ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ក្នុងសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ
ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ក្នុងសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទី ព្រឹក មានការរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។ គម្រោងជួសជុលផ្លូវនេះ មានប្រវែងសរុប ១,៦១១ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ ដែលប្រើប្រាស់ថវិការរួមចំណាយសរុប ៤៦៥,៩០១,២០០ រៀល ពីមូលនិធិសង្កាត់ ឆ្នាំ២០២៥។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយតំណាងឲ្យ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ ក៏មានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់ជាច្រើនផងដែរ។ ក្នុងឱកាសនេះ លោកប៉ាង លីដា បានថ្លែងថា…
