អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
MRRNews, Author at រស្មី ញូស៍ រស្មី ញូស៍

MRRNews

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកលនៅប៉េកាំង ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនបានជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយតំណាងនៃគ្រប់មជ្ឈដ្ឋានដូចជា តំណាងមកពីមជ្ឈិមបក្សប្រជាធិបតេយ្យនានា តំណាងអ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនមែនជាសមាជិកបក្ស ជាដើម ដើម្បីរួមគ្នាអបអរទទួលស្វាគមន៍បុណ្យឆ្នាំថ្មីឆ្នាំសកល ២០២៦។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា យើងបានធ្វើផែនការគោលរួចហើយ នេះជាពេលតស៊ូឆ្ពោះទៅមុខ។ បក្សទាំងមូល ប្រជាជនគ្រប់ជនជាតិត្រូវរួមសាមគ្គីគ្នាឱ្យកាន់តែរឹងមាំ ខិតខំប្រឹងប្រែងដើម្បីកសាងសមិទ្ធផលដ៏អស្ចារ្យ តាមរយៈការច្នៃប្រឌិតថ្មីនាពេលអនាគត ដើម្បីបើកទំព័រថ្មីនៃការកសាងទំនើបកម្មតាមបែបផែនចិនដោយឥតឈប់ឈរ។ លោក Xi Jinping ក៏បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងយោធាមជ្ឈិមចិន ថ្លែងអំណរគុណនិងសម្តែងការជូនពរដ៏ល្អបវរចំពោះមិត្តអន្តរជាតិគ្រប់ប្រទេសដែលយកចិត្តទុកដាក់និងគាំទ្រការធ្វើទំនើបកម្មតាមបែបផែនចិន។ តំណាងដែលបានចូលរួមពិធីសំណេះសំណាលនេះបានថ្លែងថា នឹងរួមសាមគ្គីគ្នាកាន់តែរឹងមាំជុំវិញការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន រួមចំណែកទាំងប្រាជ្ញានិងកម្លាំងកាយដើម្បីកសាងប្រទេសកាន់តែខ្លាំងក្លា ជំរុញការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ!

Read More

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះទប់ស្កាត់បទល្មើសបរបាញ់ និងរុករករ៉ែសំណរ ព្រមទាំងរ៉ែមាសខុសច្បាប់

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះទប់ស្កាត់បទល្មើសបរបាញ់ និងរុករករ៉ែសំណរ ព្រមទាំងរ៉ែមាសខុសច្បាប់ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានបន្តអនុវត្តវិធានការចុះល្បាត និងទប់ស្កាត់បទល្មើសបរិស្ថាន ដើម្បីរក្សាសុវត្ថិភាពធនធានធម្មជាតិ និងសន្តិសុខក្នុងតំបន់ការពារ។ កាលពីនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងឧទ្យានុរក្សបានចុះប្រតិបត្តិការនៅក្នុងតំបន់ការពារ ដោយបានទប់ស្កាត់សកម្មភាពបរបាញ់សត្វព្រៃខុសច្បាប់ និងដកហូតអាវុធវែងចំនួន ០២ ដើម ព្រមទាំងបានណែនាំ និងហាមឃាត់ប្រជាពលរដ្ឋមួយចំនួន កុំឲ្យចូលទៅជីករុករករ៉ែមាសខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារ។ គួររំលឹកផងដែរថា កន្លងមកថ្មីៗនេះ ក៏មាន ការបាក់រណ្តៅរ៉ែខុសច្បាប់ សង្កត់ស្លាប់យុវជនម្នាក់ និងរបួស ៣ នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងមនុស្សចំនួន ៣ នាក់ទៀតរងរបួស ក្នុងករណីបាក់ថ្មរណ្តៅរ៉ែសំណ (ខុសច្បាប់) ខណៈកំពុងលួចជីកកកាយនៅពេលយប់អាធ្រាត្រ នៅចំណុចដៃអូពងប៉ះ ភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ហេតុការណ៍ដ៏សោកស្តាយនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ ជនរងគ្រោះស្លាប់មានឈ្មោះ ផេន ហុង ភេទប្រុស…

