បើកឡានដឹកឈើជួបគ្រោះថ្នាក់ ស្លាប់នៅស្រុកអូររាំង
បើកឡានដឹកឈើជួបគ្រោះថ្នាក់ ស្លាប់នៅស្រុកអូររាំង មណ្ឌលគិរី — ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ ៧៦ ត្រង់ស្ពានអូរងើយ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូររាំង ។ រថយន្តម៉ាក កាមេរី បាឡែន ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AZ-5173 ដែលបើកបរដោយ ញ៉ាគា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងមានទីលំនៅស្រុកកែវសីមា បានបើកល្បឿនលឿនឡើងចំណោតផ្លូវកោង បណ្ដាលឲ្យជ្រុលចង្កូត ទៅបុកបង្គោលស្លាកសញ្ញាផ្លូវកោងចំហៀងស្តាំ។ ក្នុងគ្រោះថ្នាក់នេះ អ្នកបើកបរត្រូវឈើដែលដឹកជញ្ជូនមកក្នុងឡានបុកគៀបស្លាប់នៅកន្លែងកើតហេតុ ខណៈអ្នករួមដំណើរ យូ ស្រីអំ អាយុ ១៩ ឆ្នាំ រស់នៅស្រុកកែវសីមា ត្រូវរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ត។ តាមការពិនិត្យ រថយន្តបានផ្ទុកឈើប្រភេទ ស្រឡៅ ចំនួន ៨ ដុំ ប្រវែងប្រមាណ ២…
