អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពត៌មានអន្តរជាតិ Archives - Page 3 of 3 - រស្មី ញូស៍

វេទិកាខ្លាឃ្មុំផេនដាមាសអន្តរជាតិឆ្នាំ២០២៥បើកធ្វើនៅក្រុងChengdu លោកLi Shuleiអញ្ជើញចូលរួមនិងប្រកាសការបើក

វេទិកាខ្លាឃ្មុំផេនដាមាសអន្តរជាតិឆ្នាំ២០២៥បើកធ្វើនៅក្រុងChengdu លោកLi Shuleiអញ្ជើញចូលរួមនិងប្រកាសការបើក នៅថ្ងៃទី​១៣ ខែកញ្ញា ​វេទិកា​ខ្លាឃ្មុំផេនដាមាស​អន្តរជាតិ​ឆ្នាំ​២០២៥​បើកធ្វើ​នៅក្រុង​Chengdu។លោក​Li Shulei​សមាជិក​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​និង​ជា​រដ្ឋមន្ត្រីក្រសួងឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​អញ្ជើញ​ចូលរួម​និង​ប្រកាស​ការ​បើក​។ ភ្ញៀវ​កិត្តិយស​ចិន​និងបរទេស​បានសម្គាល់ថា​ អរិយធម៌ចម្រុះ​គឺជា​ធាតុដើម​នៃ​ពិភពលោក។ការផ្លាស់ប្តូរនិងការរៀនសូត្រ​ពីគ្នា​គឺជា​តម្រូវការចាំបាច់​សម្រាប់ការអភិវឌ្ឍ​នៃ​អរិយធម៌ ​ក៏​ជាកម្លាំងចលករ​ដ៏សំខាន់​សម្រាប់​ជំរុញ​វឌ្ឍនភាព​នៃអរិយធម៌​មនុស្សជាតិ ​និង​ការអភិវឌ្ឍ​ពិភពលោក​​ប្រកប​ដោយ​សន្តិវិធី​។ ការ​ឆ្លើយតប​​បញ្ហា​ប្រឈម​រួម​និង​ការ​ឆ្ពោះ​ទៅ​អនាគត​ដ៏​ល្អ​ប្រសើរ​គឺ​មិន​អាច​ឃ្លាតឆ្ងាយ​ពី​កម្លាំង​នៃ​អរិយធម៌​និង​វប្បធម៌។​គួរតែ​ប្រកាន់​ខ្ជាប់​និង​ផ្សព្ធផ្សាយ​គុណតម្លៃរួម​របស់​មនុស្សជាតិ​ទាំងឡាយ ​កសាង​យន្តការ​សម្រាប់ការ​អនុវត្ត​គំនិតផ្តួចផ្តើមអរិយធម៌សកល ​ជំរុញ​ឱ្យ​អរិយធម៌​ខុសគ្នា​ទទួល​យក​និង​រួមបញ្ចូល​និង​យោង​គ្នា​តាមរយៈការ​រួមរស់​ដោយស្មើភាព​និងការរៀនសូត្រ​ពី​គ្នា។​គួរតែ​ធ្វើ​ឱ្យ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មានភាព​កាន់​តែ​ស៊ីជម្រៅ​លើ​វិស័យអប់រំ ​ ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ ​វប្បធម៌​និងប្រព័ន្ធសារព័ត៌មាន​ជា​ដើម ​​ដើម្បីជំរុញ​បន្ថែមទៀតនូវ​គ្នា​រួមបញ្ចូល​គ្នា​រវាង​វប្បធម៌​នៃ​ប្រទេស​នា​នា​ ​និង​តភ្ជាប់​រវាងប្រជាជននិងប្រជាជន៕

Read More

បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ?

បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ? កាលពីថ្ងៃទី១០ខែកញ្ញា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុម័តលើការបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ។ នេះជាវិធានការដ៏សំខាន់មួយទៀតរបស់ចិន ដើម្បីបង្កើនការការពារបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan បន្ទាប់ពីបានប្រកាស《របាយការណ៍ស្ទាបស្ទង់និងវាយតម្លៃចំពោះស្ថានភាពបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan 》កាលពីខែកក្កដាឆ្នាំ២០២៤ ។ ប៉ុន្តែ ក្រសួងការបរទេសហ្វីលីពីនបានសម្តែង“ការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា ”។ អំពីរឿងនេះ ក្រសួងការបរទេសចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា កោះ Huangyan ជាទឹកដីរបស់ចិនតាំងពីបូរាណកាលមក ភាគីចិនមិនទទួលយកការចោទប្រកាន់ដោយគ្មានហេតុផលនិងអ្វីដែលហៅថា “ការប្រឆាំងតវ៉ា”នោះទេ ។ តាមផែនការ តំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan មានទំហំផ្ទៃដីជាង៣ពាន់៥រយហិកតា ក្នុងនោះ តំបន់ជាស្នូលមានទំហំផ្ទៃដីជាង១ពាន់២៤០ហិតកា តំបន់ពិសោធន៍មានទំហំផ្ទៃដីជាង២ពាន់២៨០ហិកតា ក្នុងគោលបំណងការពារប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក ។ បំណាច់នឹងជាទឹកដីចិនតាំងពីបុរាណកាលមក នោះ ការបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan គឺជារឿងក្នុងក្របខ័ណ្ឌអធិបតេយ្យភាពរបស់ភាគីចិន ។ នេះសមស្របនឹងការកំណត់នៃ《ច្បាប់អភិរក្សបរិស្ថានសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន》និង《មាត្រានៃតំបន់ការពារធម្មជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន》ជាដើម ។ ហ្វីលីពីនគ្មានសិទ្ធិចោទជាមន្ទិលសង្ស័យអំពីវិធានការការពារដែលភាគីចិនបានចាត់ក្នុងទឹកដីរបស់ខ្លួនទេ ។ ព្រមពេលជាមួយគ្នានេះ ក្នុងនាមជាថ្មប៉ប្រះទឹក កោះ Huangyan មានលក្ខខណ្ឌភូមិសាស្ត្រពិសេស ហើយបរិស្ថានអេកូឡូស៊ីគឺទន់ខ្សោយបង្គួរ ។ ចិនចាត់វិធានការអភិរក្សដោយទាន់ពេលវេលា គឺដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលច្បាប់អន្តរជាតិដូចជា«អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ»ជាដើមបានផ្តល់នោះ ។ ហើយបើមើលពីទំនៀមទម្លាប់អន្តរជាតិ…

Read More