អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពត៌មានសន្តិសុខ​ និង​ សង្គម Archives - Page 5 of 7 - រស្មី ញូស៍

ឥស្សរជនតំបន់តៃវ៉ាន់៖ការរួមគ្នារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់មានអំណោយផលដល់ការបង្កើនគំនិតឯកភាពគ្នា

ឥស្សរជនតំបន់តៃវ៉ាន់៖ការរួមគ្នារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់មានអំណោយផលដល់ការបង្កើនគំនិតឯកភាពគ្នា សន្និបាតរំលឹកខួបទី៨០នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ដែលបានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៥ខែតុលាទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មជ្ឈដ្ឋាននានានៃតំបន់តៃវ៉ាន់ ហើយតំបន់នានានៃទូទាំងតំបន់តៃវ៉ាន់ក៏បានរៀបចំសកម្មភាពរំលឹកខួបនៅថ្ងៃដដែលផងដែរ ។ ឥស្សរជនតំបន់តៃវ៉ាន់ជាច្រើនរូបបានថ្លែងនៅពេលផ្តល់សម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិននៅក្រុង Taipei ថា ការរួមគ្នារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ បានបង្ហាញពីការពិតជាក់ស្តែងដែលត្រើយទាំងសងខាងសុទ្ធតែជាប្រទេសចិនតែមួយ វានឹងមានអំណោយផលដល់ការបង្កើនការឯកភាពគ្នារបស់ជនរួមជាតិ ។ “ការកំណត់ជាច្បាប់ គឺមិនមែនជាពិធីរំលឹកធម្មតាទៀតទេ ដែលជានិមិត្តសញ្ញាដ៏សំខាន់លើផ្លូវសម្រេចការបង្រួបបង្រួមទាំងស្រុងនៃត្រើយទាំងសងខាង ហើយក៏បង្ហាញពីឆន្ទៈនិងការប្តេជ្ញាចិត្តនៃតំបន់ដីគោកនៃប្រទេសចិនផងដែរ ។” លោក Xiong Yi អគ្គលេខាធិការរងនៃបក្សសម្ព័ន្ធរួបរួមបានថ្លែងថា ការស្តារអធិបតេយ្យភាពឡើងវិញមិនត្រឹមតែប្រជាជនតំបន់តៃវ៉ាន់គួរអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ជាមោទនភាពរបស់ប្រជាជនចិនទាំងមូលផងដែរ ។ តំបន់ដីគោកនៃប្រទេសចិនរំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ក្នុងកម្រិតខ្ពស់ បានបង្ហាញពីការពិតជាក់ស្តែងដែលត្រើយទាំងសងខាងសុទ្ធតែជាប្រទេសចិនតែមួយ ក៏ដូចជាដើរតួនាទីវិជ្ជមានចំពោះការបង្កើនការឯកភាពគ្នារបស់ជនរួមជាតិនិងធ្វើឱ្យស៊ីជម្រៅនូវភាពស៊ីសង្វាក់គ្នាខាងមនោសញ្ចេតនាផងដែរ ។ លោក Pan Chaoyang សាស្ត្រាចារ្យចូលនិវត្តន៍នៃសកលវិទ្យាល័យគរុកោសល្យតៃវ៉ាន់បានគូសបញ្ជាក់ថា ប្រទេសជាតិកំណត់យកថ្ងៃទី២៥ខែតុលាជារៀងរាល់ឆ្នាំជាទិវារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ បានបង្ហាញតាមផ្លូវច្បាប់អំពីការដែលតំបន់តៃវ៉ាន់ជាទឹកដីរបស់ប្រទេសចិន ដែលជាការឆ្លើយតបចំពោះប្រជាមតិក្នុងតំបន់តៃវ៉ាន់ដែលរំពឹងទុកពីសន្តិភាពនិងការសម្រេចបាននូវការបង្រួបបង្រួមជាតិទាំងស្រុងក្នុងពេលឆាប់ៗផង ហើយក៏ជាការវាយបកវិញយ៉ាងខ្លាំងក្លាចំពោះ “ទស្សនៈប្រវត្តិសាស្ត្រនៃកម្លាំងអបគមន៍” ។ ព្រមពេលជាមួយគ្នានេះ ក៏បង្ហាញយ៉ាងដាច់ខាតនូវការតាំងចិត្តដែលមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅជ្រៀតជ្រែកបញ្ហាតំបន់តៃវ៉ាន់ជាដាច់ខាត ៕

