អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានជាតិ Archives - រស្មី ញូស៍

ខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌ ស្ទឹងត្រែង បេះដូងនៃវប្បធម៌” អបអរសាទរខួប ៧ មករា

ខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌ ស្ទឹងត្រែង បេះដូងនៃវប្បធម៌” អបអរសាទរខួប ៧ មករា ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌ ស្ទឹងត្រែង បេះដូងនៃវប្បធម៌” នៅវេលាម៉ោង ៥:០០ ល្ងាច ថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នៅវេទិកានាគជ័យ នៃទីលានតេជោ-ធិបតី ខាងមុខសាលាខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា និងខួបរំដោះខេត្តស្ទឹងត្រែង (៤ មករា ១៩៧៩ – ៤ មករា ២០២៦) ដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ក្នុងប្រវត្តិសាស្ត្រជាតិ។ ព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ និងមិនធ្លាប់មានពីមុនមកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងស្មារតីរំលឹកដឹងគុណ និងលើកស្ទួយតម្លៃវប្បធម៌ជាតិ ព្រមទាំងរំលឹកដល់ការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំ យុទ្ធជន និងយុទ្ធនារី ដែលបានប្រយុទ្ធរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត…

Read More

អំណោយកង់៩៥គ្រឿង បន្ថែមកម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅឃុំដូង ស្រុកបាទី

អំណោយកង់៩៥គ្រឿង បន្ថែមកម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅឃុំដូង ស្រុកបាទី តាកែវ ៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការរួមចំណែកលើកទឹកចិត្តដល់ការសិក្សារបស់កុមារនៅជនបទ ក្រុមហ៊ុន Hello Bike តាមរយៈ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានរៀបចំសកម្មភាពចែកកង់៩៥គ្រឿងជូនដល់សិស្សានុសិស្សសិក្សានៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ លោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានពាំនាំនូវប្រសាសន៍របស់ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយបានគូសបញ្ជាក់ថា ការផ្តល់កង់ចំនួន៩៥គ្រឿងក្នុងចំណោម២៥០០គ្រឿងជូនសិស្សានុសិស្សនៅសាលាអង្គកំនប់នាថ្ងៃនេះ គឺជាការឆ្លើយតបលើការផ្តល់មធ្យោបាយធ្វើដំណើរ និងលើកទឹកចិត្តកាន់តែសកម្មថែមទៀតដល់សិស្សានុសិស្សក្នុងការសិក្សា។ លោកបានបន្ថែមថា កង់មួយគ្រឿងមិនត្រឹមជាមធ្យោបាយសាមញ្ញប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ធំធេងក្នុងការសន្សំពេលវេលា និងបង្កើនជីវភាពរស់នៅរបស់សិស្សានុសិស្ស ទាំងក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ ទាំងការប្រើប្រាស់ជាប្រយោជន៍បម្រើដល់គ្រួសាររបស់ខ្លួន។ តំណាងក្រុមហ៊ុន Hello និងមូលនិធិចិន CFRD លោក ឆិន អ៊ីស៊ាន (Chen Yixian) បានបញ្ជាក់ថា កម្មវិធីចែកកង់នេះជាផ្នែកមួយរបស់សង្គមស៊ីវិលចិនក្រោមកិច្ចសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាអ្នកសម្របសម្រួលនិងលើកទឹកចិត្តដល់បេសកកម្មការងាររបស់បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ក្នុងគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ការសិក្សារបស់កុមារនៅតំបន់ជនបទ និងតំបន់ដែលជួបការលំបាក។ តាមរយៈការផ្តល់ជូនមធ្យោបាយធ្វើដំណើរដ៏សមស្រប ក្រុមហ៊ុនHello…

Read More

សង្កាត់ត្រពាំងក្រសាំង ដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគពីសប្បុរសជន បន្តជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរៈកងទ័ព

សង្កាត់ត្រពាំងក្រសាំង ដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគពីសប្បុរសជន បន្តជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរៈកងទ័ព ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំសង្កាត់ត្រពាំងក្រសាំង សហការជាមួយថ្នាក់ដឹកនាំភូមិ បានរៀបចំដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដែលទទួលបានការចូលរួមបរិច្ចាគពីសប្បុរសជន តាមរយៈសាលាសង្កាត់ត្រពាំងក្រសាំង ដើម្បីបន្តជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈទាំងនេះ នឹងត្រូវយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក និងបងប្អូនវីរៈកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារប្រទេសជាតិ ស្របតាមគោលការណ៍សាមគ្គីភាព និងមនុស្សធម៌ “ខ្មែរជួយខ្មែរ” ក្នុងគ្រាលំបាក។ ថ្នាក់ដឹកនាំសង្កាត់ និងភូមិ បានបង្ហាញការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនគ្រប់រូប ដែលបានចូលរួមចែករំលែក បង្ហាញពីស្មារតីសាមគ្គីភាព ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន និងការចូលរួមទ្រទ្រង់សង្គមជាតិ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំសង្កាត់ត្រពាំងក្រសាំង សូមជូនពរ និងប្រសិទ្ធពរ ដល់សប្បុរសជនទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងកាយចិត្តមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងសូមអរគុណយ៉ាងអនេក ចំពោះការចូលរួមចែករំលែក និងគាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់៕

