អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានអន្តរជាតិ Archives - រស្មី ញូស៍

ក្រសួងការបរទេសចិនបង្ហាញថា ភាគីចិនរំពឹងយ៉ាងស្មោះស្មគ្រ័ថា ភាគីទាំងពីរកម្ពុជានិងថៃអាចរក្សាភាពអត់ធ្មត់ និងដើរស្របតាមទិសដៅតែមួយ

ក្រសួងការបរទេសចិនបង្ហាញថា ភាគីចិនរំពឹងយ៉ាងស្មោះស្មគ្រ័ថា ភាគីទាំងពីរកម្ពុជានិងថៃអាចរក្សាភាពអត់ធ្មត់ និងដើរស្របតាមទិសដៅតែមួយ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៣ខែវិច្ឆិកា មានអ្នកសារព័ត៌មានបានលើកសំណួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី១០ខែវិច្ឆិកា ទាហានថៃបានរងរបួសដោយសារជាន់មីននៅតំបន់ព្រំដែនកម្ពុជានិងថៃ ហើយថ្ងៃទី១១ គណៈកម្មាធិការសន្តិសុខជាតិថៃបានកោះធ្វើកិច្ចប្រជុំជាបន្ទាន់ ដោយប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ។ រសៀលថ្ងៃទី១២ ទាហានថៃបានបាញ់ប្រហារនៅភូមិព្រៃចាន់នៅតំបន់ខេត្តបន្ទាយមានជ័យកម្ពុជា ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់បាត់បង់ជីវិតនិងរងរបួស តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនបានកត់សម្គាល់ពីស្ថាការណ៍វិវត្តិថ្មីនិងបញ្ហាថ្មីមួយចំនួនដែលកើតឡើងក្នុងដំណើរការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃ ក្នុងនាមជាមិត្តនិងជាប្រទេសជិតខាងរបស់ប្រទេសទាំងពីរកម្ពុជានិងថៃ ភាគីចិនរំពឹងយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរកម្ពុជានិងថៃអាចរក្សាភាពអត់ធ្មត់ និងដើរស្របតាមទិសដៅតែមួយ ប្រកាន់ខ្ជាប់នូវការពិគ្រោះពិភាក្សាដោយមេត្រីភាព ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបាន  ជៀសវាកុំឱ្យស្ថានការណ៍ឡើងកម្តៅថែមទៀត។  ភាគីចិននឹងបន្តដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹងតាមរបៀបរបស់ខ្លួន៕

Read More

លោក Xi Jinping ប្រធានរដ្ឋចិនជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipeទី៦ ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ

លោក Xi Jinping ប្រធានរដ្ឋចិនជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipeទី៦ ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ ព្រឹកថ្ងៃទី១២ខែវិច្ឆិកា  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipeទី៦ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ។លោក Xi Jinping បានស្វាគមន៍ព្រះអង្គម្ចាស់ Felipeទី៦ ដែលយាងមកបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ដោយគូសបញ្ជាក់ថាប្រទេសចិននិងអេស្ប៉ាញសុទ្ធតែមានវប្បធម៌និងប្រវត្តិសាស្រ្តដ៏យូរលង់ ។ បន្ទាប់បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាង៥០ឆ្នាំមក ប្រទេសទាំងពីរបានបង្កើតជាគំរូដែលប្រទេសមានប្រវត្តិសាស្រ្តនិងវប្បធម៌ខុសគ្នា ប្រព័ន្ធសង្គមខុសគ្នាតែអាចរួមរស់ដោយសុខដុមរមនានិងស្វែងរកការអភិវឌ្ឍរួម ក៏ដូចជាដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការបើកទូលាយនិងកិច្ចសហប្រតិបត្តិការសកល និងគាំពារយុត្តិធម៌អន្តរជាតិ។ ប្រទេសចិនរីករាយធ្វើការជាមួយអេស្ប៉ាញ ពួតដៃគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលប្រកបដោយកម្លាំងនិងធឹងខាងយុទ្ធសាស្រ្ត កម្លាំងរស់រវើកខាងការអភិវឌ្ឍនិងឥទ្ធិពលអន្តរជាតិកាន់តែខ្លាំងក្លា។ ជាការឆ្លើយតប ព្រះអង្គម្ចាស់ Felipeទី៦ បានមានព្រះបន្ទូលថា ទ្រង់មានព្រះទ័យ សោមនស្សរីករាយណាស់ដែលបានយាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអេស្ប៉ាញនិងចិន រដ្ឋាភិបាលអេស្ប៉ាញប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវគោលនយោបាយ ចិនមួយ គាំទ្រការការពារបូរណភាពទឹកដីជាតិរបស់ចិន រីករាយធ្វើការជាមួយប្រទេសចិនដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជារួមចំណែកកាន់តែធំចំពោះសន្តិភាពនិងស្ថិរភាពពិភពលោក៕

