លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំដាក់ចេញផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំដាក់ចេញផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលក្រោមឱវាទទូទាំងខេត្ត។ ក្នុងកិច្ចប្រជុំពិភាក្សាផែនការនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញចំណុចសំខាន់ៗជាច្រើន ស្នើឲ្យកងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បង្កើនការចុះត្រួតពិនិត្យរដ្ឋបាលពេលរាត្រីតាមដងផ្លូវ និងតំបន់ភូមិសាស្ត្រដែលងាយកើតមានបទល្មើស ដើម្បីការពារ និងថែរក្សាសុវត្ថិភាពសង្គមសម្រាប់ប្រជាពលរដ្ឋ។ មួយផ្នែកទៀត លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបញ្ជាក់ឲ្យកម្លាំងនគរបាលរាល់ថ្នាក់ ត្រូវអត់ឱនមិនបានចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្ករឱ្យមានការចលាចលប៉ះពាល់ដល់សន្តិសុខជាតិ និងសង្គម។ ដូចនេះ កម្លាំងត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពបែបនេះឲ្យទាន់ពេលវេលា។ អមដោយនេះ…
