អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រស្មី ញូស៍ - Page 3 of 20 - www.mrrnews.com.kh

ខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល និងប្រមូលជនអនាថា នៅក្រោមស្ពានអាកាសមរតកតេជោ

ខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល និងប្រមូលជនអនាថា នៅក្រោមស្ពានអាកាសមរតកតេជោ ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពី លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានឲ្យ លោក ទៀវ សំអឿន អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម សហការជាមួយកម្លាំងសង្កាត់ចាក់អង្រែលើ ចុះអនុវត្តការងាររដ្ឋបាល និងប្រមូលជនអនាថា នៅតាមទីតាំងគោលដៅមួយចំនួន។ ប្រតិបត្តិការនេះ បានអនុវត្តនៅតំបន់ក្រោមស្ពានអាកាសមរតកតេជោ និងតំបន់ចាក់សម្រាម ស្ថិតនៅភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងជួយសង្គ្រោះជនងាយរងគ្រោះឲ្យទទួលបានការថែទាំតាមនីតិវិធី។ ជាលទ្ធផល សមត្ថកិច្ចបានប្រមូលជនអនាថា សរុបចំនួន ៣២នាក់ ក្នុងនោះស្រីចំនួន ១៣នាក់ និងមានកុមារ ៤នាក់ (ស្រី ១នាក់)។ ក្នុងចំណោមជនដែលត្រូវបានប្រមូល មានចំនួន ២៨នាក់ (ស្រី ១២នាក់) ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ ក្រោយពេលធ្វើការពិនិត្យ និងបំពេញបែបបទតាមនីតិវិធីរួចរាល់ អាជ្ញាធរបានបញ្ជូនជនទាំងអស់ទៅកាន់…

Read More

មហាក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ

មហាក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរ មកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតី «ខ្មែរតែមួយ» ដើម្បីចូលរួមព្យុហយាត្រា «ដើរដើម្បីសន្តិភាព (March for Peace)» របស់មហាគ្រួសារខ្មែរ ក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាពជាតិ ការរួបរួម និងការស្រឡាញ់សន្តិភាព។ ព្យុហយាត្រានេះ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងឯកភាពជាតិ។ ក្នុងឱកាសដ៏មានន័យនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមសង្គ្រោះបន្ទាន់ ដើម្បីធានាឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងជោគជ័យ។ ការចូលរួមយកចិត្តទុកដាក់យ៉ាងខ្ពស់ និងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត របស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសំខាន់ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់…

Read More

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរ ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនក្រុមស្ម័គ្រចិត្ត

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរ ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនក្រុមស្ម័គ្រចិត្ត ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More ស្ថិតនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានពិនិត្យមើលដំណើរការរៀបចំ វេចខ្ចប់សម្ភារ និងស្បៀងអាហារ ដែលបានទទួលពីសប្បុរសជន និងក្រុមស្ម័គ្រចិត្ត ដើម្បីត្រៀមដឹកជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារជាតិ នៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្រេចបង្កើតគណៈបញ្ជាការស្រាល ដើម្បីពង្រឹងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅទីតាំងទទួលអំណោយ ពិសេសនៅកន្លែងទុកម៉ូតូ និងយានយន្ត ដើម្បីធានាឲ្យក្រុមស្ម័គ្រចិត្ត…

Read More

វេទិកានិពន្ធសារព័ត៌មានកម្ពុជា ពិភាក្សាតួនាទីអ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន

