ឯកឧត្តម គឹម គុណវឌ្ឍ អំពាវនាវអ្នកសារព័ត៌មានកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយពីសង្គមព័ត៌មានថៃ
ឯកឧត្តម គឹម គុណវឌ្ឍ អំពាវនាវអ្នកសារព័ត៌មានកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយពីសង្គមព័ត៌មានថៃ ភ្នំពេញ៖ ឯកឧត្តម គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងខ្លាំងដល់អ្នកសារព័ត៌មានកម្ពុជា ឱ្យប្រុងប្រយ័ត្ន និងកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយ ដែលកំពុងត្រូវបានបំផុសយ៉ាងសកម្មនៅក្នុងសង្គមព័ត៌មានរបស់ប្រទេសថៃ ជាពិសេសនៅក្នុងបរិបទជម្លោះព្រំដែនបច្ចុប្បន្ន។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ក្រោមប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តម គឹម គុណវឌ្ឍ បានមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បច្ចុប្បន្ន ការបង្កើតព័ត៌មានក្លែងក្លាយ កំពុងកើនឡើងយ៉ាងខ្លាំង ហើយអាចបង្កការយល់ច្រឡំដល់សាធារណជន ប្រសិនបើអ្នកសារព័ត៌មានខ្វះការពិនិត្យប្រភព និងខ្វះសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានជំនឿជឿជាក់ថា និពន្ធនាយកសារព័ត៌មានទាំងអស់ នឹងបន្តអប់រំ បណ្តុះបណ្តាល និងណែនាំដល់អ្នកសារព័ត៌មានក្នុងអង្គភាពរបស់ខ្លួន ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ និងការតាមដានប្រភពព័ត៌មានដោយយកចិត្តទុកដាក់ មុនពេលផ្សព្វផ្សាយ ឬចែករំលែកទៅកាន់សាធារណជន។ ទន្ទឹមនឹងនេះ…
