ពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩)
ពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩) ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសល ដើម្បីរំលឹកដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥–១៩៧៩) ដ៏យង់ឃ្នង។ ពិធីនេះដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ ក្នុងឱកាសនោះ គណៈដឹកនាំ និងសមាជិក ស.ស.យ.ក. បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កានៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហម ព្រមទាំងនិមន្តព្រះសង្ឃធ្វើពិធីបង្សុកុល ឧទ្ទិសកុសលជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ដើម្បីនាំមកវិញនូវសិទ្ធិសេរីភាព សុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាជនកម្ពុជា។ ថ្លែងក្នុងពិធីនេះ…
