អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រសួងព័ត៌មានដឹកនាំអ្នកសារព័ត៌មានជាង ១០ អង្គភាព ចុះបំពេញបេសកកម្មយកព័ត៌មាននៅខេត្តបន្ទាយមានជ័យ - រស្មី ញូស៍

ក្រសួងព័ត៌មានដឹកនាំអ្នកសារព័ត៌មានជាង ១០ អង្គភាព ចុះបំពេញបេសកកម្មយកព័ត៌មាននៅខេត្តបន្ទាយមានជ័យ

ក្រសួងព័ត៌មានដឹកនាំអ្នកសារព័ត៌មានជាង ១០ អង្គភាព ចុះបំពេញបេសកកម្មយកព័ត៌មាននៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ចាប់តាំងពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំអ្នកសារព័ត៌មានជាង ១០ អង្គភាព រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងអង្គភាពសារព័ត៌មានអនឡាញ ចុះបំពេញបេសកកម្មនៅលើទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីយកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពជនភៀសសឹក និងផលប៉ះពាល់ពីអំពើឈ្លានពានរបស់យោធាថៃ។

បេសកកម្មនេះផ្តោតសំខាន់លើការចុះពិនិត្យ និងប្រមូលព័ត៌មានជាក់ស្តែងអំពីការបំផ្លិចបំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ឋ វត្តអារ៉ាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលរងការខូចខាតដោយសារការប្រើកម្លាំងយោធាថៃ ព្រមទាំងសកម្មភាពដាក់ទូកុងតឺន័រ និងរាយបន្លាលួសនៅតាមតំបន់មួយចំនួន ក្រោយពេលមានបទឈប់បាញ់។

ក្នុងអំឡុងពេលបំពេញបេសកកម្ម អ្នកសារព័ត៌មានបានចុះទៅដល់តំបន់រងគ្រោះជាច្រើន រួមមាន តំបន់បឹងត្រកួន ភូមិជោគជ័យ តំបន់ព្រៃចាន់ និងក្រុងប៉ោយប៉ែត ជាដើម ដោយបានថតរូបភាព និងប្រមូលទិន្នន័យផ្ទាល់ពីស្ថានភាពពិតប្រាកដនៅទីតាំងកើតហេតុ។

ជាលទ្ធផល អត្ថបទព័ត៌មាន និងរូបភាពជាច្រើនត្រូវបានសរសេរ និងផ្សព្វផ្សាយទៅកាន់សាធារណជន ដើម្បីបង្ហាញការពិតអំពីការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា និងស្ថានភាពនៅតាមតំបន់ព្រំដែន។

ក្នុងឱកាសនេះផងដែរ ក្រសួងព័ត៌មាន សូមថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មផ្តល់ព័ត៌មានពិត បង្ហាញសេចក្តីពិតជូនសាធារណជន និងសហគមន៍អន្តរជាតិអំពីការរងគ្រោះរបស់កម្ពុជា៕