Read More

ខណ្ឌពោធិ៍សែនជ័យ៖ ប្រជាពលរដ្ឋរាយការណ៍អំពីទីតាំងល្បែងស៊ីសងមាន់ជល់ Online និង ឡូតូ ខុសច្បាប់មួយកន្លែងជ្រកក្រោមតារាងបាល់ទះជិតផ្សារអូរដឹម អាជ្ញាធរមូលដ្ឋាន ហាក់ដូចជាធ្វើព្រងើយកន្តើយក្នុងការបង្ក្រាប

ខណ្ឌពោធិ៍សែនជ័យ៖ ប្រជាពលរដ្ឋរាយការណ៍អំពីទីតាំងល្បែងស៊ីសងមាន់ជល់ Online និង ឡូតូ ខុសច្បាប់មួយកន្លែងជ្រកក្រោមតារាងបាល់ទះជិតផ្សារអូរដឹម អាជ្ញាធរមូលដ្ឋាន ហាក់ដូចជាធ្វើព្រងើយកន្តើយក្នុងការបង្ក្រាប ចេញផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននៅក្នុង និងក្រៅតំបន់ ខាងក្រោយការ៉ាសសាំងតូរតាល់ ជិតផ្សារអូរដឹម ក្នុងក្រុមទី ៦ ភូមិអូដឹម សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បច្ចុប្បន្នមាន ទីតាំងល្បែងស៊ីសងប្រភេទ “មាន់ជល់ Online”និងឡូតូ មួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម បើកទទួលភ្ញៀវគ្រប់វ័យ ទាំងក្មេងចាស់ ដោយគ្មានការបង្ក្រាប ឬទប់ស្កាត់ពីសមត្ថកិច្ចមូលដ្ឋានឡើយ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយរូប (ស្នើរក្សាភាពសម្ងាត់មិនបញ្ចេញឈ្មោះ) បានបញ្ជាក់ថា៖ “ទីតាំងល្បែងនេះដំណើរការជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលថ្ងៃត្រង់។ មានមនុស្សច្រើនលេងយ៉ាងគគ្រឹកគគ្រេង មានអ្នកញៀនល្បែងចូលចេញមិនដាច់ ដល់ថ្នាក់បង្កភាពរញ្ជួយខ្លាចដល់ប្រជាពលរដ្ឋនៅជុំវិញ។” ប្រជាពលរដ្ឋម្នាក់ទៀតបន្ថែមថា៖ “យើងខ្លាចណាស់ ព្រោះនៅកន្លែងណាមានល្បែងស៊ីសង គឺជាទីកន្លែងដែលអាចនាំឲ្យមានអំពើហឹង្សា ការលួច ឆក់ ប្លន់ និងអំពើល្មើសផ្សេងៗទៀត។ យើងសូមអាជ្ញាធរចុះត្រួតពិនិត្យបង្ក្រាបឲ្យអស់ទៅ ដើម្បីសន្តិសុខសាធារណៈ។” ក្នុងនាមជាប្រជាពលរដ្ឋសហគមន៍ តំណាងមួយចំនួនបានស្នើសុំឲ្យ លោក…

Read More

ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាកម្លាំងនាំខ្លួនមន្ត្រីនាយកដ្ឋានបង្ក្រាបល្បែងពាណិជ្ជកម្ម ឲ្យធ្វើកិច្ចសន្យា

ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាកម្លាំងនាំខ្លួនមន្ត្រីនាយកដ្ឋានបង្ក្រាបល្បែងពាណិជ្ជកម្ម ឲ្យធ្វើកិច្ចសន្យា ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មន្ត្រីនគរបាលប្រមាណ ១០នាក់ ពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចុះអនុវត្តភារកិច្ចជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) នៅខេត្តព្រះសីហនុ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាកម្លាំងចុះទៅនាំខ្លួនមកធ្វើកិច្ចសន្យានៅស្នងការដ្ឋាននគរបាលខេត្ត។ ប្រភពព័ត៌មានឲ្យដឹងថា មូលហេតុនៃការនាំខ្លួនមន្ត្រីក្រុមនេះ គឺដោយសារតែការចុះធ្វើការងារស្រាវជ្រាវនិងបង្ក្រាបល្បែង (កាស៊ីណូ) ដោយមិនបានជម្រាប ឬសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជាមុន។ ស្នងការនគរបាលខេត្ត បានព្រមានដល់ក្រុមមន្ត្រីនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពៅ កល្យាណ ឲ្យបញ្ឈប់សកម្មភាពបង្ក្រាបបែបនេះជាបន្ទាន់ ប្រសិនបើគ្មានការអនុញ្ញាត ឬមិនបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត។ ទោះជាយ៉ាងណា ប្រភពមួយបានបញ្ជាក់ថា មន្ត្រីក្រុមនេះបានចុះអនុវត្តការងារតាមបេសកកម្មផ្លូវការរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានគោលបំណងស្វែងរកនិងបង្ក្រាបសកម្មភាពល្បែងខុសច្បាប់នៅក្នុងខេត្ត។ ក៏ប៉ុន្តែ ការប្រតិបត្តិការនេះបានបង្កឲ្យមានភាពតានតឹង និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម។ មានព័ត៌មានមួយចំនួនលើបណ្តាញសង្គម បានលើកឡើងថា ទីតាំងល្បែងខុសច្បាប់ជាច្រើននៅខេត្តព្រះសីហនុ ត្រូវបានគេជឿថាជាកន្លែងមានការការពារពីមនុស្សជាប់ទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួន។ ជាអន្តរការណ៍នេះ លោកអគ្គស្នងការនគរបាលជាតិ ដែលមុននេះធ្លាប់ជាស្នងការនគរបាលរាជធានីភ្នំពេញ និងធ្លាប់មានករណីចាត់វិធានការប្រឆាំងនឹងមន្ត្រីចុះបេសកកម្មដោយមិនអនុញ្ញាត បានជម្រាបជូនស្នងការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ សរ រដ្ឋា ឲ្យបញ្ឈប់នូវសកម្មភាពបែបនេះ ដើម្បីជៀសវាងភាពច្របូកច្របល់រវាងស្ថាប័នក្នុងក្រសួង។ គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ សរ…

Read More

អគ្គីភ័យឆេះឃ្លាំងអេតចាយនៅក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចចូលរួមពន្លត់ទាន់ពេលវេលា

អគ្គីភ័យឆេះឃ្លាំងអេតចាយនៅក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចចូលរួមពន្លត់ទាន់ពេលវេលា បន្ទាយមានជ័យ៖ នៅវេលាម៉ោង​ ២៤:៣៦នាទី យប់ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៥ មានករណីអគ្គីភ័យឆេះឃ្លាំងអេតចាយមួយកន្លែង នៅជិតវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឃ្លាំងឆេះនោះជាប្រភេទឃ្លាំងផ្ទុកសម្ភារៈអេតចាយ ជាសម្បត្តិរបស់លោក ប៉ាល់ ចំរេីន ភេទប្រុស អាយុ​៤៧ឆ្នាំ។ ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ពន្លត់ភ្លើង ដោយមានការដឹកនាំផ្ទាល់ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត រួមជាមួយលោកវរសេនីយ៍ឯក ពិន សេរី ស្នងការរង។ ក្នុងកិច្ចសម្របសម្រួលនោះ មានកម្លាំងចូលរួមសរុបជាច្រើនរូប រួមទាំង៖ កម្លាំងសាលាក្រុង ១០នាក់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ៥០នាក់ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ២០នាក់ ក្រុមការងារសង្កាត់ផ្សារកណ្តាល និងប្រជាការពារ សម្រាប់ការពន្លត់ភ្លើង បានប្រើប្រាស់ឡានទឹកសរុបចំនួន ០៩ឡាន ដែលមានមកពីស្ថាប័ននានា ដូចជា៖ ស្នងការដ្ឋានខេត្ត ២ឡាន អធិការដ្ឋានក្រុងប៉ោយប៉ែត…