Read More

ផលប្រយោជន៍នៃការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងការបង្រួបបង្រួមជាតិ

ផលប្រយោជន៍នៃការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងការបង្រួបបង្រួមជាតិ —————————————— ការបង្រួបបង្រួមជាតិជាតម្រូវការដ៏ចាំបាច់សម្រាប់ការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិន គឺជាការសន្និដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ក្នុងរយៈពេលជាយូរកន្លងមក បក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន និងប្រជាជនចិនបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដំណើរការនៃការបង្រួបបង្រួមជាតិ និងការសម្រេចបាននូវបុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ។ ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បង្ហាញថា ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រមានមនោសញ្ចេតនាពីធម្មជាតិនិងការយល់ដឹងពីជនជាតិដែលឈាមរមែងខាប់ជាងទឹកនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលមិនអាចកែប្រែដោយនរណាម្នាក់ឬកម្លាំងណាមួយនោះទេ និន្នាការជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនិងការស្តារប្រជាជាតិចិនឡើងវិញគឺមិនអាចរារាំងបានដោយនរណាម្នាក់ឬកម្លាំងណាមួយឡើយ។ បន្ទាប់ពីការបង្រួបបង្រួមជាតិ ដោយមានការគាំទ្រយ៉ាងរឹងមាំពីមាតុប្រទេស ជនរួមជាតិតៃវ៉ាន់នឹងទទួលបានជីវភាពរស់នៅកាន់តែល្អប្រសើរ ឱកាសអភិវឌ្ឍន៍កាន់តែច្រើន កាន់តែមានសន្តិសុខនិងសេចក្តីថ្លៃថ្នូរ ហើយក៏នឹងមានជំនឿចិត្ត និងទីបង្អែកកាន់តែរឹងមាំលើផ្ទៃអន្តរជាតិ តៃវ៉ាន់នឹងទទួលបានសន្តិភាពជានិរន្តរ៍ ហើយប្រជាជនតៃវ៉ាន់នឹងមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាជនជាតិចិន សុទ្ធតែជាគ្រួសារតែមួយ។ គ្មានហេតុផលណាមួយដែលមិនរួមសាមគ្គីគ្នា ដើម្បីសម្រេចបេសកកម្មដ៏អស្ចារ្យនោះទេ ជនរួមជាតិតៃវ៉ាន់គ្មានហេតុផលណាមួយដែលអវត្តមានពីដំណើរការដ៏មហិមានៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិននោះទេ។ មានតែទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រមានភាពល្អប្រសើរ ទើបតៃវ៉ាន់អាចរីកចម្រើនបាន។ ហើយបន្ទាប់ពីការបង្រួបបង្រួមដោយសន្តិវិធី តៃវ៉ាន់នឹងកាន់តែល្អប្រសើរឡើង។ ដរាបណាកុលបុត្រកុលធីតាចិនទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះបូករួមទាំងជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ តស៊ូប្រយុទ្ធដោយចិត្តមួយថ្លើមមួយ និងដើរតាមទិសដៅតែមួយ យើងនឹងអាចប្រមូលផ្តុំកម្លាំងដ៏មហាអស្ចារ្យដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិនិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន ហើយយើងពិតជានឹងអាចត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រជាក់ជាមិនខាន!

