អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
MRRNews, Author at រស្មី ញូស៍ - Page 19 of 19 រស្មី ញូស៍

MRRNews

ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មចាក់បញ្ចូលកម្លាំងថាមពលរបស់ចិនទៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតនិងបើកចំហនៅក្នុងពាណិជ្ជកម្មសេវាកម្មសកល

ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មចាក់បញ្ចូលកម្លាំងថាមពលរបស់ចិនទៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតនិងបើកចំហនៅក្នុងពាណិជ្ជកម្មសេវាកម្មសកល ពេលថ្មីៗនេះ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) ឆ្នាំ ២០២៥ រយៈពេលប្រាំថ្ងៃ (CIFTIS) បានបើកនៅឧទ្យាន Shougang ទីក្រុងប៉េកាំង។ ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើលិខិតអបអរសាទរទៅកាន់ CIFTISលើកនេះថា “ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីពួតដៃគ្នាជំរុញកិច្ចសហប្រតិបត្តិការដោយបើកចំហនិងប្រកបដោយភាពច្នៃប្រឌិតក្នុងពាណិជ្ជកម្មសេវាកម្មសកល កសាងសេដ្ឋកិច្ចពិភពលោកបើកចំហ និងបន្តចាក់បញ្ចូលនូវកម្លាំងថាមពលថ្មីក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ”។ CIFTIS ផ្តោតលើការជំរុញការអភិវឌ្ឍនៃឧស្សាហកម្មសេវាកម្ម និងពាណិជ្ជកម្មសេវាកម្មសកល ដោយបង្ហាញពីគម្រោងនិងផែនការរបស់ចិន។ CIFTIS ឆ្នាំនេះ ស្របតាមនិន្នាការឌីជីថលភាវូបនីយកម្ម ភាពវៃឆ្លាត និងភាពបៃតងក្នុងពាណិជ្ជកម្មសេវាកម្ម ផ្តោតលើវិស័យឯកទេសដូចជា បញ្ញាសិប្បនិម្មិត សុខាភិបាល ភស្តុភារឆ្លាតវៃ និងការអភិវឌ្ឍរួមបញ្ចូលគ្នានូវអាជីវកម្ម ទេសចរណ៍ វប្បធម៌និងកីឡាជាដើមដែលបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃប្រទេសនិងតំបន់ជាច្រើន។ក្រុមហ៊ុនចំនួនជិត ២ពាន់ បានចូលរួមនៅក្នុង CIFTIS ដោយមានប្រទេសនិងអង្គការអន្តរជាតិចំនួន៨៥បានរៀបចំការតាំងពិព័រណ៍។ ក្រុមហ៊ុនសរុបចំនួន ១១៣ បានប្រកាសផលិតផល និងសមិទ្ធផលថ្មីចំនួន១៩៨ ដែលបានបង្ហាញពីបច្ចេកវិទ្យានិងកម្មវិធីទំនើបជាច្រើនក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម ។ អ្នកតាំងពិព័រណ៍សកលបានប្រមូលផ្តុំគ្នានៅ CIFTIS ដើម្បីចែករំលែកនូវឱកាសថ្មីនៃការអភិវឌ្ឍរបស់ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥទ្ធិពលរបស់ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មបានបន្តពង្រីកឥតឈប់ឈរ ដែលបានក្លាយជាផលិតផលសាធារណៈអន្តរជាតិដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្ម ហើយក៏ជាពិព័រណ៍ដ៏ចម្រុះដែលមានទ្រង់ទ្រាយធំបំផុតរបស់ប្រទេសចិនក្នុងវិស័យពាណិជ្ជកម្មសេវាកម្មនាពេលបច្ចុប្បន្ន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដឹកនាំភាពច្នៃប្រឌិតឈានមុខគេ៕