Read More

ទីតាំងល្បែងស៊ីសង មាន់ជល់និងឆ្នោតឡូតូ។ តាមប្រព័ន្ធអនឡាញដុះស្លែមួយកន្លែង ជ្រកក្រោមផ្លាកតារាងបាល់ទះ ជិតផ្សារអូដឹម ក្នុងភូមិអូរដឹមសង្កាត់ចោមចៅទី៣ មានរនាំងបាំង ទើបសមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញ !!!

ទីតាំងល្បែងស៊ីសង មាន់ជល់និងឆ្នោតឡូតូ។ តាមប្រព័ន្ធអនឡាញដុះស្លែមួយកន្លែង ជ្រកក្រោមផ្លាកតារាងបាល់ទះ ជិតផ្សារអូដឹម ក្នុងភូមិអូរដឹមសង្កាត់ចោមចៅទី៣ មានរនាំងបាំង ទើបសមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញ !!! ភ្នំពេញ៖ ទីតាំងបង្កប់​ល្បែង​ស៊ី​សង​ ឆ្នោតឡូតូ មាន់ជល់អនឡាញជិតផ្សារអូរដឹម ប្រចាំក្នុងភូមិអូរដឹម សមត្ថកិច្ចពាក់ព័ន្ធ មើលអត់ឃើញដោយសារមាន រនាំងបាំងយ៉ាងក្រាស់ ធ្វើឲ្យអាជ្ញាធរមូលដ្ឋាន មិនហ៊ានចុះទៅបង្ក្រាបឡើយ ហើយទីតាំងនេះជ្រកក្រោមផ្លាកតារាងបាល់ទះ ក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ​។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូឌឹមបានឲ្យដឹងថា៖ ទីតាំង​ល្បែងស៊ីសង ឆ្នោតឡូតូ ជល់មាន់តាមប្រព័ន្ធអនឡាញ ស្ថិតនៅជិតផ្សារអូរដឹមជ្រកក្រោមផ្លាកតារាងបាល់ទះ ខាងលើនេះ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីល ដល់បារមីម្ចាស់ទឹកម្ចាស់ដី អស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។ ប្រភពដដែលបានបន្តទៀតថា ម្ចាស់បនល្បែង ឡូតូ និងមាន់ជល់តាមប្រព័ន្ធអនឡាញ បើកដៃអោយលេងល្បែង ភាគច្រើនអ្នកលេងជាអ្នកក្រុមក្មេងស្ទាវ  មកលេងល្បែងចាប់ពីម៉ោង៩:៣០នាទីព្រឹកដល់យប់ម៉ោង៧:៣០នាទី មានមនុស្សមកលេងច្រើន  មានគេធ្លាប់ស្គាល់ថា មានស្គាល់ខ្សែសាលាខណ្ឌ ទើបអាច មានការបើកលេងល្បែង ឲ្យស៊ីសងដាក់លុយធំៗ  កន្លងមក ទីតាំងនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ធ្លាប់ចាប់ក្មេងៗពាក់ព័ន្ធនៅទីតាំងខាងលើនេះផងដែរ ។ សូមរំលឹកថា នាពេលកន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

Read More

ពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងវាយតម្លៃយោធិនដល់អាយុសោធននិវត្តន៍ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សុិន សូផាន្នី

ពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងវាយតម្លៃយោធិនដល់អាយុសោធននិវត្តន៍ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សុិន សូផាន្នី ភ្នំពេញ : នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ទទួលបន្ទុកផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី​១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដែលដល់អាយុចូលសោធននិវត្តន៍ សម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៥។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី៖ ឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង តំណាងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មេបញ្ជាការរង និងនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយ និងនាយរងការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង​១៤ មេបញ្ជាការ និងវរសេនាតូចកងរាជអាវុធហត្ថចល័ត និងយោធិនដែលដល់អាយុចូលសោធននិវត្តន៍ ពិធីនេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយយុទ្ធសាស្រ្ត និងបើកការពិនិត្យវាយតម្លៃសកម្មភាព សម្រាប់ធានាថា បុគ្គលិកយោធិនដែលនឹងចូលសោធននិវត្តន៍ទទួលបានសិទ្ធិអត្ថប្រយោជន៍ត្រឹមត្រូវ ស្របតាមច្បាប់ និងក្រមវិន័យរដ្ឋបាលយោធា។ ក្រុមការងារដែលពាក់ព័ន្ធ…

Read More

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន! នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖ ១.លោកអនុសេនីយ៍ទោ ដាន រិទ្ធ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ២.លោកនាយចំណង់ គាង សៀងហន សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

Read More

មានក្រុមឈ្មួញធ្វើសកម្មភាពលួចជីករ៉ែខុសច្បាប់ ក្នុងភូមិមេមង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

មានក្រុមឈ្មួញធ្វើសកម្មភាពលួចជីករ៉ែខុសច្បាប់ ក្នុងភូមិមេមង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខេត្តមណ្ឌលគិរី គឺជាតំបន់ភ្នំខ្ពស់នៅភាគកើតប្រទេសកម្ពុជា ដែលត្រូវគេស្គាល់ថា មានធនធានធម្មជាតិ សម្បូរបែបទាំងផ្នែក ព្រៃឈើ សត្វព្រៃ ដីធ្លី ទឹកធម្មជាតិ និងរ៉ែវត្ថុធាតុដើមជាច្រើនប្រភេទ។ តំបន់ “មណ្ឌលគិរី” ឬតំបន់ជម្រៅភ្នំខ្លះៗ គឺជាខ្នាតធនធានសំខាន់មួយដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ រ៉ែសំខាន់ៗដែលត្រូវបានរកឃើញ ក្នុងដីភ្នំបាក់បែក និងដីក្រហមភាគនេះ មានរ៉ែធម្មជាតិនានា ដូចជា៖ រ៉ែសំនរ / ដីមានតម្លៃ (សម្រាប់កែច្នៃ ឧស្សាហកម្មតុបតែង) រ៉ែត្នោត/ថ្មពេជ្រ រ៉ែទង់ដែង (Copper) រ៉ែដែក (Iron ore) Bauxite និងរ៉ែប្រភេទអាលុយមីញ៉ូម រ៉ែថ្មថេរ និងថ្មសំណង់ រ៉ែស្ពាន់ និងសុីលីចា រ៉ែធាតុរ៉ែនានាផ្សេងទៀតសម្រាប់ឧស្សាហកម្មកែច្នៃ រ៉ែទាំងនេះមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងជាទិសដៅទាក់ទាញឲ្យមានការវិនិយោគ តែសកម្មភាពចម្អិនឬជីករត្រូវមានអាជ្ញាប័ណ្ណ និងការគ្រប់គ្រងត្រឹមត្រូវ។ ទោះបីសម្បូរធនធានក៏ដោយ តំបន់នេះកំពុងប្រឈមនឹង៖ សកម្មភាពលួចជីករ៉ែខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការចូលរួមរបស់ឈ្មួញនិងជនខ្លះខុសច្បាប់ កង្វះការត្រួតពិនិត្យ និងសមត្ថកិច្ចអនុវត្តច្បាប់ ពួកគាត់សុំឲ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ ចូលរួមជ្រោមជ្រែង…

Read More

មន្ត្រីនៃមន្ទីរព័ត៌មាន២៥រាជធានីខេត្តគាំទ្រពេញចិត្តយ៉ាងខ្លាំងចំពោះការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ

មន្ត្រីនៃមន្ទីរព័ត៌មាន២៥រាជធានីខេត្តគាំទ្រពេញចិត្តយ៉ាងខ្លាំងចំពោះការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ព្រៃវែង៖ មន្ត្រីនៃមន្ទីរព័ត៌មាន២៥រាជធានីខេត្តគាំទ្រពេញចិត្តយ៉ាងខ្លាំងចំពោះវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅតាមភូមិភាគទាំង៥នៃប្រទេសកម្ពុជាចាប់តាំងពីដើមខែសីហា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ។ នៅក្នុងវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនៅខេត្តព្រៃវែងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោកញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងបានចាត់ទុកវគ្គបំពាក់បំប៉ននេះ បានផ្តល់ចំណេះដឹងថ្មីៗឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃរបស់មន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ ។ លោកស្រីពេជ្យ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញបានបញ្ជាក់ថា វគ្គបំពាក់បំប៉ននេះ មានសារសំខាន់ខ្លាំងណាស់ព្រោះគ្រូឧទ្ទេសមកពីក្រសួងព័ត៌មានបានបង្ហាញពីគន្លឹះ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ការប្រចាំថ្ងៃដូចជា  ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី  និងការឆ្លើយតបព័ត៌មានក្លែងក្លាយ,  របៀបរបបការងាររបស់មន្ទីរព័ត៌មានជាដើម ។ ជាការកត់សម្គាល់ គ្រប់វគ្គបំពាក់បំប៉នដែលរៀបចំនៅតាមបណ្តាខេត្តផ្សេងៗកន្លងមក សិក្ខាកាមដែលបានចូលរួម សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងដោយចាត់ទុកថា បានផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង បន្ថែមលើចំណេះ ជំនាញថ្មីៗ ពីគ្រូឧទ្ទេសពោរពេញដោយជំនាញ និងបទពិសោធន៍ខ្ពស់ជាក់លាក់ លើការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ វគ្គបំពាក់បំប៉ននេះ ក្រៅពីការផ្ដល់ចំណេះដឹងថ្មីៗលើការងារព័ត៌មាននិងសាធារណមតិ  ក៏បានជំរុញឱ្យមានកិច្ចសហការល្អរវាងមន្ត្រីរាជការនៃមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តទាំងអស់មានភាពស្និទ្ធស្នាល  បង្កើនសាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍ការងារទៅវិញទៅមកផងដែរ។ នៅក្នុងឱកាសនោះឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម…

Read More

អធិការខណ្ឌទួលគោក ដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្តោតលើគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព”

🔹 អធិការខណ្ឌទួលគោក ដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្តោតលើគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព” ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញនគរបាល ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងសហគមន៍។ ក្នុងកិច្ចប្រជុំនេះ លោកអធិការខណ្ឌបានបង្ហាញអំពីសារៈសំខាន់នៃការងារជំនាញសន្តិសុខ និងបានផ្ដោតលើចំណុចសំខាន់ៗ រួមមាន៖ ការគ្រប់គ្រង និងចុះបញ្ជីស្នាក់នៅរបស់ប្រជាពលរដ្ឋ និងជនបរទេសក្នុងតំបន់, ការងារផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានភាពរហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព ការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព” ដើម្បីអភិវឌ្ឍសហគមន៍ឲ្យមានសន្តិភាព និងសុខុមាលភាព។ កិច្ចប្រជុំនេះមានការចូលរួមពីលោកអធិការរង លោកនាយផ្នែក ក៏ដូចជាលោកនាយ និងលោកនាយរងប៉ុស្តិ៍នគរបាលក្នុងប៉ុស្តិ៍នីមួយៗនៅក្នុងខណ្ឌទួលគោក។ បន្ថែមពីនេះ លោកអធិការខណ្ឌបានលើកទឹកចិត្តដល់មន្ត្រីនគរបាលទាំងអស់ ឲ្យបន្តអនុវត្តភារកិច្ចដោយភាពទទួលខុសត្រូវ ខិតខំប្រឹងប្រែង និងធ្វើការជាបងប្អូនដៃគូ ដើម្បីថែរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរជានិច្ច៕

Read More