អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានជាតិ Archives - Page 2 of 5 - រស្មី ញូស៍

បទវិភាគ៖ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដាច់ខាតមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ

បទវិភាគ៖ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដាច់ខាតមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសចិនបានធ្វើកិច្ចពិគ្រោះពិភាក្សាជាមួយមន្ត្រីក្រសួងការបរទេសជប៉ុននៅទីក្រុងប៉េកាំង ។ ភាគីចិនបានលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីជប៉ុនម្តងទៀតអំពីពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដាស់តឿនយ៉ាងម៉ឺងម៉ាត់ឱ្យភាគីជប៉ុនលុបចោលពាក្យសម្តីខុសឆ្គងរបស់ខ្លួន បញ្ឈប់ការបង្ករឿងក្នុងបញ្ហាពាក់ព័ន្ធនឹងប្រទេសចិននិងកែតម្រូវកំហុសរបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែងដើម្បីគាំពារមូលដ្ឋានគ្រឹះខាងនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។ តាំងពីលោកស្រី Sanae Takaichi បាននិយាយបញ្ឆិតបញ្ឆៀងពីលទ្ធភាពលូកដៃចូលក្នុងបញ្ហាតៃវ៉ាន់ដោយកម្លាំងបាយកាលពីថ្ងៃទី ៧ ខែវិច្ឆិកាមក រដ្ឋាភិបាលចិនបានឆ្លើយតបវិញយ៉ាងខ្លាំងក្លាចំពោះពាក្យសម្តីបង្ករឿងហេតុពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់របស់លោកស្រី ។ បើនិយាយចំពោះប្រទេសចិន បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ចិន ។ លោកស្រី Sanae Takaichi បានបង្ករឿងហេតុចំពោះប្រទេសចិនលើបញ្ហានេះតាមតែទំនើងចិត្តដោយមិនអើពើនឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដែលច្បាស់ជាត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុត ប្រទេសធំទីពីរខាងការនាំចេញនិងជាប្រភពនាំចូលធំបំផុតរបស់ប្រទេសជប៉ុន ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ Nomura របស់ជប៉ុនបានថ្លែងថា ប្រសិនបើចំនួនអ្នកទេសចរចិនដែលមកទស្សនាប្រទេសជប៉ុនមានការថយចុះយ៉ាងខ្លាំង នោះ តាមការគណនាជាជំហានដំបូងឱ្យដឹងថា ការខាតបង់ខាងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងឈានដល់ ២,២ ទ្រីលានយ៉េនជប៉ុន(ប្រហែលត្រូវជា ១០១,១៦ ប៊ីលានយាន់ប្រាក់ចិន) ។ ប៉ុន្មានថ្ងៃជាប់មកនេះ គ្រប់មជ្ឈដ្ឋានក្នុងស្រុកជប៉ុនបានថ្កោលទោសចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ជាបន្តបន្ទាប់ ដោយបានអំពាវនាវឱ្យលោកស្រីលុបចោលពាក្យសម្តីខុសឆ្គងរបស់ខ្លួនជាបន្ទាន់ ។…

Read More

លោក សុខ វុទ្ធី និងអ្នកស្រី តាំង សុខមុំនឹងក្រុមគ្រួសារ ទទួលមេដាយកិត្តិយស និង ឧបត្ថម្ភអគារសិក្សាថ្មី នៅខេត្តព្រះវិហារ

