគ្មានច្រកចេញទាល់តែសោះ

បទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញគឺគ្មានច្រកចេញទាល់តែសោះ មនុស្សដែលគ្មានភាពស្មោះត្រង់មិនអាចទទួលបានសច្ចភាព  ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ ។ ក្នុងនាមជាប្រទេសបំផុសសង្គ្រាមឈ្លានពាន និងប្រទេសទទួលបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរតែគិតពិចារណាឱ្យបានស៊ីជម្រៅនូវទោសកំហុសដែលខ្លួនបំផុសសង្គ្រាម ក្រេបជញ្ជក់យកមេរៀននៃប្រវតិ្តសាស្ត្រ និងដើរតាមមាគាអភិវឌ្ឍន៍ដោយសន្តិភាពពិតប្រាកដ នេះជាបុរេល័ក្ខខ័ណ្ឌដ៏សំខាន់សម្រាប់ឱ្យជប៉ុនត្រឡប់ទៅសហគមន៍អន្តរជាតិវិញ ជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ឱ្យជប៉ុនអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយក៏ជាម៉ែត្រសម្រាប់វាយតម្លៃថា តើប្រទេសជប៉ុនអាចគោរពនិងអនុវត្តពាក្យសន្យារបស់ខ្លួនស្តីពីការអភិវឌ្ឍដោយសន្តិភាពឬទេ ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានបន្ធូរបន្ថយសិទ្ធិស្វ័យការពារជាបន្តបន្ទាប់ បានបន្ធូរការរឹតបន្តឹងការនាំចេញអាវុធជាច្រើនលើក ហើយបានអភិវឌ្ឍអ្វីដែលហៅថា សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ ប៉ុនប៉ងបង្កើតវិសោធនកម្ម“គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ” ។ ទង្វើទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនឹង “ធម្មនុញ្ញសន្តិភាព” និងគោលការណ៍“ស្វ័យការពារ”របស់ជប៉ុន បានធ្វើឱ្យប្រទេសអាស៊ីនៅជិតខាងនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធសាស្ត្ររបស់ជប៉ុន ។ ជាពិសេស ខណៈពេលចូលរួមការជជែកដេញដោលក្នុងរដ្ឋសភា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងយ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់នៅតៃវ៉ាន់”ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព ការនិយាយបញ្ឆិតបញ្ឆៀងអំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធន បានលាតត្រដាងយ៉ាងច្បាស់នូវធាតុពិតដ៏អាក្រក់របស់លោកស្រីដែលបំពានធម្មនុញ្ញសន្តិភាព និងបានបំផ្លេចបំផ្លាញសណ្តាប់ធ្នាត់អន្តរជាតិ ។ ប្រឈមនឹងទង្វើរបស់ជប៉ុនប្រកបដោយគ្រោះថ្នាក់ សហគមន៍អន្តរជាតិបានចេញផ្សាយការព្រមានយ៉ាងច្បាស់លាស់ តម្រូវឱ្យជប៉ុនប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវ និងពិចារណាពីកំហុសខ្លួនក្នុងប្រវត្តិសាស្ត្រឈ្លានពាន បញ្ឈប់បំភាន់មតិសាធារណៈក្នុងអន្តរជាតិ និងបញ្ឈប់ធ្វើទង្វើនិងបញ្ចេញពាក្យសម្តីខុសឆ្គងក្នុងបញ្ហាពាក់ព័ន្ធ ក៏ដូចជាប្រកាន់ខ្ជាប់ដើរតាមមាគាអភិវឌ្ឍន៍ដោយសន្តិភាព ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិតាមរយៈអាកប្បកិរិយាមានទំនួលខុសត្រូវ និងការអនុវត្តជាក់ស្តែង ។ លោកស្រី…

Read More

បទវិភាគ៖ប្រទេសចិននឹងក្លាយជាកម្លាំងចលករបន្ថែមលើ “កម្លាំង សកលខាងត្បូង” កាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសG20 និងអភិបាលកិច្ចសេដ្ឋកិច្ចសកល