Read More

សុន្ទរកថាគន្លឹះរបស់ប្រធានរដ្ឋចិនលោកXi Jinping ថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីឥស្សរជនចិននិងបរទេស

សុន្ទរកថាគន្លឹះរបស់ប្រធានរដ្ឋចិនលោកXi Jinping ថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីឥស្សរជនចិននិងបរទេស ថ្ងៃទី ១៣ ខែតុលា ប្រធានរដ្ឋចិនលោកXiJinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើពីគំនិតផ្តួចផ្តើមថ្មី និងវិធានការថ្មីសម្រាប់ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល។ អ្នកនយោបាយសំខាន់ៗ អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ និងឥស្សរជនមជ្ឈដ្ឋានការងារស្ត្រីចិននិងបរទេសដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា សុន្ទរកថារបស់ប្រធានរដ្ឋចិនលោកXi Jinping បានបង្ហាញពីបំណងរួមរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលស្វែងរកសមភាពយេនឌ័រ ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី និងការរួមគ្នាកសាងពិភពលោកដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព ភាពរីកចម្រើន និងភាពល្អបវរ ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល៕

Read More

ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping ជាដើមអញ្ជើញចូលរួមពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត

ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping ជាដើមអញ្ជើញចូលរួមពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតបានរៀបចំឡើងនៅទីលានធានអានមេនដោយមានការចូលរួមពីសំណាត់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួម។ នៅវេលាម៉ោង១០ព្រឹកពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនបានចាប់ផ្តើមជាផ្លូវការ។ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោកXi Jinpingជាដើមបានអញ្ជើញឡើងទៅឈរនៅមុខស្តូបអនុស្សាវរីយ៍និងដើមរយឺតៗជុំវិញស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់វីរជន។ ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធបង្ហូ ឈាមដ៏លំបាកលំបិន ប្រជាជនចិនទទួលបានជ័យជម្នះពេញលេញជាលើកដំបូងក្នុងការប្រឆាំងនឹងការឈ្លានពានរបស់បរទេសក្នុងសហសម័យ ដែលបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។បច្ចុប្បន្ន ក្រោមការដឹកនាំរបស់មជ្ឈិមចិន ដែលមានលោកXi Jinpingជាប្រមុខស្នូល បក្សទាំងមូល យោធាទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសកំពុងបន្តវេននិងផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅមុខដោយអង់អាចក្លាហាន រួមសាមគ្គីគ្នាដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

Read More

បទវិភាគ៖អង្គការសហប្រជាជាតិជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងអភិបាលកិច្ចសកល