លោក សុខ វុទ្ធី និងអ្នកស្រី តាំង សុខមុំនឹងក្រុមគ្រួសារ ទទួលមេដាយកិត្តិយស និង ឧបត្ថម្ភអគារសិក្សាថ្មី នៅខេត្តព្រះវិហារ ខេត្តព្រះវិហារ៖ នៅថ្ងៃទី ​១៤ រោច ខែកក្តិក សំស្ភារៈស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃពុធ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក សុខ វុទ្ធី និង​អ្នកស្រី តាំង សុខមុំ ព្រមទាំង​ក្រុម​គ្រួសារ និង​បុត្រាបុត្រី បាន​គោរព​ទទួល​មេដាយ​កិត្តិយស​ពីឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដើម្បីកាន់កាប់ជាការទទួលស្គាល់ចំពោះស្នាដៃសប្បុរសធម៌ និងការចូលរួមអភិវឌ្ឍសង្គមជាតិ​ក្នុងខេត្ត​ព្រះវិហារ។ ក្នុងឱកាសដូចគ្នានេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និង​លោក ចិន ខន្តី អភិបាល​ស្រុក​ជាំក្សាន្ត បាន​អញ្ជើញ​ប្រគល់ឯកសារបើកប្រើប្រាស់​ផ្លូវការ​អគារសិក្សាចំនួន ០១ ខ្នង មាន ៤ បន្ទប់ នៅសាលាបឋមសិក្សា តេជោភ្នំដងរែក ស្ថិត​ក្នុង​ភូមិ​ស្ទឹងខៀវ ឃុំ​ស្រអែម…

Read More

ពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រកម្ពុជា-ចិនបើកឱ្យសាធារណជនចូលទស្សនាដោយសេរី

ពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រកម្ពុជា-ចិនបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ភ្នំពេញ៖ ពិព័រណ៍មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ “ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងចិនកម្ពុជា តាមរយៈសិល្បៈ និងវប្បធម៌” ត្រូវបានសម្ពោធបើកនៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណាបានមានប្រសាសន៍ថា ពិព័រណ៍នេះ រៀបចំឡើងក្នុង គោលបំណង អបអរ ចំណងមិត្តភាពម៉ឺនឆ្នាំរវាងខ្មែរ-ចិន។បង្ហាញពីទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរដែលបានបន្តឥតដាច់តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។  វាជាពិព័រណ៍ដំបូងគេនៅសារមន្ទីរជាតិកម្ពុជា ដែលដាក់តាំងបង្ហាញសមុច្ច័យនៃសិល្បៈចិន ដែលប្រទះឃើញនៅស្រុកខ្មែរតាំងពីសម័យអង្គរដល់សម័យបច្ចុប្បន្ន។ ពិព័រណ៍នេះ មិនត្រឹមតែជាការតាំងបង្ហាញវត្ថុបុរាណនោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំងពីរដែលបានកសាងទំនុកចិត្តគ្នានិងគ្នាជាច្រើនជំនាន់មកហើយ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបាន បានចាត់ទុកពិព័រណ៍នេះ ថាមានសារសំខាន់ក្នុងការថែរក្សាបេតិកភណ្ឌសម្បត្តិវប្បធម៌សម្រាប់សហគមន៍មនុស្សជាតិ និងជាការសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវាងកម្ពុជាចិន។ ប្រទេសចិនតែងតែបានចូលរួមចំណែកក្នុងការថែរក្សាជួសជុលប្រាសាទរបស់កម្ពុជាតាមសមត្ថភាពរបស់ខ្លួន។ លោកយៀន មីងវិស្វករជាន់ខ្ពស់នៃ បណ្ឌិតសភាបេតិកភណ្ឌចិនមានប្រសាសន៍ថា ការដាក់តាំងបង្ហាញនូវវត្ថុបុរាណកម្ពុជានិងចិននេះ ពិតជាបានបង្ហាញពីការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកសម្រាប់ ប្រជាជនយើងទាំងពីរ ហើយបានបោះជំនាញទៅកាន់យុគសម័យថ្មីនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន។ លោក ឆាយ វិសុទ្ធ…

Read More

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសខួបកំណើត ៦៣ ឈានចូល៦៤ឆ្នាំ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសខួបកំណើត ៦៣ ឈានចូល៦៤ឆ្នាំ ។ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា ប្រាជ្ញាភ្លឺថ្លាវាងវៃ ជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ នៅជាម្លប់ដល់យើងខ្ញុំ ទាំងអស់គ្នាជាកូនចៅរៀងរហូត។ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ បុត្រា បុត្រី និងចៅស្រីជាទីស្រលាញ់ ព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងអស់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

Read More

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួបអនុស្សាវរីយ៍៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួបអនុស្សាវរីយ៍៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា​​ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា…

