កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ បានចាប់ផ្តើមនៅខេត្តសៀមរាប ដោយផ្តោតលើការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន ក្នុងវិស័យធានារ៉ាប់រងក្នុងតំបន់
កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ បានចាប់ផ្តើមនៅខេត្តសៀមរាប ដោយផ្តោតលើការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន ក្នុងវិស័យធានារ៉ាប់រងក្នុងតំបន់ សៀមរាប៖ កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (AIC) និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយនៅខេត្តសៀមរាប ដោយមានការចូលរួមពីនិយតករ និងប្រតិបត្តិករធានារ៉ាប់រងអាស៊ាន ទាំងអស់ ជាពិសេស និយតករធានារ៉ាប់រងទីម័រឡេស្តេរ ដៃគូសន្ទនា និងតំណាង មកពីអង្គការតំបន់ និងអន្តរជាតិ។ ពិធីបើកកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រោមវត្តមានឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន ជាវេទិកាប្រចាំឆ្នាំដ៏មានតម្លៃ សម្រាប់ការសន្ទនា កិច្ចសហការ និងការចែករំលែកឧត្តមានុវត្តន៍។ កិច្ចប្រជុំ បានបន្តពង្រឹងចក្ខុវិស័យរួមដើម្បីពង្រឹងវិស័យធានារ៉ាប់រងអាស៊ានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ឯកឧត្តម រំពឹងថា…