Read More

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បង្ក្រាបបទល្មើសនេសាទខុសច្បាប់ឆ្នាំ២០២៥ ចាប់ឃាត់ជនសង្ស័យ ០៨ នាក់ បញ្ជូនទៅតុលាការ

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បង្ក្រាបបទល្មើសនេសាទខុសច្បាប់ឆ្នាំ២០២៥ ចាប់ឃាត់ជនសង្ស័យ ០៨ នាក់ បញ្ជូនទៅតុលាការ ខេត្តស្ទឹងត្រែង ៖ ក្នុងរយៈពេលមួយឆ្នាំ គិតត្រឹមឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានអនុវត្តប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្តបន្ទាប់ ដោយសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ និងដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនសន្ធឹកសន្ធាប់។ លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបង្ហាញរបាយការណ៍សរុបប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឲ្យដឹងថា កម្លាំងមន្ត្រីជំនាញរដ្ឋបាលជលផលក្នុងខេត្ត បានសហការជាមួយប្រជាសហគមន៍នេសាទ ឆ្មាំទន្លេ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរដែនដី ចុះប្រតិបត្តិការទប់ស្កាត់ អប់រំណែនាំ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បានជាច្រើនលើក និងច្រើនករណី។ ជាលទ្ធផល ប្រតិបត្តិការបង្ក្រាបបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។ ចំពោះវត្ថុតាង និងឧបករណ៍នេសាទខុសច្បាប់ ដែលត្រូវបានដកហូត រួមមាន៖ មង ប្រវែងសរុប…

Read More

ពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩)

ពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩) ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសល ដើម្បីរំលឹកដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥–១៩៧៩) ដ៏យង់ឃ្នង។ ពិធីនេះដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ ក្នុងឱកាសនោះ គណៈដឹកនាំ និងសមាជិក ស.ស.យ.ក. បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កានៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហម ព្រមទាំងនិមន្តព្រះសង្ឃធ្វើពិធីបង្សុកុល ឧទ្ទិសកុសលជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ដើម្បីនាំមកវិញនូវសិទ្ធិសេរីភាព សុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាជនកម្ពុជា។ ថ្លែងក្នុងពិធីនេះ…

Read More

ក្រសួងព័ត៌មានដឹកនាំអ្នកសារព័ត៌មានជាង ១០ អង្គភាព ចុះបំពេញបេសកកម្មយកព័ត៌មាននៅខេត្តបន្ទាយមានជ័យ

ក្រសួងព័ត៌មានដឹកនាំអ្នកសារព័ត៌មានជាង ១០ អង្គភាព ចុះបំពេញបេសកកម្មយកព័ត៌មាននៅខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ៖ ចាប់តាំងពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំអ្នកសារព័ត៌មានជាង ១០ អង្គភាព រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងអង្គភាពសារព័ត៌មានអនឡាញ ចុះបំពេញបេសកកម្មនៅលើទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីយកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពជនភៀសសឹក និងផលប៉ះពាល់ពីអំពើឈ្លានពានរបស់យោធាថៃ។ បេសកកម្មនេះផ្តោតសំខាន់លើការចុះពិនិត្យ និងប្រមូលព័ត៌មានជាក់ស្តែងអំពីការបំផ្លិចបំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ឋ វត្តអារ៉ាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលរងការខូចខាតដោយសារការប្រើកម្លាំងយោធាថៃ ព្រមទាំងសកម្មភាពដាក់ទូកុងតឺន័រ និងរាយបន្លាលួសនៅតាមតំបន់មួយចំនួន ក្រោយពេលមានបទឈប់បាញ់។ ក្នុងអំឡុងពេលបំពេញបេសកកម្ម អ្នកសារព័ត៌មានបានចុះទៅដល់តំបន់រងគ្រោះជាច្រើន រួមមាន តំបន់បឹងត្រកួន ភូមិជោគជ័យ តំបន់ព្រៃចាន់ និងក្រុងប៉ោយប៉ែត ជាដើម ដោយបានថតរូបភាព និងប្រមូលទិន្នន័យផ្ទាល់ពីស្ថានភាពពិតប្រាកដនៅទីតាំងកើតហេតុ។ ជាលទ្ធផល អត្ថបទព័ត៌មាន និងរូបភាពជាច្រើនត្រូវបានសរសេរ និងផ្សព្វផ្សាយទៅកាន់សាធារណជន ដើម្បីបង្ហាញការពិតអំពីការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា និងស្ថានភាពនៅតាមតំបន់ព្រំដែន។ ក្នុងឱកាសនេះផងដែរ ក្រសួងព័ត៌មាន សូមថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មផ្តល់ព័ត៌មានពិត បង្ហាញសេចក្តីពិតជូនសាធារណជន និងសហគមន៍អន្តរជាតិអំពីការរងគ្រោះរបស់កម្ពុជា៕