Read More

សំបុត្រមួយច្បាប់របស់លោក Xi Jinping ផ្ញើជូនគ្រូបង្រៀនរបស់លោក

សំបុត្រមួយច្បាប់របស់លោក Xi Jinping ផ្ញើជូនគ្រូបង្រៀនរបស់លោក “អ្នកគ្រូ Chen៖ ជំរាបសួរ! ខ្ញុំបានទទួលសំបុត្ររបស់អ្នកហើយ ។ សូមថ្លែងអំណរគុណ ចំពោះអ្នកគ្រូដែលបានជូនអំណោយសៀវភៅអក្សរសិល្ប៍កុមារ។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូបន្ទាប់ពីចូលនិវត្តន៍…ខ្ញុំមិនភ្លេចគុណគ្រូរបស់ខ្ញុំជារៀងរហូត។ នេះជាសំបុត្រដែលលោក Xi Jinping បានសរសេរកាលពីជាង ២០ ឆ្នាំមុន ដើម្បីផ្ញើជូនចំពោះលោកស្រី Chen Qiuying ជាគ្រូបង្រៀនលោកនៅអនុវិទ្យាល័យ បន្ទាប់ពីលោកទទួលបានសៀវភៅពីគ្រូបង្រៀន ។ កាលនោះលោកកាន់តំណែងជាលេខាធិការរងនៃគណៈកម្មាធិការបក្សប្រចាំខេត្ត Fujian និងជាអភិបាលស្តីទីនៃខេត្តនេះ ។ ថ្លែងក្នុងសំបុត្រនេះ លោក Xi Jinping បានលើកឡើងជាពិសេសថា ការគោរពគ្រូបង្រៀន និងការអប់រំ គឺជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ “ដូចដែលលោកប្រធានរដ្ឋចិនម៉ៅសេតុង បានថ្លែងទៅកាន់លោក Xu Teli ថា៖ កាលពីមុន លោកជាគ្រូរបស់ខ្ញុំ ឥឡូវនេះលោកក៏នៅតែជាគ្រូរបស់ខ្ញុំ ហើយនាពេលអនាគត លោកនៅតែជាគ្រូរបស់ខ្ញុំ “។ “ខ្ញុំមានគ្រូជាច្រើនរូប ហើយមកទល់សព្វថ្ងៃនេះ ខ្ញុំនៅតែចងចាំរូបរាងរបស់ពួកគាត់។ ពួកគាត់បានបង្រៀនខ្ញុំនូវចំណេះដឹង និងធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្អ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំ” ។  លោក…

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចូលរួមធ្វើទេយ្យទានក្នុងឱកាសវេនកាន់បិណ្ឌ នៅសង្កាត់ព្រែកកំពឹស

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចូលរួមធ្វើទេយ្យទានក្នុងឱកាសវេនកាន់បិណ្ឌ នៅសង្កាត់ព្រែកកំពឹស ភ្នំពេញ : នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ ចូលរួមធ្វើទេយ្យទានប្រគេនព្រះសង្ឃ ក្នុងឱកាសវេនកាន់បិណ្ឌ នៅវត្តចំនួន ០២ គឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (វត្តគោករលួស) ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ក្នុងឱកាសនេះ ក្រុមការងារមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក លោកស្រីជាក្រុមការងារភូមិ–សង្កាត់ ព្រមទាំងយុវជនសង្កាត់។ ក្រុមការងារបាននាំយកបច្ច័យ និងទេយ្យវត្ថុជាច្រើនប្រគេនព្រះសង្ឃ ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤។ ការប្រគេនទេយ្យទានក្នុងឱកាសនេះ គឺឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន និងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធវរៈកងទ័ព ដែលបានលះបង់ជីវិតក្នុងការពារបូរណភាពទឹកដីជាតិ ព្រមទាំងឧទ្ទិសជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីមរណៈក្នុងអតីតកាល។ ពិធីនេះមិនត្រឹមតែជាការអនុវត្តប្រពៃណីវប្បធម៌សាសនាបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីក្តីគោរពចំពោះបុព្វបុរស និងសេចក្តីកត្យានុស្សរបស់កងទ័ពក្លាហាន…

Read More

បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ?

បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ? កាលពីថ្ងៃទី១០ខែកញ្ញា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុម័តលើការបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ។ នេះជាវិធានការដ៏សំខាន់មួយទៀតរបស់ចិន ដើម្បីបង្កើនការការពារបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan បន្ទាប់ពីបានប្រកាស《របាយការណ៍ស្ទាបស្ទង់និងវាយតម្លៃចំពោះស្ថានភាពបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan 》កាលពីខែកក្កដាឆ្នាំ២០២៤ ។ ប៉ុន្តែ ក្រសួងការបរទេសហ្វីលីពីនបានសម្តែង“ការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា ”។ អំពីរឿងនេះ ក្រសួងការបរទេសចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា កោះ Huangyan ជាទឹកដីរបស់ចិនតាំងពីបូរាណកាលមក ភាគីចិនមិនទទួលយកការចោទប្រកាន់ដោយគ្មានហេតុផលនិងអ្វីដែលហៅថា “ការប្រឆាំងតវ៉ា”នោះទេ ។ តាមផែនការ តំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan មានទំហំផ្ទៃដីជាង៣ពាន់៥រយហិកតា ក្នុងនោះ តំបន់ជាស្នូលមានទំហំផ្ទៃដីជាង១ពាន់២៤០ហិតកា តំបន់ពិសោធន៍មានទំហំផ្ទៃដីជាង២ពាន់២៨០ហិកតា ក្នុងគោលបំណងការពារប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក ។ បំណាច់នឹងជាទឹកដីចិនតាំងពីបុរាណកាលមក នោះ ការបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan គឺជារឿងក្នុងក្របខ័ណ្ឌអធិបតេយ្យភាពរបស់ភាគីចិន ។ នេះសមស្របនឹងការកំណត់នៃ《ច្បាប់អភិរក្សបរិស្ថានសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន》និង《មាត្រានៃតំបន់ការពារធម្មជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន》ជាដើម ។ ហ្វីលីពីនគ្មានសិទ្ធិចោទជាមន្ទិលសង្ស័យអំពីវិធានការការពារដែលភាគីចិនបានចាត់ក្នុងទឹកដីរបស់ខ្លួនទេ ។ ព្រមពេលជាមួយគ្នានេះ ក្នុងនាមជាថ្មប៉ប្រះទឹក កោះ Huangyan មានលក្ខខណ្ឌភូមិសាស្ត្រពិសេស ហើយបរិស្ថានអេកូឡូស៊ីគឺទន់ខ្សោយបង្គួរ ។ ចិនចាត់វិធានការអភិរក្សដោយទាន់ពេលវេលា គឺដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលច្បាប់អន្តរជាតិដូចជា«អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ»ជាដើមបានផ្តល់នោះ ។ ហើយបើមើលពីទំនៀមទម្លាប់អន្តរជាតិ…

Read More

ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ក្នុងសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ

ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ក្នុងសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទី ព្រឹក មានការរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។ គម្រោងជួសជុលផ្លូវនេះ មានប្រវែងសរុប ១,៦១១ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ ដែលប្រើប្រាស់ថវិការរួមចំណាយសរុប ៤៦៥,៩០១,២០០ រៀល ពីមូលនិធិសង្កាត់ ឆ្នាំ២០២៥។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយតំណាងឲ្យ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ ក៏មានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់ជាច្រើនផងដែរ។ ក្នុងឱកាសនេះ លោកប៉ាង លីដា បានថ្លែងថា…

Read More

ប្រទេសចិននឹងកសាងតំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan

ប្រទេសចិននឹងកសាងតំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan តាមឯកសារដែលប្រកាសតាមវេបសាយនៃរដ្ឋាភិបាលចិននាថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥បានបង្ហាញថាក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុម័តលើការកសាងតំបនការពារធម្មជាតិថ្នាក់ជាតកោះHuangyan។ ឯកសារបានបង្ហាញថានេះគឺជាវិធានការដែលផ្តល់ការធានាដ៏សំខាន់សម្រាប់ការ ការពារពិពិធកម្មស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់កោះHaungyan។ ស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការកំណត់ នៃ«លក្ខន្តិកៈស្តីពីតំបន់ការពារធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន»ជាដើមដើម្បីបង្កើនការគ្រប់គ្រងនិងអនុវត្តច្បាប់ចំពោះសកម្មភាពល្មើសច្បាប់គ្រប់បែបយ៉ាងដែលពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិ។ នៅយប់ថ្ងៃទី១០ខែកញ្ញារដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនបានប្រកាសពី ទំហំផ្ទៃដីនិងក្របខ័ណ្ឌនៃតំបនការពារធម្មជាតិថ្នាក់ជាតិកោះHuangyan៖តំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyanស្ថិតនៅទីក្រុងSanshaខេត្តHainanដែលមានទំហំផ្ទៃដី3523.67ហិកតាក្នុងនោះទំហំផ្ទៃដីតំបន់ស្នូលមាន1242.55ហិកតានិងទំហំផ្ទៃដីពិសោធន៍2281.12ហិកតាដែលផ្តោតសំខាន់លើការការពារប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹក៕

Read More