អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ហំ សំណាង ដឹកនាំក្រុមការងារផ្សារទាំង៥ ចែកអំណោយសប្បុរសជនជូនជនភៀសសឹក ជាង១,០០០គ្រួសារ នៅស្រុកបូទុមសាគរ ខេត្តកោះកុង - រស្មី ញូស៍

លោក ហំ សំណាង ដឹកនាំក្រុមការងារផ្សារទាំង៥ ចែកអំណោយសប្បុរសជនជូនជនភៀសសឹក ជាង១,០០០គ្រួសារ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ហំ សំណាង ដឹកនាំក្រុមការងារផ្សារទាំង៥ ចែកអំណោយសប្បុរសជនជូនជនភៀសសឹក ជាង១,០០០គ្រួសារ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

កោះកុង៖ ដោយមានស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីស្ថានភាពលំបាក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក ហំ សំណាង បានដឹកនាំក្រុមការងារពីផ្សារទាំង៥ នាំយកអំណោយសប្បុរសជន និងអាជីវករ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹក នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន៣ទីតាំងសំខាន់ៗ។

ទីតាំងទី១ ស្ថិតនៅ វត្តកណ្ដាល ភូមិកណ្ដុល ស្រុកបូទុមសាគរ ដែលមានបងប្អូនជនភៀសសឹកចំនួន ២៨៥គ្រួសារ ទទួលអំណោយដោយផ្ទាល់។

ទីតាំងទី២ គឺនៅ សាលាស្រុកបូទុមសាគរ ដើម្បីរក្សាទុកសម្ភារៈ និងរៀបចំបន្តចែកជូនប្រជាពលរដ្ឋតាមគោលដៅ។

ចំណែកទីតាំងទី៣ ស្ថិតនៅ វត្តត្រពាំងរូង ដែលមានជនភៀសសឹកចំនួន ជាង៧០០គ្រួសារ កំពុងជ្រកកោន និងត្រូវការជំនួយបន្ទាន់។

សម្ភារៈដែលបាននាំយកទៅចែកជូនលើកនេះ គឺជាអំណោយសប្បុរសធម៌ ដែលប្រមូលមកពីសប្បុរសជន និងអាជីវករ នៅតាមផ្សារទាំង៥ រួមមាន ផ្សារមង្គល ផ្សារឬស្សីកែវថ្មី ផ្សារគួរស្រូវ ផ្សារសំបូរមាស និងផ្សារដង្កោសន្តិភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហំ សំណាង។

អំណោយចែកជូនមានដូចជា អង្ករ មីមួយកេះ ទឹកសុទ្ធ បន្លែ ខោអាវ ម៉ាស់ និងត្រីងៀត ដែលជាសម្ភារៈចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនជនភៀសសឹកដែលកំពុងប្រឈមនឹងការខ្វះខាត។

ប្រជាពលរដ្ឋដែលទទួលអំណោយ បានសម្ដែងនូវការត្រេកអរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន អាជីវករ និងក្រុមការងារលោក ហំ សំណាង ដែលបានយកចិត្តទុកដាក់នាំយកអំណោយមកជួយសម្រាលទុក្ខលំបាកក្នុងគ្រាលំបាកនេះ។

ក្នុងឱកាសនោះ លោក ហំ សំណាង បានមានប្រសាសន៍ថា ការចូលរួមជួយសង្គម គឺជាកាតព្វកិច្ច និងស្មារតីសាមគ្គីរបស់ខ្មែរ ដែលត្រូវចែករំលែក និងជួយគ្នាទៅវិញទៅមកនៅពេលមានទុក្ខលំបាក។ លោកក៏បានបញ្ជាក់ថា កន្លងមក លោក និងក្រុមការងារ បានចូលរួមនាំយកអំណោយជួយដល់ជនភៀសសឹក នៅក្នុង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ជាបន្តបន្ទាប់ផងដែរ។

សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាគំរូដ៏ល្អមួយ នៃការចូលរួមរបស់វិស័យឯកជន និងសប្បុរសជន ក្នុងការជួយសង្គម និងបង្ហាញពីស្មារតីមនុស្សធម៌ សាមគ្គីភាព និងការចែករំលែក ក្នុងសង្គមកម្ពុជា។