Read More

ខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌ ស្ទឹងត្រែង បេះដូងនៃវប្បធម៌” អបអរសាទរខួប ៧ មករា

ខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌ ស្ទឹងត្រែង បេះដូងនៃវប្បធម៌” អបអរសាទរខួប ៧ មករា ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌ ស្ទឹងត្រែង បេះដូងនៃវប្បធម៌” នៅវេលាម៉ោង ៥:០០ ល្ងាច ថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នៅវេទិកានាគជ័យ នៃទីលានតេជោ-ធិបតី ខាងមុខសាលាខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា និងខួបរំដោះខេត្តស្ទឹងត្រែង (៤ មករា ១៩៧៩ – ៤ មករា ២០២៦) ដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ក្នុងប្រវត្តិសាស្ត្រជាតិ។ ព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ និងមិនធ្លាប់មានពីមុនមកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងស្មារតីរំលឹកដឹងគុណ និងលើកស្ទួយតម្លៃវប្បធម៌ជាតិ ព្រមទាំងរំលឹកដល់ការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំ យុទ្ធជន និងយុទ្ធនារី ដែលបានប្រយុទ្ធរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត…

Read More

អំណោយកង់៩៥គ្រឿង បន្ថែមកម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅឃុំដូង ស្រុកបាទី

អំណោយកង់៩៥គ្រឿង បន្ថែមកម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅឃុំដូង ស្រុកបាទី តាកែវ ៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការរួមចំណែកលើកទឹកចិត្តដល់ការសិក្សារបស់កុមារនៅជនបទ ក្រុមហ៊ុន Hello Bike តាមរយៈ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានរៀបចំសកម្មភាពចែកកង់៩៥គ្រឿងជូនដល់សិស្សានុសិស្សសិក្សានៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ លោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានពាំនាំនូវប្រសាសន៍របស់ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយបានគូសបញ្ជាក់ថា ការផ្តល់កង់ចំនួន៩៥គ្រឿងក្នុងចំណោម២៥០០គ្រឿងជូនសិស្សានុសិស្សនៅសាលាអង្គកំនប់នាថ្ងៃនេះ គឺជាការឆ្លើយតបលើការផ្តល់មធ្យោបាយធ្វើដំណើរ និងលើកទឹកចិត្តកាន់តែសកម្មថែមទៀតដល់សិស្សានុសិស្សក្នុងការសិក្សា។ លោកបានបន្ថែមថា កង់មួយគ្រឿងមិនត្រឹមជាមធ្យោបាយសាមញ្ញប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ធំធេងក្នុងការសន្សំពេលវេលា និងបង្កើនជីវភាពរស់នៅរបស់សិស្សានុសិស្ស ទាំងក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ ទាំងការប្រើប្រាស់ជាប្រយោជន៍បម្រើដល់គ្រួសាររបស់ខ្លួន។ តំណាងក្រុមហ៊ុន Hello និងមូលនិធិចិន CFRD លោក ឆិន អ៊ីស៊ាន (Chen Yixian) បានបញ្ជាក់ថា កម្មវិធីចែកកង់នេះជាផ្នែកមួយរបស់សង្គមស៊ីវិលចិនក្រោមកិច្ចសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាអ្នកសម្របសម្រួលនិងលើកទឹកចិត្តដល់បេសកកម្មការងាររបស់បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ក្នុងគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ការសិក្សារបស់កុមារនៅតំបន់ជនបទ និងតំបន់ដែលជួបការលំបាក។ តាមរយៈការផ្តល់ជូនមធ្យោបាយធ្វើដំណើរដ៏សមស្រប ក្រុមហ៊ុនHello…