បទវិភាគ៖ប្រទេសចិននឹងក្លាយជាកម្លាំងចលករបន្ថែមលើ “កម្លាំង សកលខាងត្បូង” កាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសG20 និងអភិបាលកិច្ចសេដ្ឋកិច្ចសកល ——— “ប្រារព្ធធ្វើឡើង​ជា​លើក​ដំបូង​នៅទ្វីប​អាហ្វ្រិក​” “ដែលផ្តោតសំខាន់​ទៅលើ​ប្រធាន​បទ​ស្តីពីសលកលខាង​ត្បូង​” “អំពាវនាវ​ឱ្យ​សាមគ្គីភាពគ្នា​ ដើម្បីឆ្លើយតបបញ្ហាប្រឈម” ។ល។ នាថ្ងៃទី​២៣ ខែ​វិច្ឆិកា តាម​ម៉ោងក្នុង​តំបន់ កិច្ចប្រជុំកំពូល​ក្រុមប្រទេស​ G20​ លើក​ទី២០​ បាន​បិទសម័យអង្គប្រជុំ​នៅក្រុង​ចូហានណេសប៊ឺក ប្រទេស​អាហ្វ្រិកខាងត្បូ​ង។ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ លោក Li Qiang នាយក​រដ្ឋមន្ត្រី​ចិន​បានថ្លែង​សុន្ទរកថា ដោយ​​គូសបញ្ជាក់​ថា​ គួរ​សាមគ្គីភាព និងធ្វើកិច្ចសហប្រតិបតិ្តការដើម្បី​ឆ្លើយតប​នឹង​ភាពទន់​ខ្សោយនៃការ​ងើ​បឡើង​វិញ​ ​របស់​សេដ្ឋកិច្ច​សកល​ ការ​ខ្វែង​គំនិត​ ទំនាស់ ​និង​ផលលំបាកក្នុង​អភិបាល​កិច្ច ។ គួរបញ្ជាក់​ផងដែរថា នៅថ្ងៃ​បើក​កិច្ច​ប្រជុំ​កំពូលនេះ​ ក៏បាន​ចេញសេចក្តីថ្លែងការ​ណ៍រួម​ នេះជា​លើក​ទីមួយ​ហើយ​ក្នុ​ងប្រវត្តិសាស្ត្រ​កិច្ចនៃកិច្ច​ប្រជុំ​កំពូល ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​ការបេ្តជ្ញា​ចិត្ត​របស់​បណ្តាភាគីនានា​ ក្នុង​ការ​បង្កើន​សាមគ្គីភាពគ្នា ​និង​សហប្រតិបតិ្តការ​ ដើម្បី​រួម​គ្នា​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម ។ នៅខែ​កញ្ញា​ឆ្នាំ​នេះ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើងនូវ​គំនិត​ផ្តួចផ្តើម​អភិបាល​កិច្ច​សកល​ ដែល​បាន​ផ្តល់ផែនការសម្រាប់​ដោះស្រាយ​ឱនភាព​ខាង​អភិបាល​កិច្ច​សកល​តាមបែបផែនចិន។ យើងរំពឹង​ទុក​ថា ប្រទេស​G20 អាចដឹក​នាំ​ការ​​អនុវត្ត​ពហុភាគីនិយម​ ធ្វើ​កំណែង​ទម្រង់​​ឱ្យ​មាន​សុក្រឹតភាព​នូ​វអភិបាលកិច្ច​សកល​ ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​រួម​របស់​បណ្តា​ប្រទេស​នានា​ ។ កិច្ច​ប្រជុំ​កំពូលលើក​នេះ ​បាន​បើក​ធ្វើនៅទ្វីប​អាហ្វ្រិក​…

