ឯកឧត្តម សរ សិទ្ធិ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្ដីពីសញ្ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ឯកឧត្តម សរ សិទ្ធិ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្ដីពីសញ្ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នៅថ្ងៃពុធទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងបើកកិច្ចប្រជុំធ្វើបទបង្ហាញ ផ្សព្វផ្សាយខ្លឹសារច្បាប់ស្ដីពីសញ្ជាតិ ដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជេីញចូលរួមពីប្រតិភូអមដំណេីរ លោកស្នងការនគរបាលខេត្ត លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង០៣ លោកអធិការនគរបាលក្រុងស្រុកទាំង៥ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់សរុបចំនួន១៥០រូប ។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ ស្តីពី លក្ខណ:ភូមិសាស្រ្ត ក្នុងខេត្តមណ្ឌលគិរី និងការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តមណ្ឌលគិរី ជូនគណ:អធិបតីជ្រាប។ ទន្ទឹមនោះដែរ ឯកឧត្តម សរ…