Read More

បទវិភាគ៖ ប្រទេសចិនប្រកបដោយជំនឿចិត្តលើខ្លួនឯងនិងភាពបើកទូលាយនឹងបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងកាន់តែច្រើនដល់ពិភពលោក

បទវិភាគ៖ ប្រទេសចិនប្រកបដោយជំនឿចិត្តលើខ្លួនឯងនិងភាពបើកទូលាយនឹងបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងកាន់តែច្រើនដល់ពិភពលោក មុនពេលថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ។ តាមរយៈប្រសាសន៍ដែលពោរពេញទៅដោយភាពកក់ក្តៅនិងក្តីរំពឹងទុក សហគមន៍អន្តរជាតិបានទទួលអារម្មណ៍ពីការបោះជំហ៊ានទៅមុខដោយភាពមោះមុតជាមួយនឹងភាពតស៊ូដ៏អង់អាច សភាពការណ៍អភិវឌ្ឍន៍ដែលពោរពេញទៅដោយឧត្តមភាពនិងនិម្មាបនកម្មដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងប្រកបដោយភាពបើកទូលាយ ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្តោតសំខាន់លើជំនឿចិត្តនិងកម្លាំងរបស់ចិនដែលបានបង្ហាញឱ្យឃើញក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលនេះ ។ ជំនឿចិត្តបែបនេះ គឺបានមកពីការបោះជំហានអភិវឌ្ឍន៍ដ៏រឹងមាំនិងខ្លាំងក្លារបស់ប្រទេសចិន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក អំឡុងពេលឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ សេដ្ឋកិច្ចចិនបានពុះពារឧបសគ្គនិងបោះជំហានទៅមុខក្រោមសម្ពាធ ទទួលបានការអភិវឌ្ឍដែលឆ្ពោះទៅរកការច្នៃប្រឌិតថ្មីនិងគុណភាពថ្មី តាមការព្យាករណ៍ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននឹងឈានដល់ប្រហែល ៥ ភាគរយ តាមការព្យាករណ៍ទំហំសេដ្ឋកិច្ចសរុបនឹងឡើងដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិនដែលបន្តកាន់លំដាប់ថ្នាក់ឈានមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក  ហើយអត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយដែលបានក្លាយជាក្បាលម៉ាស៊ីនជំរុញដ៏សំខាន់សម្រាប់អូសទាញការអភិវឌ្ឍសកលដែលកំពុងមានការធ្លាក់ចុះខ្លាំងឱ្យងើបឡើងវិញ ។ “ភាពវៃឆ្លាតសប្បនិម្មិតនិងម៉ូតែលធំទទួលបានការរីកចម្រើនឥតឈប់ឈរ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបន្ទះឈីបដោយភាពម្ចាស់ការទទួលបានសមិទ្ធផលជាផ្លែផ្ការថ្មី មនុស្សយន្តរូបរាងមនុស្សចេះសម្តែងក្បាច់គុនកុងហ៊្វូ ដ្រូនសម្តែងការបាញ់កាំជ្រួចចម្រុះពណ៌”–នេះគឺជាប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ដោយបានបកស្រាយប្រកបដោយភាពរស់រវើកនូវលក្ខណៈពិសេសយ៉ាងច្បាស់លាស់នៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកការច្នៃប្រឌិតថ្មី ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាសកលលោកបង្ហាញថា សន្ទស្សន៍នវានុវត្តន៍របស់ប្រទេសចិនបានឈរនៅលំដាប់លេខ១០ ខាងមុខនៅលើពិភពលោកជាលើកដំបូង ។អ្នកវិភាគជាច្រើនកត់សម្គាល់ឃើញថា នៅពេលដែលប្រទេសចិនខំប្រឹងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ឧត្តមភាពនៃកំណើនថ្មីត្រូវបានបង្កើតជាបន្តបន្តាប់ដែលបានប្រមូលផ្តុំនូវកម្លាំងចលករដ៏គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍក្នុងរយៈពេលយូអង្វែង ។…