Read More

ការស្ទង់មតិរបស់ CGTN៖ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ

ការស្ទង់មតិរបស់ CGTN៖ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ ពាក្យសម្តីបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុនបាននាំឱ្យមានការរិះគន់និងថ្កោលទោសពីសហគមន៍អន្តរជាតិ ហើយនៅពីក្រោយពាក្យសម្តីដ៏ខុសឆ្គងគឺឧបាយកលរបស់ពួកស្តាំនិយមជ្រុលជប៉ុនដែលចង់ឱ្យយោធានិយមងើបឡើងវិញ ប្រការនេះបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់កំណត់ដូចជារដ្ឋធម្មនុញ្ញជប៉ុន ព្រមទាំង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និង《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម ដែលនឹងរុញច្រានប្រទេសជប៉ុនឱ្យឈរនៅម្ខាងបដិបក្ខជាមួយសហគមន៍អន្តរជាតិ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,១ភាគរយដាស់តឿនយ៉ាងខ្លាំងឱ្យភាគីជប៉ុនដកពាក្យសម្តីបង្កហេតុវិញភ្លាម ហើយអំពាវនាវឱ្យប្រទេសនានារួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាតជាមួយរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៣ភាគរយបានថ្លែងថា ពាក្យសម្តីនិងទង្វើរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលញុះញង់ឱ្យកើតសង្គ្រាមបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងរដ្ឋធម្មនុញ្ញជប៉ុន និងបំផ្លាញយ៉ាងខ្លាំងក្លាដល់រូបភាពជាតិនិងកិត្តិនាមអន្តរជាតិរបស់ជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៤ភាគរយបានលើកឡើងថា មានតែលាងជម្រះបទឧក្រិដ្ឋប្រវត្តិសាស្ត្រទាំងស្រុងនិងលុបចោលគំនិតយោធានិយមពីឫសគល់ ទើបជប៉ុនអាចវិលត្រឡប់មកសហគមន៍អន្តរជាតិវិញក្នុងអត្តសញ្ញាណជាប្រទេសដ៏ប្រក្រតី ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៨ភាគរយបានរិះគន់ភាគីជប៉ុនដែលមិនអើពើពីច្បាប់និងការពិតជាក់ស្តែងនៃប្រវត្តិសាស្ត្រ បំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសជិតខាង ហើយប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ការស្ទង់មតិនេះបានធ្វើឡើងតាមរយៈវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតសរុបចំនួន៤៥៤៩បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិរបស់ខ្លួនក្នុងរយៈពេល១២ម៉ោង ៕

Read More

បទវិភាគ៖សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ដោយនឹងនរ

បទវិភាគ៖សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ដោយនឹងនរ “បើមើលជាទូទៅ ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិនកំពុងត្រូវជំរុញយ៉ាងនឹងនរជាលំដាប់ដដែល ។ ប៉ុន្តែបើមើលពីការអភិវឌ្ឍនៅពេលអនាគត កម្លាំងផលិតកម្មគុណភាពថ្មីត្រូវពូនជ្រំនិងទទួលការអភិវឌ្ឍ កម្លាំងចលករថ្មីបានរីកចម្រើនជាបន្តបន្ទាប់ ហើយការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់មាននិន្នាការល្អប្រសើរ ។”ពេលថ្មីៗកន្លងទៅនេះ លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានធ្វើបទបង្ហាញពីស្ថានភាពពាក់ព័ន្ធនៃការដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ននេះ ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យឱ្យដឹងថា កាលពីខែតុលា តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង៤,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលគ្រឿងបរិក្ខារបានកើនឡើង៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់បានកើនឡើង៧,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការផ្គត់ផ្គង់ខាងផលិតកម្មមានស្ថិរភាពជាមូលដ្ឋាន ការប្រកបអាជីពមានស្ថិរភាពជាទូទៅ តម្លៃទំនិញមានការកែសម្រួលខ្លះ កម្លាំងចលករថ្មីត្រូវពូនជ្រំជាបន្តបន្ទាប់ សេដ្ឋកិច្ចជាតិបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពជាទូទៅ។ ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន KPMG បានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេតមើលសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២៥ ។ របាយការណ៍នេះបង្ហាញឱ្យដឹងថា នៅបីត្រីមាសដើមឆ្នាំនេះ GDPជាក់ស្តែងនៃសេដ្ឋកិច្ចចិនបានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលខ្ពស់ជាងរយៈពេលដូចគ្នានាឆ្នាំ២០២៤ចំនួន០,៤ភាគរយ ដំណើរការសម្រេចបាននូវគោលដៅកំណើនប្រហែល៥ភាគរយពេញមួយឆ្នាំមានភាពល្អប្រសើរ ។ លោក Cai Wei ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចចិននៃក្រុមហ៊ុន KPMG បានថ្លែងថា សម្លឹងមើលត្រីមាសទីបួន ការដំណើរការសេដ្ឋកិច្ចមានកត្តាទ្រទ្រង់ក្នុងពីរវិស័យ ។ទីមួយ គឺស្ថានការណ៍តានតឹងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពបន្ធូរបន្ថយ ដែលនឹងដើរតួនាទីវិជ្ជមានចំពោះសមិទ្ធផលខាងពាណិជ្ជកម្មជាមួយបរទេសនិងការប៉ាន់ប្រមាណចំពោះការធ្វើអជីវកម្មនៃសហគ្រាសនៅត្រីមាសទីបួន ។ ទីពីរគឺ ពេលថ្មីៗកន្លងទៅនេះ គោលនយោបាយម៉ាក្រូកាន់តែយកចិត្តទុកដាក់ដល់តម្រូវការផ្ទៃក្នុង គោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយពេញមួយឆ្នាំត្រូវបានរំពឹងថា…

