ពលរដ្ឋខ្មែរ ២៨នាក់ វិលត្រឡប់ពីប្រទេសថៃ ត្រូវបាននគរបាលប្រើរថយន្ត ២គ្រឿង ដឹកជញ្ជូនដល់លំនៅដ្ឋាន
ពលរដ្ឋខ្មែរ ២៨នាក់ វិលត្រឡប់ពីប្រទេសថៃ ត្រូវបាននគរបាលប្រើរថយន្ត ២គ្រឿង ដឹកជញ្ជូនដល់លំនៅដ្ឋាន ខេត្តបន្ទាយមានជ័យ៖ ឆ្លើយតបតាមការដឹកនាំបញ្ជាខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងឱ្យ ឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផ្នែកផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន ១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។ ក្នុងវគ្គសកម្មភាពថ្ងៃសុក្រនេះ ចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច មានពលរដ្ឋខ្មែរវិលត្រឡប់សរុបចំនួន ២៨នាក់ មានស្រី ១០នាក់។ ដើម្បីធានាឱ្យមានសុវត្ថិភាព និងការទៅដល់គោលដៅបានរលូន កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន ២គ្រឿង ដឹកជញ្ជូនពួកគាត់តាមទីកន្លែងស្នាក់នៅរបស់ខ្លួន។ ការចែកចាយតាមមូលដ្ឋានដូចខាងក្រោម៖ ខេត្តបន្ទាយមានជ័យ: ១៩នាក់ (ស្រី ៧នាក់)…