Read More

វិរៈយោធាខ្មែរ ១៨ រូប ដែលថៃឃុំខ្លួនរយៈពេល ១៥៥ ថ្ងៃ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាតិ

វិរៈយោធាខ្មែរ ១៨ រូប ដែលថៃឃុំខ្លួនរយៈពេល ១៥៥ ថ្ងៃ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាតិ ភ្នំពេញ៖ វីរភាព និងការលះបង់របស់វិរៈយោធាខ្មែរ ១៨ រូប ដែលត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនអស់រយៈពេល ១៥៥ ថ្ងៃកន្លងមកនេះ បានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា។ ការយកចិត្តទុកដាក់នេះ ត្រូវបានចាត់ទុកថា ជាការលើកទឹកចិត្ត និងសរសើរដល់វិរៈភាព ការស៊ូ និងការលះបង់ដើម្បីបម្រើជាតិ និងការពារអធិបតេយ្យភាពដែនដី។ ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរ បានសម្ដែងការគាំទ្រ និងសាទរចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលបានបង្ហាញពីស្មារតីទទួលខុសត្រូវ និងការមិនមើលរំលងចំពោះកងកម្លាំងការពារជាតិ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏បានបង្ហាញក្តីសង្ឃឹមថា វិរៈយោធាដែលបានរងរបួស ក៏ដូចជាក្រុមពលីជាតិ និងអ្នកដែលបានលះបង់ជីវិត ក្នុងបេសកកម្មបម្រើប្រទេសជាតិផងដែរ នឹងទទួលបានការយកចិត្តទុកដាក់ សមស្រប និងស្មើភាពពីថ្នាក់ដឹកនាំដូចគ្នា។ ការយកចិត្តទុកដាក់ជាបន្តបន្ទាប់នេះ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់មួយក្នុងការរឹងប៉ឹងស្មារតីសាមគ្គីជាតិ និងលើកស្ទួយទឹកចិត្តដល់កងកម្លាំងការពារជាតិទាំងមូល ៕

Read More

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកធ្វើឡើងរយៈពេល ២ ថ្ងៃ

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកធ្វើឡើងរយៈពេល ២ ថ្ងៃ ដោយ៖ កុល សារត្ន័ ​ខេត្តស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងបានបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកផែនការទិសដៅការងារសម្រា ប់ឆ្នាំ២០២៦ រយៈពេលពីរថ្ងៃ គឺចាប់ពីព្រឹកថ្ងៃ ទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។    ​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈាង ឡាក់ ប្រធានក្រុម ប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ អង្គសន្និបាតនេះក៏មានការចូលរួមពី ​លោក លោកស្រីអភិបា លរងខេត្ត​កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ​ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ​អភិបាលក្រុង ស្រុក​ មេភូមិ មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។   គោលបំណង និងការពិនិត្យវាយតម្លៃ​សន្និបាត នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖​ពិនិត្យ និងវាយតម្លៃ លទ្ធផលការងារដែលបានសម្រេចកន្លងមកក្នុងឆ្នាំ២០ ២៥។​ពិភាក្សា អំពីបញ្ហាប្រឈម និងដំណោះ ស្រាយនានា។​ដាក់ចេញនូវទិសដៅអាទិភាព និងផែនការបន្តសម្រាប់អនុវត្តឱ្យមានប្រសិទ្ធ ភាពខ្ពស់។​ពង្រឹងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ…

Read More