Read More

បទវិភាគ៖អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន

បទវិភាគ៖អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន “គំនិតឯកភាពរួមនៃកិច្ចប្រជុំបានបំពេញបន្ថែមខ្លឹមសារជាក់ស្តែងកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក”  “បានបោះជំហានទៅមុខបន្ថែមទៀតតាមមាគ៌ាអភិវឌ្ឍន៍នៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ”។ល។ មតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល(នាយករដ្ឋមន្ត្រី)នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលប្រារព្ធធ្វើឡើងនៅក្រុងមូស្គូប្រទេសរុស្ស៊ីនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃអនុវត្តឱ្យបានសកម្មនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំ កម្លាំងប្រតិបត្តិការ និងបង្កើនកម្លាំងកិត្យានុភាពថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានភាពខ្លាំងក្លាបន្ថែមទៀត។ ភាគីនានាដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គួរពួតដៃគ្នាអនុវត្តឱ្យបានជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុង Tianjin អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការអភិបាលកិច្ចសកល។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំបានអនុម័តក៏បានគូសបញ្ជាក់ថា ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារពាក់ព័ន្ធនានាដែលកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃបានអនុម័ត ។ យោងតាម ការចង្អុលបង្ហាញ“ពីស្មារតីក្រុងសៀងហៃ”  ចាប់ពីបានបង្កើតឡើង រយៈពេល២៤ឆ្នាំមក អង្គការសហប្រតិបត្តិការក្រុងសៀងហៃមាន“រង្វង់មិត្តភក្តិ”កាន់តែធំឡើងៗហើយក៏មាន“កម្លាំងឥទ្ធិពលជាក់ស្តែង”កាន់តែខ្លាំងដែរ បានក្លាយជាអង្គការក្នុងតំបន់ដ៏ធំបំផុតលើទូទាំងពិភពលោក ដែលបានគាំពារផលប្រយោជន៍រួមនៃរដ្ឋសមាជិកផង និងបានជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ពិភពលោកផងដែរ ។ ក្នុងកិច្ចប្រជុំលើកនេះ ភាគីចិនបានលើកឡើងសំណើ៣ចំណុច៖ បង្ហាញពីឧត្តមភាពពិសេសនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ផ្តោតលើវិស័យសំខាន់ចំនួន២ គឺការអភិវឌ្ឍនិងសន្តិសុខ និងជំរុញកម្លាំងរស់រវើកដ៏ខ្លាំងក្លានៃការច្នៃប្រឌិតនិងការធ្វើបរិវត្តកម្ម ។លោក Ding Xiaoxing អគ្គលេខាធិការរងនៃគណៈកម្មាធិការសិក្សានៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិសហសម័យចិនបានថ្លែងថា សំណើទាំងនេះបានបង្ហាញថា ក្នុងនាមជាកម្លាំងដ៏សំខាន់ក្នុងការកសាងនិងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល អង្គការសហប្រតិបត្តិការក្រុងសៀងហៃមានលក្ខខណ្ឌ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួនាទីកាន់តែសំខាន់លើផ្នត់គំនិត ការអនុវត្តជាក់ស្តែងនិងការធានាខាងយន្តការ ដើម្បីរួមចំណែកកាន់តែធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងសុភមង្គលរបស់ប្រជាជនផងដែរ ។ ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់មួយដែលជាប្រទេសស្ថាបនិកនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ប្រទេសចិនបានធ្វើឱ្យការអភិវឌ្ឍរបស់ខ្លួនឯងផ្សារភ្ជាប់ជាមួយការស្តារនិងអភិវឌ្ឍនៃមហាគ្រួសារអង្គការសហប្រតិបត្តិការក្រុងសៀងហៃជាប់រហូតមក ។ យោងតាមទិន្នន័យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤…

