អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពលរដ្ឋខ្មែរ ២៨នាក់ វិលត្រឡប់ពីប្រទេសថៃ ត្រូវបាននគរបាលប្រើរថយន្ត ២គ្រឿង ដឹកជញ្ជូនដល់លំនៅដ្ឋាន - រស្មី ញូស៍

ពលរដ្ឋខ្មែរ ២៨នាក់ វិលត្រឡប់ពីប្រទេសថៃ ត្រូវបាននគរបាលប្រើរថយន្ត ២គ្រឿង ដឹកជញ្ជូនដល់លំនៅដ្ឋាន

ពលរដ្ឋខ្មែរ ២៨នាក់ វិលត្រឡប់ពីប្រទេសថៃ ត្រូវបាននគរបាលប្រើរថយន្ត ២គ្រឿង ដឹកជញ្ជូនដល់លំនៅដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ ឆ្លើយតបតាមការដឹកនាំបញ្ជាខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងឱ្យ ឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផ្នែកផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន ១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

ក្នុងវគ្គសកម្មភាពថ្ងៃសុក្រនេះ ចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច មានពលរដ្ឋខ្មែរវិលត្រឡប់សរុបចំនួន ២៨នាក់ មានស្រី ១០នាក់។ ដើម្បីធានាឱ្យមានសុវត្ថិភាព និងការទៅដល់គោលដៅបានរលូន កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន ២គ្រឿង ដឹកជញ្ជូនពួកគាត់តាមទីកន្លែងស្នាក់នៅរបស់ខ្លួន។

ការចែកចាយតាមមូលដ្ឋានដូចខាងក្រោម៖
ខេត្តបន្ទាយមានជ័យ: ១៩នាក់ (ស្រី ៧នាក់)
ខេត្តបាត់ដំបង: ៤នាក់ (ស្រី ១នាក់)
ខេត្តឧត្តរមានជ័យ: ៣នាក់ (ស្រី ១នាក់)
ក្រុងសៀមរាប: ២នាក់ (ស្រី ១នាក់)

សកម្មភាពដឹកជញ្ជូននេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងនគរបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងការជួយពលរដ្ឋខ្មែរដែលត្រឡប់មកវត្ដមានក្នុងប្រទេសវិញ