អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានជាតិ Archives - Page 5 of 5 - រស្មី ញូស៍

ការបើកទូលាយកម្រិតខ្ពស់របស់ប្រទេសចិន លើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ

ការបើកទូលាយកម្រិតខ្ពស់របស់ប្រទេសចិន លើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តបេ្តជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការបើកទូលាយកម្រិតខ្ពស់។  ពិព័រណ៍អន្តរជាតិចិនសម្រាប់សេវាកម្មពាណិជ្ជកម្ម ឆ្នាំ២០២៥ (China International Fair for Trade in Services – CIFTIS) ដែលទើបតែបិទបញ្ចប់នៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិន ក្នុងការលើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈពិព័រណ៍នេះ ប្រទេសចិន កំពុងផ្ញើសារដល់សហគមន៍អន្តរជាតិថា វិស័យសេវាកម្មគឺជាក្បាលម៉ាស៊ីនជំរុញថ្មីសម្រាប់កំណើនសកល។ ការណ៍ដែលរដ្ឋាភិបាលចិនផ្តល់សារៈសំខាន់ខ្ពស់ចំពោះវិស័យសេវាកម្ម មិនត្រឹមតែដើម្បីជំរុញកំណើនប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ១០០ ឆ្នាំទី២ ក្លាយជាប្រទេសសង្គមនិយមទំនើប និងមានវិបុលភាព នៅឆ្នាំ២០៤៩ នោះទេ តែថែមទាំងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់ពិភពលោកផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបាន និងកំពុងបន្តជំរុញការបើកទូលាយនូវវិស័យសេវាកម្មរបស់ខ្លួន។ ជាក់ស្តែង កាលពីឆ្នាំមុន ប្រទេសចិនបានបង្កើតប្រព័ន្ធគ្រប់គ្រងបញ្ជីអវិជ្ជមានទូទាំងប្រទេសសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងដែន។ នៅក្នុងតំបន់ពាណិជ្ជកម្មសេរីសាកល្បងមួយចំនួន អ្នករស់នៅក្រៅប្រទេស អាចបើកគណនីមូលបត្រ ឬគណនីជួញដូរមូលបត្រនាពេលអនាគត (futures account) ដើម្បីចូលរួមក្នុងអាជីវកម្មប្រឹក្សាការវិនិយោគមូលបត្រ ឬសេវាកម្មប្រឹក្សាការជួញដូរមូលបត្រនាពេលអនាគតជាដើម។ ជាលទ្ធផល ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ពាណិជ្ជកម្មសេវាកម្មចិន បានឈានដល់ ៣,៩ ទ្រីលានយ័ន…