វេទិកានិពន្ធសារព័ត៌មានកម្ពុជា ពិភាក្សាតួនាទីអ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន ភ្នំពេញ៖ វេទិកានិពន្ធសារព័ត៌មានកម្ពុជា ដែលជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានប្រារព្ធធ្វើឡើងជាលើកទី២២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក វិទ្យុ ទូរទស្សន៍ និងអ្នកដឹកនាំសារព័ត៌មានជាច្រើន មកពីបណ្តាស្ថាប័នសារព័ត៌មាននានា។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសឲ្យអ្នកដឹកនាំសារព័ត៌មាន បានជួបជុំគ្នាជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងបរិបទជម្លោះព្រំដែន ដែលជាបញ្ហាសំខាន់ និងមានភាពរសើបក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន។ ក្នុងវេទិកានេះ អ្នកចូលរួមបានលើកយកប្រធានបទ «តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងបរិបទជម្លោះព្រំដែន» មកពិភាក្សាយ៉ាងសកម្ម ដោយផ្តោតលើការផ្តល់ការយល់ដឹងអំពីស្តង់ដារវិជ្ជាជីវៈ សីលធម៌សារព័ត៌មាន ការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការប្រើប្រាស់ភាសាដែលមានការទទួលខុសត្រូវក្នុងការរាយការណ៍ព័ត៌មាន។ តាមរយៈការពិភាក្សា អ្នកចូលរួមបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មាន ក្នុងការជំរុញការអប់រំ និងបណ្តុះបណ្តាលអ្នកសារព័ត៌មាន ឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់លើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ ការផ្សាយផ្ទាល់ និងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន។ វេទិកានេះ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការជៀសវាងព័ត៌មានមិនពិត ព័ត៌មានបំភាន់ និងការផ្សព្វផ្សាយមាតិកាដែលអាចបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់សន្តិសុខជាតិ ទំនាក់ទំនងអន្តរជាតិ ព្រមទាំងអាចនាំឲ្យប្រឈមបញ្ហាផ្លូវច្បាប់ និងការរិះគន់ពីសាធារណៈ។…

Read More

ឯកឧត្តម គឹម គុណវឌ្ឍ អំពាវនាវអ្នកសារព័ត៌មានកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយពីសង្គមព័ត៌មានថៃ

ឯកឧត្តម គឹម គុណវឌ្ឍ អំពាវនាវអ្នកសារព័ត៌មានកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយពីសង្គមព័ត៌មានថៃ ភ្នំពេញ៖ ឯកឧត្តម គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងខ្លាំងដល់អ្នកសារព័ត៌មានកម្ពុជា ឱ្យប្រុងប្រយ័ត្ន និងកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយ ដែលកំពុងត្រូវបានបំផុសយ៉ាងសកម្មនៅក្នុងសង្គមព័ត៌មានរបស់ប្រទេសថៃ ជាពិសេសនៅក្នុងបរិបទជម្លោះព្រំដែនបច្ចុប្បន្ន។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ក្រោមប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តម គឹម គុណវឌ្ឍ បានមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បច្ចុប្បន្ន ការបង្កើតព័ត៌មានក្លែងក្លាយ កំពុងកើនឡើងយ៉ាងខ្លាំង ហើយអាចបង្កការយល់ច្រឡំដល់សាធារណជន ប្រសិនបើអ្នកសារព័ត៌មានខ្វះការពិនិត្យប្រភព និងខ្វះសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានជំនឿជឿជាក់ថា និពន្ធនាយកសារព័ត៌មានទាំងអស់ នឹងបន្តអប់រំ បណ្តុះបណ្តាល និងណែនាំដល់អ្នកសារព័ត៌មានក្នុងអង្គភាពរបស់ខ្លួន ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ និងការតាមដានប្រភពព័ត៌មានដោយយកចិត្តទុកដាក់ មុនពេលផ្សព្វផ្សាយ ឬចែករំលែកទៅកាន់សាធារណជន។ ទន្ទឹមនឹងនេះ…

Read More

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ អនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីតួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ អនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីតួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ភ្នំពេញ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) បានរៀបចំវេទិកាលើកទី២២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដោយមានការចូលរួមពីម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងតំណាងស្ថាប័នសារព័ត៌មានជាច្រើនរូប។ វេទិកានេះ ចាត់ទុកបញ្ហាជម្លោះព្រំដែនជាមូលបទដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលទាមទារឱ្យអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានត្រូវដកស្រង់បទពិសោធន៍ បង្កើនចំណេះដឹង និងត្រៀមខ្លួនឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលអាចកើតមានឡើងនាពេលអនាគត។ ការលើកយកប្រធានបទនេះមកពិភាក្សា មិនត្រឹមតែឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពនៃបញ្ហាជម្លោះព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងបណ្តុះស្មារតីអ្នកសារព័ត៌មានឱ្យយកចិត្តទុកដាក់លើការទទួលខុសត្រូវវិជ្ជាជីវៈ ជាពិសេសការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការប្រើប្រាស់ពាក្យពេចន៍យ៉ាងប្រុងប្រយ័ត្ន និងការផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ សមតុល្យ និងទទួលខុសត្រូវចំពោះសង្គមជាតិ និងសហគមន៍អន្តរជាតិ។ ក្នុងឱកាសនេះ ម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងតំណាងស្ថាប័នសារព័ត៌មាន បានចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងសកម្ម និងស្ថាបនាក្នុងបរិយាកាសវិជ្ជាជីវៈខ្ពស់ ហើយបានឯកភាពអនុម័តចេញនូវ សេចក្តីថ្លែងការណ៍រួម ដើម្បីជាគោលដៅណែនាំដល់ការបំពេញតួនាទីអ្នកសារព័ត៌មាន នៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងជម្លោះព្រំដែន ឱ្យស្របតាមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមាន៕

