អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
«លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋកំពុងព្យាបាលជំងឺ ក្នុងរាជធានីភ្នំពេញ» - រស្មី ញូស៍

«លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋកំពុងព្យាបាលជំងឺ ក្នុងរាជធានីភ្នំពេញ»

«លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋកំពុងព្យាបាលជំងឺ ក្នុងរាជធានីភ្នំពេញ»

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងស្នាក់សម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យមួយចំនួន ក្នុងរាជធានីភ្នំពេញ។ មន្ទីរពេទ្យទាំងឡាយរួមមាន៖
(១) មន្ទីរពេទ្យមិត្តភាព ខ្មែរ–សូវៀត
(២) មន្ទីរពេទ្យមិត្តភាព កម្ពុជា–ចិន ព្រះកុសមៈ
(៣) មន្ទីរពេទ្យព្រះកេតុមាលា
(៤) មន្ទីរពេទ្យព្រះអង្គឌួង

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានបំរើពាក្យសួរសុខទុក្ខ និងសម្តែងការព្រួយបារម្ភដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូល រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំកំពូលបង្រៀនជូនដល់បងប្អូនយោធិន និងប្រជាពលរដ្ឋ ដែលមានសុខភាពរងរបួស និងកំពុងព្យាបាលជំងឺ។ អំណោយរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាជំនួយ ដែលជាការយកចិត្តទុកដាក់ទ្រង់ទ្រាយធំមួយពីសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្ត និងអំពាវនាវឲ្យអត់ធ្មត់ក្នុងការព្យាបាល ខណៈដែលក្រុមគ្រូពេទ្យត្រូវបានណែនាំឱ្យខិតខំអនុវត្តភារកិច្ចក្នុងការថែទាំរហូតដល់អ្នកជំងឺជាសះស្បើយ។ លោកជំទាវបណ្ឌិត ក៏បញ្ជាក់បន្ថែមពីបំណងពិតរបស់ថ្នាក់ដឹកនាំក្នុងការមិនបោះបង់បងប្អូនជាតិរបស់ខ្លួនទេ ហើយនឹងបន្តឈរជើងជិតស្និទ្ធគាំទ្រ និងណែនាំរហូតដល់មានជ័យជំនះលើបញ្ហាសុខភាពរបស់ពួកគេ៕