Read More

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តឱ្យរៀបចំផែនការអភិវត្តន៍ធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តឱ្យរៀបចំផែនការអភិវត្តន៍ធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍ បាត់ដំបង៖ ឯកឧត្តមទេព អស្នារិទ្ធ  អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំឱ្យមន្ទីរព័ត៌មានរាជធានីខេត្តត្រូវមានផែនការបណ្ដុះបណ្ដាលធនធានមនុស្សបន្តវេនឱ្យបានជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងការងារឱ្យមាននិរន្តរភាព និងឆ្លើយតបទៅនឹងសម័យបច្ចេកវិទ្យា។ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងនារសៀលថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០២៥  នៅវិទ្យុជាតិចំការចេកបាត់ដំបងឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា  ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យពាក់ព័ន្ធទៅនឹងការងារព័ត៌មានគឺពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យការងារដំណើរការទៅប្រកបដោយគុណភាព ស្របទៅនឹងនឹងភារកិច្ចចំពោះមុខ ជាពិសេសឆ្លើយទៅនឹងតម្រូវការក្នុងការងារព័ត៌មាន និងសាធារណៈមតិ។ ឯកឧត្តមបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវតែស្ថិតក្នុងផែនការជាក់លាក់មួយរបស់មន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត ដោយមន្ត្រីវ័យចាស់ ដែលមានបទពិសោធន៍ និងជំនាញឯកទេសដែលមានសារសំខាន់ សម្រាប់ការផ្ទេរទៅឱ្យ មន្រ្តីវ័យក្មេង ដែលជាអ្នកបន្តវេន តាមរយ:វគ្គបណ្ដុះបណ្ដាលច្បាស់លាស់និងទៀងទាត់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើមន្ទីរ ឬអង្គភាពមួយខកខានមិនបានរៀបចំផែនការបណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង និងបទពិសោធន៍ទៅឱ្យទេនោះ នឹងបង្កើតគម្លាតដាច់ជំនាន់ ពោលគឺពេលមន្ត្រីវ័យៗចូលនិវត្តន៍ទៅ ឬត្រូវបានប្តូរចេញទៅបំពេញការងារកន្លែងផ្សេងពេលនោះ មន្ទីរឬអង្គភាពនោះនឹងជួបបញ្ហាកង្វះធនធានមនុស្ស ដែលមានសមត្ថភាពជំនាញវិជ្ជាជីវៈ ហើយនឹងក្លាយជាកត្តារាំងស្ទះដល់ដំណើរការងារ និងការធានានិរន្តរភាពយូរអង្វែង។ ឯកឧត្តមបានលើកទឹកចិត្តដល់មន្ទីរព័ត៌មានទាំងអស់ត្រូវតែមានផែនការលើកទឹកចិត្តដល់មន្ត្រីមានចំណេះដឹងបទពិសោធន៍ហើយត្រូវដល់អាយុដាក់ឱ្យចូលនិវត្តន៍ ឱ្យបន្តធ្វើមន្ត្រីកិច្ចសន្យាឬអ្នកប្រឹក្សាយោបល់ ជួយបណ្ដុះបណ្ដាលមន្ត្រីវ័យក្មេងតាមអ្វីដែលអាចធ្វើទៅបាន។ លោកសុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានបង្ហាញការគាំទ្រចំពោះការណែនាំនេះ ហើយលោកនឹងជំរុញការងារបណ្ដុះបណ្ដាលធនធានមនុស្សនេះឱ្យបានជាប់ជាប្រចាំដើម្បីលើកកម្ពស់សមត្ថភាពដល់មន្ត្រីរាជការក្នុងមន្ទីរព័ត៌មានខេត្តបាត់ដំបងទាំងអស់។ កន្លងមកនេះ សម្រាប់មន្ទីរព័ត៌មានរបស់លោក បច្ចុប្បន្នបាន ដាក់បញ្ចូលការបណ្ដុះបណ្ដាល ក្នុងផែនការសម្រាប់ការអនុវត្តផងដែរ ហើយលោកបានអះអាងថា នឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដល់មន្ត្រីសម្រាប់ បំពាក់ជូនមន្រ្តីនូវជំនាញផលិតព័ត៌មាន ថតរូប ថតវីដេអូ ជំនាញឌីជីថលនិងជាពិសេសជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិដែលជាភារកិច្ចអាទិភាពកម្រិតខ្ពស់មួយរបស់មន្ទីរព័ត៌មាន៕

Read More

សូមគោរព​ជូនពរ ឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា ក្នុងឱកាស​ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ

សូមគោរព​ជូនពរ ឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា ក្នុងឱកាស​ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ សូម​បួងសួង​វត្ថុ​ស័ក្ដិសិទ្ធិ​ ទេវតា​ឆ្នាំ​ថ្មី​ តាម​បីបាច់​ថែរក្សា​ ឯកឧត្តម និង​ក្រុម​គ្រួសារ​ ជួបប្រទះ​នូវ​ សិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខ​ មហាប្រសេីរ​ និង​ពុទ្ធពរ​បួន​ប្រការ​ អាយុ​ វណ្ណៈ​ សុខៈពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។ សូម​ជូនពរ​ ពីខ្ញុំ​បាទ​  មឿន រស្មី ចាងហ្វាង សារព័ត៌មាន រស្មី ញ៉ូស៍🙏

Read More

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ ស្តីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ ស្តីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ ស្តីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជាច្រើនរូបផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយ÷វិឆៃ ញូស៏ Vichhai-News 

Read More

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិតសាស្ត្រាចារ្យ Sir Konstantin Novoselov

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិតសាស្ត្រាចារ្យ Sir Konstantin Novoselov ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យា ដែលកំពុងបង្រៀន និងស្រាវជ្រាវ នៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។          

Read More

សូមជូនមគ្គផល កុសលផលបុណ្យ “ថ្ងៃបិណ្ឌទី១” ជូនដល់ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប ព្រមទាំងវីរកងទ័ពកម្ពុជាគ្រប់គ្នា…

សូមជូនមគ្គផល កុសលផលបុណ្យ “ថ្ងៃបិណ្ឌទី១” ជូនដល់ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប ព្រមទាំងវីរកងទ័ពកម្ពុជាគ្រប់គ្នា។ ព្រឹកនេះនាងខ្ញុំ និងសហការី រួមជាមួយនឹងលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ។ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព នឹងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ វត្តបទុមវតីរាជវរារាម, ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥

Read More

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ដែល​មានក្បាលដីលេខ ០០៤ ទំហំ ០.៦១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី…

គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #កអក

Read More