Read More

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

Read More

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមការពារសន្តិសុខ និងជួយរៀបចំការជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមការពារសន្តិសុខ និងជួយរៀបចំការជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយរៀបចំលើកដាក់ជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយ សម្រាប់ផ្តល់ជូនបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ សកម្មភាពខាងលើនេះ ត្រូវបានអនុវត្តនៅទីតាំងរបស់លោក អ៊ុក វណ្ណដេ និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ពីកម្លាំងអាវុធហត្ថ ក្នុងការជួយសម្របសម្រួល និងធានាឲ្យដំណើរការទទួល–បញ្ជូនជំនួយប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ការចូលរួមរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសកម្មភាពមនុស្សធម៌នេះ បង្ហាញឲ្យឃើញពីស្មារតីទទួលខុសត្រូវ ការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងការគាំទ្រដល់កងកម្លាំងការពារជាតិ ដែលជាកម្លាំងស្នូលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមជាតិ៕

Read More

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងជួយរៀបចំជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងជួយរៀបចំជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងជួយរៀបចំលើកដាក់ និងជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយ របស់លោក អ៊ុក វណ្ណដេ និងក្រុមការងារ ដើម្បីបន្តផ្តល់ជូនបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ នៅតាមបណ្តោយជួរមុខ។ សកម្មភាពខាងលើនេះ ត្រូវបានអនុវត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងរាជធានីភ្នំពេញ ដោយមានការសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងសមត្ថកិច្ច និងក្រុមការងារសប្បុរសជន ក្នុងគោលបំណងធានាឲ្យដំណើរការប្រមូល និងបញ្ជូនជំនួយ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងប្រកបដោយវិន័យ។ ការចូលរួមយ៉ាងសកម្មរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការគាំទ្រដ៏មុតមាំដល់បងប្អូនកងទ័ព និងជនភៀសសឹក ដែលកំពុងជួបការលំបាកនៅក្នុងស្ថានភាពបច្ចុប្បន្ន៕

Read More

ស្វាមីកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ ខណៈភរិយាមានទម្ងន់ជិតដល់ថ្ងៃសម្រាល បានភៀសសឹកមកជ្រកកោននៅភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ស្វាមីកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ ខណៈភរិយាមានទម្ងន់ជិតដល់ថ្ងៃសម្រាល បានភៀសសឹកមកជ្រកកោននៅភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ ប្រាក់ ពិសី អាយុ ២៣ ឆ្នាំ ជាភរិយារបស់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារប្រទេសនៅសមរភូមិជួរមុខ ទិសមុំបី ខេត្តព្រះវិហារ បច្ចុប្បន្នមានទម្ងន់ជិតដល់ថ្ងៃសម្រាល (គ្រោងសម្រាលក្នុងសប្តាហ៍ក្រោយ) បានសម្រេចចិត្តភៀសសឹកចេញពីខេត្តព្រះវិហារ មកជ្រកកោនជាមួយបងប្អូន នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលក្នុងការថែទាំសុខភាព។ ករណីដ៏គួរឱ្យអាណិត និងគួរឱ្យកោតសរសើរនេះ ត្រូវបានដឹងដល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ដែលបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ចំពោះគ្រួសារកងទ័ពជួរមុខ។ ជាបន្តបន្ទាប់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់តាំងក្រុមការងារ ចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយឧបត្ថម្ភជូន រួមមាន ថវិកាចំនួន ១,០០០,០០០ រៀល, អង្ករ ០៣ ការ៉ុង, ទឹកសុទ្ធ ០៤ កេស,…

Read More