បទវិភាគ៖អង្គការសហប្រជាជាតិជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងអភិបាលកិច្ចសកល ក្នុងមួយសប្តាហ៍កន្លងទៅនេះ កិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០បានបើកធ្វើនៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិក្រុងញូវយ៉ក ។ “ចន្លោះខ្វះខាតខាងថវិកាដែលមានភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃបានដាក់កំហិតសមត្ថភាពប្រតិបត្តិនៃអង្គការសហប្រជាជាតិ” “តើអង្គការសហប្រជាជាតិអាចចៀសវាងពីការក្លាយជាអង្គការឥតប្រយោជន៍ឬទេ?”។ល។ ប្រឈមមុខនឹងពិភពលោកដែលមានបម្រែបម្រួលនិងរង្គោះរង្គើខ្លាំង មានមតិអន្តរជាតិសម្តែងការព្រួយបារម្ភចំពោះអនាគតនៃអង្គការសហប្រជាជាតិ ។ តែព្រមពេលជាមួយគ្នានេះ មានមនុស្សជាច្រើនក៏បានបង្ហាញពីការគាំទ្រចំពោះអង្គការសហប្រជាជាតិដែរ៖ “អង្គការសហប្រជាជាតិនៅតែអាចដើរតួនាទីគន្លឹះនៅទូទាំងពិភពលោកដដែល” “អត្ថន័យដ៏សំខាន់នៃអង្គការសហប្រជាជាតិគឺមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ”។ល។ អង្គការសហប្រជាជាតិមិនមែនជាអង្គការដ៏ល្អឥតខ្ចោះនោះទេ តែហេតុអ្វីបានជាវាមិនអាចជំនួសបាន?ជាពិសេសគឺនៅរយៈពេល៨០ឆ្នាំក្រោយ ហេតុអ្វីបានជាយើងកាន់តែត្រូវប្រកាន់ខ្ជាប់ឧត្តមគតិអង្គការសហប្រជាជាតិ? នៅរយៈពេល៨០ឆ្នាំមុន សហគមន៍អន្តរជាតិបានសម្រេចចិត្តបង្កើតអង្គការសហប្រជាជាតិនៅលើមូលដ្ឋាននៃការគិតពិចារណាឡើងវិញយ៉ាងស៊ីជម្រៅនូវមេរៀនដ៏ឈឺចាប់យ៉ាងខ្លាំងនៃសង្គ្រាមលោកលើកទី២ ដែលបានបើកទំព័រថ្មីនៃអភិបាលកិច្ចសកល ។ ក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ គឺដោយសារបានបង្កើតប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន សង្គមមនុស្សជាតិទើបសម្រេចបាននូវសន្តិភាពជាទូទៅ ក៏ដូចជាទទួលការអភិវឌ្ឍនិងវិបុលភាពដែលមិនធ្លាប់មានកាលពីមុន ។ បើនិយាយពីអត្ថន័យនេះ អង្គការសហប្រជាជាតិគឺជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងអភិបាលកិច្ចសកល ។ ក្នុងនាមជារដ្ឋសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ជានិច្ចកាល ចិនតែងតែគាំទ្រយ៉ាងមុតមាំនូវកិច្ចខិតខំប្រឹងប្រែងក្នុងអភិបាលកិច្ចសកលរបស់អង្គការសហប្រជាជាតិ ។ ចាប់ពីខែកញ្ញាមក ចិនបានលើកឡើងគំនិតផ្តួចផ្តើមនិងផែនការប្រតិបត្តិដ៏សំខាន់មួយចំនួនទៀត ។ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាលើកដំបូង ដែលបានចង្អុលទិសដៅដ៏ត្រឹមត្រូវសម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលមានភាពកាន់តែយុត្តិធម៌និងសមហេតុផល ។ លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានយល់ឃើញថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនមានខ្លឹមសារដ៏សម្បូរបែប ទស្សនៈជាស្នូលរបស់គំនិតផ្តួចផ្តើមនេះស៊ីសង្វាក់ខ្ពស់ជាមួយនឹងជំនឿនិងទស្សនៈដែលអង្គការសហប្រជាជាតិបានប្រកាន់ខ្ជាប់នោះ ដែលបានឆ្លើយតបយ៉ាងខ្លាំងនឹងសំឡេងដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិចំពោះការកែលម្អប្រព័ន្ធអភិបាលកិច្ចសកលតាមរយៈកំណែទម្រង់ ។ ការរំលឹកពីប្រវត្តិសាស្ត្រ គឺដើម្បីត្រួសត្រាយអនាគតឱ្យបានកាន់តែល្អ…

