អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើកឡានដឹកឈើជួបគ្រោះថ្នាក់ ស្លាប់នៅស្រុកអូររាំង - រស្មី ញូស៍

បើកឡានដឹកឈើជួបគ្រោះថ្នាក់ ស្លាប់នៅស្រុកអូររាំង

បើកឡានដឹកឈើជួបគ្រោះថ្នាក់ ស្លាប់នៅស្រុកអូររាំង

មណ្ឌលគិរី — ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ ៧៦ ត្រង់ស្ពានអូរងើយ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូររាំង ។ រថយន្តម៉ាក កាមេរី បាឡែន ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AZ-5173 ដែលបើកបរ​ដោយ ញ៉ាគា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងមានទីលំនៅស្រុកកែវសីមា បានបើកល្បឿនលឿនឡើងចំណោតផ្លូវកោង បណ្ដាលឲ្យជ្រុលចង្កូត ទៅបុកបង្គោលស្លាកសញ្ញាផ្លូវកោងចំហៀងស្តាំ។

ក្នុងគ្រោះថ្នាក់នេះ អ្នកបើកបរត្រូវឈើដែលដឹកជញ្ជូនមកក្នុងឡានបុកគៀបស្លាប់នៅកន្លែងកើតហេតុ ខណៈអ្នករួមដំណើរ យូ ស្រីអំ អាយុ ១៩ ឆ្នាំ រស់នៅស្រុកកែវសីមា ត្រូវរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ត។

តាមការពិនិត្យ រថយន្តបានផ្ទុកឈើប្រភេទ ស្រឡៅ ចំនួន ៨ ដុំ ប្រវែងប្រមាណ ២ ម៉ែត្រ ដែលត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងជាមួយនឹងរថយន្ត។
សពអ្នកស្លាប់កំពុងត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