Read More

និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធទទួលបណ្ដឹងតាមកម្មវិធីទូរសព្ទដៃ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងពង្រឹងគុណភាពសេវាធានារ៉ាប់រង

និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធទទួលបណ្ដឹងតាមកម្មវិធីទូរសព្ទដៃ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងពង្រឹងគុណភាពសេវាធានារ៉ាប់រង ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃ ឈ្មោះ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន និងពង្រឹងគុណភាពសេវាធានារ៉ាប់រង។ ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរស័ព្ទ ដៃ (Apps) មានឈ្មោះថា “បណ្ដឹងធានារ៉ាប់រង” អាចឱ្យប្រជាពលរដ្ឋដាក់បណ្ដឹងចំពោះ ក្រុមហ៊ុនធានារ៉ាប់រងណាដែលមិនបានបំពេញតួនាទីតាមលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង ។ ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ មានគោលបំណងផ្តល់យន្តការងាយស្រួលដល់អតិថិជនធានារ៉ាប់រងក្នុងការធ្វើបណ្ដឹងធានារ៉ាប់រង និងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ធានារ៉ាប់រង (InsurTech) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា ចាប់តាំងឆ្នាំ២០២២ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួលបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយនៅឆ្នាំ២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួល ២២បណ្ដឹង ច្រើនជាងចំនួនបណ្តាក្នុងឆ្នាំ២០២៣ ប្រមាណជា ៣ដង។ ក្នុងឆ្នាំ២០២៥ គិតត្រឹមឆមាសទី១ និ យ័តករធានារ៉ាប់រងកម្ពុជា…

Read More

បទវិភាគ៖ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងចារទំព័រថ្មី កាលានុវត្តភាពចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក

បទវិភាគ៖ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងចារទំព័រថ្មី កាលានុវត្តភាពចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក តាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ៨ ខែធ្នូ បង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនក្នុងរយៈពេល ១១ ខែដើមនៃឆ្នាំ ២០២៥ គឺ មានចំនួន ៤១,២១ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៣,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងនោះ ទំហំនាំចេញនាំចូលទំនិញសរុបនៅខែវិច្ឆិកាឆ្នាំនេះបានកើនឡើង៤.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលបានរក្សាកំណើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនក្នុងរយៈពេល១០ ខែជាប់ៗគ្នា ។ ក្នុងបរិបទដែលការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងចលករមិនគ្រប់គ្រាន់ រចនាសម្ព័ន្ធនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនត្រូវបានកែលម្អឥតឈប់ឈរ កម្លាំងចលករថ្មីត្រូវបានបញ្ចេញជាបន្តបន្ទាប់ដែលបានបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា ប្រការទាំងនេះក៏បានផ្តល់នូវបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅសង្កេតមើលពីសេដ្ឋកិច្ចចិនផងដែរ ។ តាំងពីចូលឆ្នាំនេះមក ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព ហើយសេដ្ឋកិច្ចជាតិមានស្ថិរភាពជាទូទៅនិងឆ្ពោះទៅរកនិន្នាការដ៏ល្អប្រសើរ ។ ឆ្លងតាមរយៈបង្អួចនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន អ្នកផងទាំងពួងមិនពិបាករកឃើញថា សេដ្ឋកិច្ចចិនបានលេចចេញលក្ខណៈពិសេសលេចធ្លោចំនួន ៣ គឺ ស្ថិរភាព  រីកចម្រើននិងភាពធន់  ។ ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយទីផ្សារមានពិពិធកម្ម ដូចជា ទីផ្សារអាស៊ាន សហភាពអឺរ៉ុប អាហ្វ្រិកនិងអាមេរិកឡាទីនជាដើមសុទ្ធតែសម្រេចបាននូវកំណើន ។ ព្រមពេលជាមួយគ្នានេះ…

Read More

ក្រសួងការពារជាតិកម្ពុជា៖ ថ្ងៃនេះយោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជា នៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈភាគីកម្ពុជាមិនបានបាញ់តបទេ

ក្រសួងការពារជាតិកម្ពុជា៖ ថ្ងៃនេះយោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជា នៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈភាគីកម្ពុជាមិនបានបាញ់តបទេ (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ឱ្យដឹងថា រសៀលថ្ងៃនេះ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជា នៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈភាគីកម្ពុជាមិនបានបាញ់តបទេ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជា បានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។ នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់…

Read More

Bamnang Academy របស់កម្ពុជា ត្រូវបានក្រុមហ៊ុន Plug and Play សហរដ្ឋអាមេរិក ជ្រើសរើសជាក្រុមហ៊ុនទី១ ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិ

Bamnang Academy របស់កម្ពុជា ត្រូវបានក្រុមហ៊ុន Plug and Play សហរដ្ឋអាមេរិក ជ្រើសរើសជាក្រុមហ៊ុនទី១ ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិ ភ្នំពេញ៖ Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី១ របស់កម្ពុជា ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិ។ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៦ ខែធ្នូ, Bamnang Academy ក៏ត្រូវបានជ្រើសរើស ជាជ័យលាភី លេខ២ ពាន់រង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០២៥ ពីក្នុងចំណោមធុរកិច្ចថ្មី និងក្រុមហ៊ុន ៨៦ ដែលបានចូលរួមប្រកួតប្រជែង។ ពិធីប្រកាសពានរង្វាន់ឆ្នាំនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធុរកិច្ចថ្មីឌីជីថលអាស៊ាន និងភ្ញៀវបរទេសមកពីប្រមាណ ២៧ ប្រទេស។ Bamnang Academy ត្រូវបានបង្កើតដោយអតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក។ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…

Read More

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  អង្គការយូណេស្កូ (UNESCO) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT)  នៅថ្ងៃទី៦ ខែធ្នូនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា។ អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកលនៃអ៊ីនធឺណិត (ROAM-X) របស់អង្គការយូណេស្កូ។ ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ ការវាយតម្លៃដោយប្រើសូចនាករ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាពពិតនៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិសំខាន់ៗ ដូចជា សិទ្ធិ (Rights), ការបើកទូលាយ (Openness), ការដែលអាចប្រើប្រាស់បាន (Accessibility), ការចូលរួមពហុភាគី (Multi-stakeholder), និងលក្ខណៈអន្តរវិស័យនៃបច្ចេកវិទ្យាឌីជីថល (Cross-cutting)។ អនុសាសន៍ដែលចេញពីរបាយការណ៍នេះ បានក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងតម្រង់ទិសការអនុវត្ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន៕

Read More

អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្តើមយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីក្រោមប្រធានបទអំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល

អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្តើមយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីក្រោមប្រធានបទអំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ជាមួយសហការជិតស្និទ្ធពីមន្ទីរទទួលបន្ទុកកិច្ចការនារីខេត្ត ស្ទឹងត្រែង បានបើកយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល លើស្ត្រី និងក្មេងស្រី» នៅវេលាម៉ោង៧:១៥នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានតេជោ នាគជ័យ ក្នុងក្រុង/ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមប្រមាណជាង ១.០០០ នាក់ ដើរដង្ហែរក្បួនជុំវិញទីក្រុង ក្នុងទ្រឹស្តីនៃការការពារ និងលុបបំបាត់អំពើហិង្សាទាំងប្រពៃណី និងតាមបច្ចេកវិទ្យាឌីជីថល។ ក្នុងឱកាសប្រកាសបើកយុទ្ធនាការ លោកស្រី វិន ស៊ីធួន អភិបាលរងរាជរដ្ឋបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការរៀបចំយុទ្ធនាការ១៦ថ្ងៃនេះ មានគោលបំណងសំខាន់ក្នុងការផ្តល់ចំណេះដឹង និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដ៏អាក្រក់ របស់អំពើហិង្សាលើស្ត្រី និងកុមារី និងជាការអំពាវនាវឱ្យសាធារណជនទាំងអស់ រួមចំណែកប្រយុទ្ធប្រឆាំងគ្រប់ទម្រង់អំពើហិង្សា បំពេញតាមច្បាប់ដោយយុត្តិធម៌ និងលុបបំបាត់ការរើសអើងគ្រប់វាសនា។ លោកស្រីបន្តថា ក្នុងបរិបទសង្គមកម្ពុជាកំពុងអភិវឌ្ឍទៅមុខ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ និងយុទ្ធសាស្ត្រជាតិ ដើម្បីធានាសុខុមាលភាព សន្តិសុខ និងស្ថេរភាពនៅមូលដ្ឋានរស់នៅ ដោយផ្តោតលើការលុបបំបាត់អំពើហិង្សាទាំងបែបផ្លូវកាយ ផ្លូវចិត្ត…

Read More

កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ បានចាប់ផ្តើមនៅខេត្តសៀមរាប ដោយផ្តោតលើការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន ក្នុងវិស័យធានារ៉ាប់រងក្នុងតំបន់

កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ បានចាប់ផ្តើមនៅខេត្តសៀមរាប ដោយផ្តោតលើការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន ក្នុងវិស័យធានារ៉ាប់រងក្នុងតំបន់ សៀមរាប៖ កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (AIC) និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយនៅខេត្តសៀមរាប ដោយមានការចូលរួមពីនិយតករ និងប្រតិបត្តិករធានារ៉ាប់រងអាស៊ាន ទាំងអស់ ជាពិសេស និយតករធានារ៉ាប់រងទីម័រឡេស្តេរ ដៃគូសន្ទនា និងតំណាង មកពីអង្គការតំបន់ និងអន្តរជាតិ។ ពិធីបើកកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រោមវត្តមានឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន ជាវេទិកាប្រចាំឆ្នាំដ៏មានតម្លៃ សម្រាប់ការសន្ទនា កិច្ចសហការ និងការចែករំលែកឧត្តមានុវត្តន៍។ កិច្ចប្រជុំ បានបន្តពង្រឹងចក្ខុវិស័យរួមដើម្បីពង្រឹងវិស័យធានារ៉ាប់រងអាស៊ានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ឯកឧត្តម រំពឹងថា…

Read More