ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បង្ក្រាបបទល្មើសនេសាទខុសច្បាប់ឆ្នាំ២០២៥ ចាប់ឃាត់ជនសង្ស័យ ០៨ នាក់ បញ្ជូនទៅតុលាការ
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បង្ក្រាបបទល្មើសនេសាទខុសច្បាប់ឆ្នាំ២០២៥ ចាប់ឃាត់ជនសង្ស័យ ០៨ នាក់ បញ្ជូនទៅតុលាការ ខេត្តស្ទឹងត្រែង ៖ ក្នុងរយៈពេលមួយឆ្នាំ គិតត្រឹមឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានអនុវត្តប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្តបន្ទាប់ ដោយសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ និងដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនសន្ធឹកសន្ធាប់។ លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបង្ហាញរបាយការណ៍សរុបប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឲ្យដឹងថា កម្លាំងមន្ត្រីជំនាញរដ្ឋបាលជលផលក្នុងខេត្ត បានសហការជាមួយប្រជាសហគមន៍នេសាទ ឆ្មាំទន្លេ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរដែនដី ចុះប្រតិបត្តិការទប់ស្កាត់ អប់រំណែនាំ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បានជាច្រើនលើក និងច្រើនករណី។ ជាលទ្ធផល ប្រតិបត្តិការបង្ក្រាបបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។ ចំពោះវត្ថុតាង និងឧបករណ៍នេសាទខុសច្បាប់ ដែលត្រូវបានដកហូត រួមមាន៖ មង ប្រវែងសរុប…
