អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ? - រស្មី ញូស៍

បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ?

បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ?

កាលពីថ្ងៃទី១០ខែកញ្ញា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុម័តលើការបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ។ នេះជាវិធានការដ៏សំខាន់មួយទៀតរបស់ចិន ដើម្បីបង្កើនការការពារបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan បន្ទាប់ពីបានប្រកាស《របាយការណ៍ស្ទាបស្ទង់និងវាយតម្លៃចំពោះស្ថានភាពបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan 》កាលពីខែកក្កដាឆ្នាំ២០២៤ ។ ប៉ុន្តែ ក្រសួងការបរទេសហ្វីលីពីនបានសម្តែង“ការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា ”។ អំពីរឿងនេះ ក្រសួងការបរទេសចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា កោះ Huangyan ជាទឹកដីរបស់ចិនតាំងពីបូរាណកាលមក ភាគីចិនមិនទទួលយកការចោទប្រកាន់ដោយគ្មានហេតុផលនិងអ្វីដែលហៅថា “ការប្រឆាំងតវ៉ា”នោះទេ ។

តាមផែនការ តំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan មានទំហំផ្ទៃដីជាង៣ពាន់៥រយហិកតា ក្នុងនោះ តំបន់ជាស្នូលមានទំហំផ្ទៃដីជាង១ពាន់២៤០ហិតកា តំបន់ពិសោធន៍មានទំហំផ្ទៃដីជាង២ពាន់២៨០ហិកតា ក្នុងគោលបំណងការពារប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក ។ បំណាច់នឹងជាទឹកដីចិនតាំងពីបុរាណកាលមក នោះ ការបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan គឺជារឿងក្នុងក្របខ័ណ្ឌអធិបតេយ្យភាពរបស់ភាគីចិន ។ នេះសមស្របនឹងការកំណត់នៃ《ច្បាប់អភិរក្សបរិស្ថានសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន》និង《មាត្រានៃតំបន់ការពារធម្មជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន》ជាដើម ។ ហ្វីលីពីនគ្មានសិទ្ធិចោទជាមន្ទិលសង្ស័យអំពីវិធានការការពារដែលភាគីចិនបានចាត់ក្នុងទឹកដីរបស់ខ្លួនទេ ។

ព្រមពេលជាមួយគ្នានេះ ក្នុងនាមជាថ្មប៉ប្រះទឹក កោះ Huangyan មានលក្ខខណ្ឌភូមិសាស្ត្រពិសេស ហើយបរិស្ថានអេកូឡូស៊ីគឺទន់ខ្សោយបង្គួរ ។ ចិនចាត់វិធានការអភិរក្សដោយទាន់ពេលវេលា គឺដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលច្បាប់អន្តរជាតិដូចជា«អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ»ជាដើមបានផ្តល់នោះ ។ ហើយបើមើលពីទំនៀមទម្លាប់អន្តរជាតិ ប្រទេសសមុទ្រសំខាន់ៗលើពិភពលោកដូចជាសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលីនិងនូវែលសេឡង់ជាដើមសុទ្ធតែបានបង្កើតតំបន់ការពារធម្មជាតិឬតំបន់ការពារសមុទ្រដែលមានប្រភេទផ្សេងៗគ្នា ។ ចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan គឺសមស្របនឹងការអនុវត្តជាក់ស្តែងជាទូទៅរបស់ប្រទេសនានា ។

តាំងពីរយៈពេលយូរមកហើយ ចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីការពារបរិស្ថានអេកូឡូស៊ីនៃកោះ Huangyan រក្សាភាពអត់ធ្មត់កម្រិតខ្ពស់លើបញ្ហាសមុទ្រចិនខាងត្បូង ដែលប្រកាន់ខ្ជាប់ការដោះស្រាយវិវាទទឹកដីតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាជាមួយប្រទេសសាមីដោយផ្ទាល់ជាប់រហូតមក ហើយប្រកាន់ខ្ជាប់កិច្ចខិតខំប្រឹងប្រែងរួមជាមួយប្រទេសអាស៊ានដើម្បីគាំពារសន្តិភាពលើសមុទ្រជាប់រហូតមក ។ ប៉ុន្តែ ភាគីចិនក៏មិនអនុញ្ញាតឱ្យគេប្រើប្រាស់យ៉ាងអនាធិបតេយ្យនូវសុទ្ធចិត្តរបស់ខ្លួនទេ ហើយក៏មិនទទួលយកការមួលបង្កាច់ច្បាប់សមុទ្រដែរ ។ ការបង្ករឿងហេតុដោយគ្មានហេតុផលរបស់ហ្វីលីពីនដែលចង់បង្កការប៉ះទង្គិច មិនចង់បានសន្តិភាពព្រមទាំងអ្វីដែលហៅថា “ការប្រឆាំងតវ៉ា”បានបញ្ជាក់ថែមមួយកម្រិតទៀតថា ហ្វីលីពីនជា “អ្នកបំផ្លាញសន្តិភាពនៅសមុទ្រចិនខាងត្បូង” ។ រីឯតំបន់ការពារធម្មជាតិថ្នាក់ជាតិដែលចិនបង្កើតនៅកោះ Huangyan នឹងធ្វើឱ្យសមុទ្រចិនខាងត្បូងមានភាពភ្លឺចិញ្ចែងចិញ្ចាចពណ៌បៃតង ដើម្បីនាំមកនូវកម្លាំងចលករថ្មីដល់សន្តិភាពនិងការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់ ៕