Read More

កម្មវិធីល្អៗរបស់ CMG ចាក់បញ្ចាំងនៅហុងកុង      

កម្មវិធីល្អៗរបស់ CMG ចាក់បញ្ចាំងនៅហុងកុង ក្នុងឱកាសខួប ៧៦ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន   កម្មវិធីល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)   បានចាក់បញ្ចាំងនិងតាំងបង្ហាញនៅតំបន់រដ្ឋបាលពិសេសហុងកុងនៅថ្ងៃទី ២៩ ខែកញ្ញា។  ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗចំនួន ៩ នៃ CMG បានបញ្ចាំងក្នុងពេលតែមួយ ដើម្បីកំដរអ្នកក្រុងហុងកុងគ្រប់រូបរីករាយឆ្លងថ្ងៃខួបកំណើតរបស់មាតុប្រទេស ។ សូមបញ្ជាក់ថា  ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)   មានខ្លឹមសារសម្បូរបែប ដែលចែកជាប្រភេទជាច្រើនដូចជាភាពយន្តឯកសារ ភាពយន្តទូរទស្សន៍ស្តីពីប្រធានបទពិសេសជាដើម  ដែលនឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នាចាប់ពីថ្ងៃទី ៣០ ខែកញ្ញាតទៅនៅតាមសាលាឧត្តមសិក្សារបស់ហុងកុង ស្ថាប័នស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ហុងកុង។ កម្មវិធីដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)   ទាំងនេះ បានប្រើកញ្ចក់កាមេរ៉ាទៅផ្តិតយកការប្រែប្រួលនៃយុគសម័យ និទានពីរឿងរ៉ាវនៃជីវភាពរស់នៅប្រចាំថ្ងៃ ដែលនឹងធ្វើឱ្យជនរួមជាតិហុងកុងចាប់អារម្មណ៍ផ្ទាល់ពីកម្លាំងចលកដ៏អស្ចារ្យនៃការរីកចម្រើននៃមាតុប្រទេស   ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌មនោសញ្ចេតនារវាងតំបន់ដីគោកចិននិងតំបន់ហុងកុងចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

Read More

ការស្ទង់មតិរបស់ CGTN៖បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្មតាមបែបផែនចិន

ការស្ទង់មតិរបស់ CGTN៖បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្មតាមបែបផែនចិន ក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xinjiang តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍សកល CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤៤៦នាក់ដែលមកពីប្រទេសចំនួន៣៨លើទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលដ៏ច្រើននៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ហើយសម្គាល់ឃើញជាទូទៅថា គោលនយោបាយអភិបាលកិច្ចនៃភូមិភាគស្វយ័ត Xinjiang របស់ចិនបានរកឃើញផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់ការអភិវឌ្ឍនិងសន្តិសុខនៅតំបន់ព្រំដែន ជំរុញយ៉ាងប្រាកដប្រជានូវការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅតំបន់ Xinjiang និងសម្រេចបាននូវស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែងនៅភូមិភាគស្វយ័ត Xinjiang ។ ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលសំខាន់នៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ការទទួលស្គាល់ខ្ពស់បំផុតចំនួន៥ចំណុចរួមមាន៖ ការលើកកម្ពស់កម្រិតវេជ្ជសាស្ត្រជាបន្តបន្ទាប់(៨២,១ភាគរយ) ការធានាសិទ្ធិទទួលបានការអប់រំរបស់ប្រជាជន(៨១,៧ភាគរយ) ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អជាបន្តបន្ទាប់(៨០,៨ភាគរយ) ការការពារនិងអភិបាលកិច្ចអេកូឡូស៊ីមានប្រសិទ្ធភាពដ៏លេចធ្លោ(៨០,៦ភាគរយ) និងការលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាជន(៨០ភាគរយ) ៕