Read More

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី ប៉ាន ណាវី ឧបត្ថម្ភជួសជុលផ្លូវលំ២ខ្សែ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី ប៉ាន ណាវី ឧបត្ថម្ភជួសជុលផ្លូវលំ២ខ្សែ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី បានឧបត្ថម្ភថវិកា សម្រាប់ធ្វើការជួសជុលផ្លូវលំចំនួន២ខ្សែ នៅក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផលិតផលកសិកម្មប្រចាំថ្ងៃ។ ការជួសជុលផ្លូវលំនេះ បាននាំមកនូវភាពរីករាយ និងសេចក្ដីសោមនស្សដល់ប្រជាពលរដ្ឋមូលដ្ឋាន ដោយសារតែផ្លូវនេះជាផ្លូវសំខាន់មួយ សម្រាប់ការទំនាក់ទំនង និងសេដ្ឋកិច្ចរវាងភូមិជិតខាង។ ប្រជាពលរដ្ឋជាច្រើនបានបង្ហាញនូវមតិយោបល់សរសើរចំពោះចិត្តសប្បុរសរបស់លោកឧត្តមសេនីយ៍ទោ និងលោកស្រី ដែលបានយកចិត្តទុកដាក់លើសុខុមាលភាពសាធារណៈ។ លោក សេង វិជ្ជា ប្រជាពលរដ្ឋម្នាក់នៅភូមិចង្ហា បាននិយាយថា៖ “ផ្លូវនេះកាលពីមុនពិបាកធ្វើដំណើរខ្លាំងណាស់ ជាពិសេសពេលមានភ្លៀង។ ឥឡូវនេះបានជួសជុលរួច វាស្រួលទៅណាស់ ពួកយើងអាចដឹកទំនិញកសិកម្មចេញទៅទីផ្សារបានងាយស្រួល។ សូមអរគុណចំពោះលោកឧត្តមសេនីយ៍ទោ និងលោកស្រីយ៉ាងជ្រាលជ្រៅ។” ខណៈដែល អ្នកស្រី ហៀង សារឿន អ្នករស់នៅជិតផ្លូវបានបន្ថែមថា៖ “ការធ្វើផ្លូវនេះមិនត្រឹមជួយឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលនោះទេ តែជួយឲ្យសាលារៀន កុមារជិះកង់ទៅសាលាបានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ផងដែរ។ យើងសូមជូនពរឲ្យលោកឧត្តមសេនីយ៍ទោ…

Read More

តួនាទីចិនក្នុងតំបន់និងសាកលលោក៖ ឆ្លុះបញ្ចាំងតាមរយៈកិច្ចប្រជុំពេញអង្គលើកទី៤ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០

តួនាទីចិនក្នុងតំបន់និងសាកលលោក៖ ឆ្លុះបញ្ចាំងតាមរយៈកិច្ចប្រជុំពេញអង្គលើកទី៤ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បាន ប្រារព្ធឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាជាសំខាន់អំពី«សំណើស្តីពីការតាក់តែងផែនការ៥ ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»។ ឆ្នាំ២០២១-២០២៥ ប្រទេសចិនទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើនក្នុងវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាដើម ដែលក្នុងនោះ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើងជាលំដាប់រហូតដល់១៣៤ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៤។ កំណើនសេដ្ឋកិច្ចចិនបានកើនឡើងជាមធ្យម ៥.៥% ជារៀងរាល់ឆ្នាំ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្មជាគន្លឹះ សម្រាប់ជំរុញការធ្វើទំនើបកម្មឧស្សាហកម្មបច្ចេកវិទ្យាថ្មីរបស់ចិនជាពិសេស បង្កើនតម្លៃបន្ថែមផ្នែកឧស្សាហកម្មបច្ចេកវិទ្យាថ្មី ការផ្តោតសំខាន់លើការធ្វើឌីជីថលូបនីយកម្ម ដោយបានធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងបច្ចេកទេសឌីជីថលជាមួយនឹងតួអង្គសេដ្ឋកិច្ច។ ប្រព័ន្ធសូវែរ (software) និងរោងចក្រវៃឆ្លាត រាប់ម៉ឺនកន្លែងត្រូវបានបង្កើតឡើង សម្រាប់ប្រភេទឧស្សាហកម្មកម្មន្តសាលធំៗ ការប្រើប្រាស់ផលិតផលវៃឆ្លាតសិប្បនិម្មិតកាន់តែមានភាពពេញនិយម។ នេះគឺជាការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលបានជំរុញការបង្កើតមុខរបរប្រភេទថ្មីលើសពី ១០០ ប្រភេទ ដែលផ្តល់ ឱកាសការងារថ្មីៗសម្រាប់ប្រជាជន ។ ដោយសារគោលនយោយបាយបើកទូលាយដោយកម្រិតខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល បានធ្វើឱ្យចិនមានភាពធន់ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មាន។ ភាពធន់នៃទីផ្សារទ្រង់ទ្រាយយក្ស និងកម្លាំងទ្រទ្រង់នៃប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញរបស់ចិន បានធ្វើឱ្យមានភាពប្រាកដប្រជាកាន់ច្បាស់ឡើងៗសម្រាប់ការអភិវឌ្ឍនៃពិភពលោក។ ជាមួយនឹង«ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ទី១៥» របស់ប្រទេសចិន បានផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្ម ជាពិសេសកម្លាំងផលិតកម្មគុណភាពថ្មី…