Read More

កម្ពុជា ចិន បង្ហាញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជា ចិន បង្ហាញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម NIU HAIFENG អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រតិបត្តិការនាពេលកន្លងមកដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដោយជំនឿទុកចិត្តរវាងគ្នាដើម្បីសម្រេចបាននូវគោលដៅប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាស្មុគស្មាញនិងសកលនេះ។ ជាកិច្ចឆ្លើយតប ឯកឧត្តម អគ្គនាយករង បានសម្តែងនូវការកោតសរសើដល់សមត្ថកិច្ចកម្ពុជាដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិល្អ ឆាប់រហ័សក្នុងការចាប់បញ្ជូនជនជាតិចិន និងវត្ថុតាងក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រលប់ទៅកាន់ប្រទេសចិនវិញ ដើម្បីអនុវត្តនីតិវិធីនិងការស្រាវជ្រាវ ស៊ើបអង្កេតបន្ត។ ឯកឧត្តម អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការដាក់ចេញនូវបទបញ្ជាទូទាំងប្រទេសសម្រេចបានលទ្ធផលជាច្រើន។ ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រួមទាំងការកសាងសមត្ថភាព និងដកពិសោធរវាងគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Read More

ប្រធានរដ្ឋចិនលោក Xi Jinping បានសរសើរឃុំបុរាណពាន់ឆ្នាំមួយនេះ

ប្រធានរដ្ឋចិនលោក Xi Jinping បានសរសើរឃុំបុរាណពាន់ឆ្នាំមួយនេះ នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២៥ កិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតអ៊ីនធឺណិតពិភពលោកឆ្នាំ ២០២៥ បានបើកធ្វើនៅឃុំ Wuzhen ខេត្ត Zhejiang ប្រទេសចិន។ នេះជាលើកទី ១២ ហើយដែលឃុំ Wuzhen បានធ្វើជាម្ចាស់ផ្ទះសន្និបាតអ៊ីនធឺណិតពិភពលោក។ ចាប់ពីការស្កែនមុខនៅច្រកទ្វារ ក្រណាត់ឆ្លាតវៃសណ្ឋាគារ និងប្រព័ន្ធចតរថយន្តឆ្លាតវៃ រហូតដល់ការគ្របដណ្តប់ Wi-Fi គ្រប់ទីកន្លែង។ល។ គ្រឿងបរិក្ខារឆ្លាតវៃទាំងនេះដែលបង្កប់នៅក្នុងសំណង់ដែលមានជញ្ជាំងពណ៌ស និងក្បឿងខ្មៅ បានធ្វើឱ្យឃុំបុរាណពាន់ឆ្នាំមួយនេះមានភាពរស់រវើកផ្នែកបច្ចេកវិទ្យាឡើងវិញ។ ពីកន្លែងដាច់ស្រយាល ទៅជាចំណុចដែលគួរឱ្យចាប់អារម្មណ៍ជាសកល ការអភិវឌ្ឍនៃឃុំ Wuzhen បានចាប់ផ្តើមកាលពីរដូវក្តៅ ២០ ឆ្នាំមុន ។ នៅខែសីហា ឆ្នាំ ២០០៥ ប្រធានរដ្ឋចិនលោក Xi Jinping ដែលកាលនោះជាលេខាធិការនៃគណៈកម្មការបក្សខេត្ត Zhejiang បានចុះត្រួតពិនិត្យតម្រោងអភិរក្សឃុំបុរាណ Wuzhen ដំណាក់កាលទី ២ (តំបន់ទេសភាព Xizha)និងឈ្វេងយល់អំពីការសាងសង់ និង ប្រភពថវិកាជាដើម។…

Read More