Read More

វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម

វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម ===== «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» ចាប់ពីឆ្នាំ១៩៥៥មក ត្រូវបានក្លាយជាភូមិភាគស្វយ័តមួយក្នុងចំណោមភូមិភាគស្វយ័តទាំង៥របស់ប្រទេសចិនដោយផ្តោតទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួនលើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នារវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួមរបស់ក្រុមជាតិសាសន៍ទាំងអស់ ការបង្រួបបង្រួមមានតួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ដើម្បីស្វ័យភាពរបស់ក្រុមជាតិសាសន៍ក្នុងតំបន់ និងទី២-ការរួមបញ្ចូលគ្នារវាងកត្តានានានៃក្រុមជាតិសាសន៍ និងកត្តានានានៅតាមតំបន់ ពោលគឺស្វ័យភាពនៃក្រុមជាតិសាសន៍ក្នុងតំបន់ពាក់ព័ន្ធទៅនឹងកត្តានៃក្រុមជនជាតិ និងកត្តាតំបន់។ បន្ថែមពីលើនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងដែលមានផ្ទៃដី១.៦៦៥លានគីឡូម៉ែត្រក្រឡា និងមានប្រជាជនចិនរស់នៅប្រមាណជាង២៥លាននាក់បានប្រកាន់ខ្ជាប់នូវមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយបានលើកទឹកចិត្តដល់ភូមិភាគនេះក្លាយជាគំរូភាពមួយសាមគ្គីភាពរបស់ជនជាតិវៃវូអឺនិងបណ្តាជនជាតិដទៃទៀតរបស់ប្រទេសចិននៅក្នុងចរន្តពហុជាតិពន្ធុសម្រាប់វឌ្ឍនភាពតំបន់ស៊ីនជាំងនិយាយដោយឡែក និងការអភិវឌ្ឍប្រទេសចិនកាន់តែខ្លាំងក្លានិយាយរួម ជាក់ស្តែង «សៀវភៅស»ដែលមានចំណងជើងថា «ការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័តស៊ីនជាំងរបស់បក្សក្នុងយុគសម័យថ្មី» ដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ដោយបានលាតត្រដាងយ៉ាងពេញលេញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង។ ជាក់ស្តែងក្នុងរយៈពេលជាង១០ឆ្នាំនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានបង្កើតកន្លែងបៃតងក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទំហំផ្ទៃដីសម្រាប់ដាំស្បៀងបានកើនឡើងជាង៨សែនហិកតា ដែលបានក្លាយជាខេត្តដែលមានកំណើនស្បៀងច្រើនបំផុតរបស់ចិន។ «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» បាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់នៅក្នុងការទម្រនៃស្ថិរភាពដើម្បីឈានយ៉ាងលឿននៃវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម អប់រំ និងសុខាភិបាល ជាក់ស្តែងក្នុងឆ្នាំ២០២៤ GDPរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង បានកើនឡើងដល់២៧៨ពាន់លានដុល្លារ ពោលគឺកើន៦.១%បើធៀបនឹងឆ្នាំ២០២៣ដែលបាននាំឱ្យភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានក្លាយជាតំបន់មួយដែលមានសក្តានុពលសេដ្ឋកិច្ច និងភាពចម្រុះវប្បធម៌ ផ្ទុយទាំងស្រុងពីមនុស្សមួយចំនួននៅសហរដ្ឋអាមេរិកនិងបណ្តាបស្ចិមប្រទេស ដែលបានប្រឌិតរឿងក្លែងក្លាយហៅថា «ការប្រល័យពូជសាសន៍» និង «បង្ខិតបង្ខំធ្វើពលកម្ម»ជាដើម។ ពាក្យកុហក ពាក្យមួលបង្កាច់ចំពោះតថភាពនិងសច្ចភាពនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងត្រូវបានពិភពលោកផ្សព្វផ្សាយកាន់តែទូលំទូលាយពីខ្លឹមសារនៃ«សៀវភៅស»ស្តីពី«ការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័តស៊ីនជាំងរបស់បក្សក្នុងយុគសម័យថ្មី»។ ប្រវត្តិវិទូសកលលោកបានចារបន្ថែមពីរឿងរ៉ាវស្តីពី«ក្តីសង្ឃឹមមានតម្លៃថ្លៃជាងមាស»ដោយបានដកស្រង់បន្ថែមនូវខ្លឹមសារដែលលោក Xi Jinping ប្រធានរដ្ឋចិន…

