Panda Pack ឆ្នាំ២០២៦ បន្តសន្យាដល់សិស្សជនបទនៅកម្ពុជា
Panda Pack ឆ្នាំ២០២៦ បន្តសន្យាដល់សិស្សជនបទនៅកម្ពុជា (ភ្នំពេញ) ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រោយជំនួបជាមួយនាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសអនុវត្តគម្រោងPanda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានបង្ហាញពីសមិទ្ធផលការងាររបស់ខ្លួនក្នុងឆ្នាំ២០២៥ ក្រោមកិច្ចសហការនិងសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ចាង សិនយៀក (Zhang Shenyue) ទទួលខុសត្រូវអនុវត្តគម្រោងកាតាបPanda បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ CFRD បានផ្តល់អំណោយកាតាបចំនួន២១៦០០ (ម្ភៃមួយពាន់ប្រាំមួយរយ)កញ្ចប់ ដែលបាននាំឱ្យកាតាបសរុបផ្តល់មកកម្ពុជាចាប់ពីឆ្នាំ២០១៨មានចំនួនសរុប២០៣ ៩០០ (ពីររយបីពាន់ ប្រាំបួនរយ)កញ្ចប់ ដោយកញ្ចប់ផែនដាត្រូវបានគាំទ្រដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំនូវថវិកាសប្បុរសធម៌របស់ប្រជាជនចិនរាប់លាននាក់។ កញ្ចប់នីមួយៗមានសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៨មុខ ហើយការរចនាកញ្ចប់ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ វាមិនត្រឹមតែបំពេញតម្រូវការសិក្សា និងការរស់នៅរបស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំងដល់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជនរវាងប្រទេសចិន និងកម្ពុជា។ លោក ឆិន អ៊ីស៊ាន (Chen Yixian) ទទួលខុសត្រូវអនុវត្តគម្រោងកង់ បានរំលេចថា កង់ដែលត្រូវបានបរិច្ចាគមកប្រទេសកម្ពុជាគឺជាអំណោយរបស់ក្រុមហ៊ុន Hello Bike ដោយមានមូលនិធិសប្បុរសធម៌ COSCO Shipping ជាអ្នកទទួលខុសត្រូវលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។…