Read More

ខេត្តស្ទឹងត្រែង ប្រារព្ធពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងសម្រក់ទៀនប្រចាំឆ្នាំ ២០២៦ ដ៏អធិប្បាយ

ខេត្តស្ទឹងត្រែង ប្រារព្ធពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងសម្រក់ទៀនប្រចាំឆ្នាំ ២០២៦ ដ៏អធិប្បាយ ខេត្តស្ទឹងត្រែង ៖ នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ត្រូវនឹងថ្ងៃទី១៥ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩) រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀងប្រចាំឆ្នាំថ្មី ២០២៦ ដោយមានការចូលរួមយ៉ាងច្រើនកុះករបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការពីក្រុង ស្រុកទាំង៦ នៃខេត្ត។ ពិធីនេះបានរៀបចំឡើងយ៉ាងអធិប្បាយនៅ សួនសុវណ្ណភូមិ មាត់ទន្លេ និងនៅ ទីលានតេជោ-ធិបតី (បរិវេណមុខសាលាខេត្តស្ទឹងត្រែង) ដែលមានការរាំកម្សាន្តប្រពៃណីខ្មែរដោយសប្បាយរីករាយ បន្ថែមជាមួយការបញ្ចេញប្រទីបអភ្លឺលើទន្លេជារូបសញ្ញានៃសុភមង្គល និងសេចក្ដីសុខ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធី ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋរាប់ពាន់នាក់ដែលមកពីគ្រប់ស្រុកក្នុងខេត្ត។ ក្នុងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀងប្រចាំឆ្នាំ ២០២៦ នេះ លទ្ធផលបានបង្ហាញថា៖ នៅដើមឆ្នាំ ទឹកភ្លៀងនឹងមានច្រើន, នៅកណ្តាលឆ្នាំ ភ្លៀងមានមធ្យម, និងនៅចុងឆ្នាំ ទឹកភ្លៀងនឹងមានច្រើនជាថ្មី។…

Read More

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតជូនពរគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា អភិបាល ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តម សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា កម្លាំង ពលំមាំមួនដើម្បីចូលរួមបន្តបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តម ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ សម្រាប់ជាឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ…

Read More

យុវជនខេត្តបាត់ដំបងម្នាក់ រៀនសូត្រពីបទពិសោធន៍ជីវិត វប្បធម៌ និងពីតម្លៃភាពដ៏ជ្រាលជ្រៅរបស់កម្ពុជាចិន