Read More

ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មចាក់បញ្ចូលកម្លាំងថាមពលរបស់ចិនទៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតនិងបើកចំហនៅក្នុងពាណិជ្ជកម្មសេវាកម្មសកល

ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មចាក់បញ្ចូលកម្លាំងថាមពលរបស់ចិនទៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតនិងបើកចំហនៅក្នុងពាណិជ្ជកម្មសេវាកម្មសកល ពេលថ្មីៗនេះ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) ឆ្នាំ ២០២៥ រយៈពេលប្រាំថ្ងៃ (CIFTIS) បានបើកនៅឧទ្យាន Shougang ទីក្រុងប៉េកាំង។ ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើលិខិតអបអរសាទរទៅកាន់ CIFTISលើកនេះថា “ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីពួតដៃគ្នាជំរុញកិច្ចសហប្រតិបត្តិការដោយបើកចំហនិងប្រកបដោយភាពច្នៃប្រឌិតក្នុងពាណិជ្ជកម្មសេវាកម្មសកល កសាងសេដ្ឋកិច្ចពិភពលោកបើកចំហ និងបន្តចាក់បញ្ចូលនូវកម្លាំងថាមពលថ្មីក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ”។ CIFTIS ផ្តោតលើការជំរុញការអភិវឌ្ឍនៃឧស្សាហកម្មសេវាកម្ម និងពាណិជ្ជកម្មសេវាកម្មសកល ដោយបង្ហាញពីគម្រោងនិងផែនការរបស់ចិន។ CIFTIS ឆ្នាំនេះ ស្របតាមនិន្នាការឌីជីថលភាវូបនីយកម្ម ភាពវៃឆ្លាត និងភាពបៃតងក្នុងពាណិជ្ជកម្មសេវាកម្ម ផ្តោតលើវិស័យឯកទេសដូចជា បញ្ញាសិប្បនិម្មិត សុខាភិបាល ភស្តុភារឆ្លាតវៃ និងការអភិវឌ្ឍរួមបញ្ចូលគ្នានូវអាជីវកម្ម ទេសចរណ៍ វប្បធម៌និងកីឡាជាដើមដែលបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃប្រទេសនិងតំបន់ជាច្រើន។ក្រុមហ៊ុនចំនួនជិត ២ពាន់ បានចូលរួមនៅក្នុង CIFTIS ដោយមានប្រទេសនិងអង្គការអន្តរជាតិចំនួន៨៥បានរៀបចំការតាំងពិព័រណ៍។ ក្រុមហ៊ុនសរុបចំនួន ១១៣ បានប្រកាសផលិតផល និងសមិទ្ធផលថ្មីចំនួន១៩៨ ដែលបានបង្ហាញពីបច្ចេកវិទ្យានិងកម្មវិធីទំនើបជាច្រើនក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម ។ អ្នកតាំងពិព័រណ៍សកលបានប្រមូលផ្តុំគ្នានៅ CIFTIS ដើម្បីចែករំលែកនូវឱកាសថ្មីនៃការអភិវឌ្ឍរបស់ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥទ្ធិពលរបស់ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មបានបន្តពង្រីកឥតឈប់ឈរ ដែលបានក្លាយជាផលិតផលសាធារណៈអន្តរជាតិដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្ម ហើយក៏ជាពិព័រណ៍ដ៏ចម្រុះដែលមានទ្រង់ទ្រាយធំបំផុតរបស់ប្រទេសចិនក្នុងវិស័យពាណិជ្ជកម្មសេវាកម្មនាពេលបច្ចុប្បន្ន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដឹកនាំភាពច្នៃប្រឌិតឈានមុខគេ៕

Read More