« វេទិកាជាន់ខ្ពស់​ស្តីពី​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦»​ ប្រារព្ធធ្វើនៅប៉េកាំង​ក្រោមអធិបតីភាព​​​​លោក ​Li Shulei​​
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

« វេទិកាជាន់ខ្ពស់​ស្តីពី​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦»​ ប្រារព្ធធ្វើនៅប៉េកាំង​ក្រោមអធិបតីភាព​​​​លោក ​Li Shulei​​

 « វេទិកាជាន់ខ្ពស់​ស្តីពី​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦»​ ប្រារព្ធធ្វើនៅប៉េកាំង​ក្រោមអធិបតីភាព​​​​លោក ​Li Shulei​​ 


      

   ថ្ងៃទី ១១ ខែមិថុនា  ​​​​« វេទិកា​​ជាន់​ខ្ពស់​ស្តីពី​​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦»​ ​បាន​ប្រារព្ធធ្វើនៅទីក្រុងប៉េកាំង​។ ​​​លោក ​Li Shulei​​  សមាជិក​​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​​បាន​អញ្ជើញចូលរួម​ពិធី​បើក​និង​​ថ្លែងសុន្ទរកថា។
       ​
ភ្ញៀវកិត្តិយស​ដែល​ចូលរួម​វេទិកា​នេះ​​បាន​សម្គាល់​ឃើញ​ថា  លោក​ ​Xi Jinping ប្រធានរដ្ឋចិន​​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​ការគោរព​និង​ធានា​សិទ្ធិមនុស្ស​ ​​កាលពីឆ្នាំ២០២៣​លោកបាន​​ផ្ញើ​សារលិខិត​​​​អបអរ​សាទរ​ចំពោះ​​ការបើក​​វេទិកា​ជាន់ខ្ពស់​ស្តីពី​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​  ដោយ​​លើកឡើង​​​គំនិតផ្តួច​ផ្តើមរបស់ប្រទេសចិន​​​ស្តីពី​ ​ ​​ការ​គាំពារ​សិទ្ធិមនុស្ស​តាម​រយៈ​​សន្តិភាព​ ​ជំរុញ​សិទ្ធិមនុស្ស​តាមរយៈ​ការអភិវឌ្ឍ​ ​និង​ជំរុញ​សិទ្ធិមនុស្ស​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​​ ។ ​ប្រទេស​ចិន​បាន​បន្ត​អនុវត្ត​ផែនការ​សកម្មភាពសិទ្ធិមនុស្ស​ជាតិចិន​ចំនួន៤លើក​ដោយ​​ជោគជ័យ​ ​ហើយ​​បន្ត​ជំរុញ​ឱ្យ​បុព្វហេតុ​សិទ្ធិមនុស្ស​ទទួលបាន​សមិទ្ធផល​​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ខណៈ​ពេល​​ធ្វើទំនើបកម្មតាម​បែបផែនចិន​ ​។​
      
 ​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​វេទិកា​នេះ​​បាន​សម្គាល់​ឃើញ​ថា ​​ប្រឈមមុខ​នឹង​ស្ថានការណ៍​អន្តរជាតិដ៏រង្គោះរង្គើ​   ប្រទេសនានាគួរ​ធ្វើ​កិច្ច​​ខិតខំប្រឹងប្រែង​​រួម  ​ដើម្បី​​គាំពារ​សន្តិភាពនិងសន្តិសុខ​ពិភពលោក​​ដោយ​ឈរលើ​មូលដ្ឋាន​គោរពគ្នាទៅវិញទៅមក ​​ ដើម្បី​ឱ្យ​សមិទ្ធផល​​នៃការអភិវឌ្ឍ​​​ផ្តល់ផលប្រយោជន៍​​កាន់តែច្រើន​និង​កាន់តែ​យុត្តិធម៌​​ដល់​ប្រជាជន​នៃ​ប្រទេស​នានា​។ ​ ​យើងត្រូវ​គោរព​ក្រម​ទំនាក់ទំនងអន្តរជាតិ​​ ​ ​ឈរលើ​ស្មារតី​សាមគ្គីភាព​និង​សហប្រតិបត្តិការ​ ​​ឆ្លើយតប​នឹង​​ការប្រឈម​រួម​ខាង​បញ្ហា​​សិទ្ធិមនុស្ស​​ដោយ​ការ​អនុវត្ត​ជាក់ស្តែង​​  ​ដើម្បី​អនុវត្ត​​ចក្ខុវិស័យ​ស្តីពី​​សិទ្ធិមនុស្ស​យ៉ាង​ប្រាកដប្រជា។​​
      
សូមបញ្ជាក់ថា​   « វេទិកាជាន់ខ្ពស់​ស្តីពី​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦ »  ​​​បាន​បើកធ្វើ​នៅទី​​ក្រុង​ប៉េកាំង​ពី​ថ្ងៃទី​១១ដល់ថ្ងៃទី​១២ ខែមិថុនា ​​ ​ដើម្បី​រំលឹក​ខួប​ ៤០​​ឆ្នាំ​នៃ​ការ​អនុម័ត ​«សេចក្តីប្រកាស​ស្តីពី​សិទ្ធិអភិវឌ្ឍន៍​»​ នៃ​អង្គការសហប្រជាជាតិ​។  ​​ឥស្សរជន​ជាតិ​និង​អន្តរជាតិ​ជាង​៤០០រូប​ដែលមកពី​ប្រទេស​ជិត​១០០​និង​អង្គការអន្តរជាតិ​ ដូចជា​អង្គការសហប្រជាជាតិ​ជាដើម​បាន​អញ្ជើញ​ចូលរួម​តាមការ​អញ្ជើញ​៕


Post a Comment (0)
Previous Post Next Post