យុវជនខេត្តបាត់ដំបងម្នាក់ រៀនសូត្រពីបទពិសោធន៍ជីវិត វប្បធម៌ និងពីតម្លៃភាពដ៏ជ្រាលជ្រៅរបស់កម្ពុជាចិន — (គុនមីង)៖ ដោយទទួលបានការអញ្ជើញពីអង្គការYUNDI កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ យុវជនមកពីខេត្តបាត់ដំបង ឈ្មោះ ប៉ែន សិលា អាយុ២៤ឆ្នាំ បានមកដល់ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ជាលើកទី២។ ក្នុងអារម្មណ៍ក្តុកក្តួលលាយឡំនឹងក្តីរំភើបក្រៃលែង ប៉ែន សិលា បានបញ្ជាក់ថា រយៈពេលពេញមួយសប្តាហ៍នេះនៅក្នុងប្រទេសចិន លោកបានរៀនសូត្រជាច្រើនពីបទពិសោធន៍ជីវិត ពីវប្បធម៌ដឹងគុណ ពីមិត្តភាពដ៏ជ្រាលជ្រៅ ពីការកំសាន្តប្រកបដោយគោលដៅច្បាស់លាស់ និងពីការគូសវាសអនាគតប្រកបដោយក្តីសង្ឃឹម។ លោកបានបន្ថែមថា «ខ្ញុំមានអារម្មណ៍ថា ប្រទេសចិនមិនត្រឹមជាផ្ទះទីពីររបស់ខ្ញុំប៉ុណ្ណោះទេ ប្រទេសចិនជាទីផ្តល់ជីវិតទី២របស់ខ្ញុំ ហើយប្រសិនបើគ្មានគ្រូពេទ្យរបស់មន្ទីរពេទ្យបេះដូងFuwaiនិងកម្មវិធីមនុស្សធម៌«ដំណើរក្តីស្រឡាញ់»កាលពីឆ្នាំ២០១៨ដែលមានអង្គពាក់ព័ន្ធនានារួមគ្នាជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតទេ ម៉្លេះខ្ញុំមិនបានភាពស្រស់ស្អាតរបស់ក្រុងគុនមីងនាថ្ងៃនេះឡើយ។ វាប្រៀបដូចជាសុបិនដ៏អស្ចារ្យមួយ ពេលមកប្រទេសចិនជាលើកទី២ »។ ការវិលត្រឡប់ជាលើកទី២មកកាន់ក្រុងគុនមីងបាននាំលោកឱ្យផ្តើមគូសវាសវាសនាថ្មីរបស់ខ្លួន ដោយគ្រោងនឹងខំប្រើប្រាស់ពេលវេលារបស់ខ្លួនបង្កើនពុទ្ធិភាសាចិន ប្រើប្រាស់បេះដូងដែលបានជាសះស្បើយពីការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យចិនកាលពីឆ្នាំ២០១៨យកមកបម្រើក្នុងវិស័យមនុស្សធម៌ជួយដល់កុមារកម្ពុជាដទៃទៀតដែលត្រូវការជំនួយ ហើយបើកចំហឱកាសរបស់ខ្លួនឱ្យកាន់តែធំក្នុងការមកប្រទេសចិនធ្វើជាស្ពានមិត្តភាពរវាងប្រជាជន កម្ពុជា-ចិន ដើម្បីឆ្លើយតបនឹងការដឹងគុណដល់ប្រទេសចិន។ គ្រាន់តែដាក់ជើងជាន់ដល់ដីប្រទេសចិន ប៉ែន សិលា បានប្រើប្រាស់ភាសាចិនជាមួយជនជាតិចិនថា «ទីនេះជាអនុស្សាវរីយ៍ដែលខ្ញុំនឹងប្រាប់ដល់ពិភពលោក ហើយបន្តឱ្យកូន-ចៅរបស់ខ្ញុំនិយាយពីរឿងព្រេងនេះរាប់ជំនាន់ ព្រមទាំងពន្លាតរឿងរ៉ាវនេះជាចំណងភាតរភាពនិងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជា ដែលជាពិសេសក្តីមេត្តា ក្តីករុណារបស់ប្រជាជនចិនចំពោះកុមារកម្ពុជា»។ «បន្ទាប់ពីជាង៧ឆ្នាំកន្លងទៅ កុមារម្នាក់ដែលធ្លាប់មានជំងឺបេះដូងពីកំណើត…

Read More