អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពត៌មានសន្តិសុខ​ និង​ សង្គម Archives - Page 6 of 7 - រស្មី ញូស៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច ៩ ខែ និងលើកទិសដៅការងារបន្តរបស់ កងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច ៩ ខែ និងលើកទិសដៅការងារបន្តរបស់ កងរាជអាវុធហត្ថ! នារសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច ៩ ខែ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា ជាពិសេស ត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើងផងដែរ៕

Read More

បង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) ចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។

បង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) ចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ -អនុវត្តមានតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជនសង្ស័យសរុបចំនួន១០នាក់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូពីប្រជាពលរដ្ឋ ចំនួន០៣ទីតាំងផ្សេងៗគ្នា : -លើកទី១: នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៥នាទីយប់ ចំណុចការ៉ាស់សាំងតេលាឈ្មោះ ឡាយ ឆៃលី ជិតសាលាសង្កាត់អូរជ្រៅ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន ១គ្រឿង ម៉ូតូម៉ាកHONDA DREAM-សេរីឆ្នាំ២០២២ ពណ៌ខ្មៅ-មានស្លាកលេខ កំពង់ធំ 1R-8993-លេខតួ6199104។ -លើកទី២: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០និង ៤០នាទីយប់ នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល១៥០ម៉ែត្រ…

Read More

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា! កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ចំនួន០២នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា ដោយក្នុងនោះ ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ ឃាត់ខ្លួន នៅម្ដុំផ្ទះសំណាក់យីហោ៥២ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឃីម ខែ ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួននៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង ក្នុងនោះ ០១គ្រឿង ម៉ាកVIVO និង ០១គ្រឿងទៀត ម៉ាក iphone 12ProMax ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់…

Read More

អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការធានាសិទ្ធិទទួលព័ត៌មាន ជម្រុញប្រសិទ្ធភាពការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ថ្លែងក្នុងពិធីពិបិទវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អាជ្ញាធររាជធានីខេត្ត មន្ត្រីព័ត៌មាន រួមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មានក្រមសីលធម៌ គឺកំពុងតែនៅលើទូកតែមួយ ដូច្នេះជាដៃគូមិនអាចខ្វះបានក្នុងការរួមចំណែកធានាសន្តិសុខព័ត៌មាន រួមគ្នាទប់ស្កាត់និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយដោយចេតនាអាក្រក់ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ក្នុងខេត្តព្រះសីហនុដែលបានផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ដែលសម្របសម្រួលដោយមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត។ ឯកឧត្តម ទេព អស្នារិទ្ធ បានចាត់ទុកការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីបន្តពង្រឹងការសហការគ្នាក្នុងការអនុវត្តន៍នូវយន្តការការងារដែលត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព និងទទួលបានផលជាក់ស្តែង។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា៖«ក្នុងន័យនេះ តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការងារព័ត៌មាននិងសាធារណមតិ គឺការអនុវត្តក្នុងទម្រង់ជវភាពតួអង្គតែមួយ ដោយផ្តោតលើការអនុវត្តភារកិច្ចដើម្បីសម្រេចគោលដៅរួម…

Read More

ក្រសួងមហាផ្ទៃព្យាយាមចាត់វិធានច្បាប់លើករណីពាក់ព័ន្ធនឹងការនាំចូលផលិតផល និងនាំមនុស្សឆ្លងដែនខុសច្បាប់

ក្រសួងមហាផ្ទៃព្យាយាមចាត់វិធានច្បាប់លើករណីពាក់ព័ន្ធនឹងការនាំចូលផលិតផល និងនាំមនុស្សឆ្លងដែនខុសច្បាប់ ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា ក្រសួងមហាផ្ទៃនឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្ដោះអា0សន្នចំពោះលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា មេបញ្ជាការរងវរសេនាតូច ៨៩១ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការលួចនាំផលិតផលថៃចូលក្នុងប្រទេសដោយខុសច្បាប់តាមតំបន់ក្រុងប៉ោយប៉ែត។ ការផ្អាកការងារនេះមានគោលបំណងបើកផ្លូវឱ្យតុលាការបន្តធ្វើនិតិវិធីតាមផ្លូវច្បាប់។ សម្រាប់ករណីទី២ ដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ពៅ វុទ្ធី គឺវរសេនីយ៍ត្រី ពៅ រតនា មេប៉ុស្តិ៍ការពារព្រំដែនគោកស្ពានម៉ាឡៃ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ក្រុមការងារកំពុងស្រាវជ្រាវស៊ើបបន្ថែម ដើម្បីអនុវត្តចំណាត់ការបន្តតាមច្បាប់។ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការចាត់វិធាននេះគឺជាការបង្ហាញពីការតស៊ូប្រឆាំងនឹងអំពើពុករលួយ និងអំពើខុសច្បាប់ ដោយគ្មានការអនុញ្ញាតឱ្យនរណាម្នាក់ឈរលើច្បាប់៕

Read More

សូមគោរព​ជូនពរ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងព័ត៌មាននិងសោតទស្សន៍ ក្នុងឱកាស​ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ

សូមគោរព​ជូនពរ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងព័ត៌មាននិងសោតទស្សន៍ ក្នុងឱកាស​ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ សូម​បួងសួង​វត្ថុ​ស័ក្ដិសិទ្ធិ​ ទេវតា​ឆ្នាំ​ថ្មី​ តាម​បីបាច់​ថែរក្សា​ ឯកឧត្តម និង​ក្រុម​គ្រួសារ​ ជួបប្រទះ​នូវ​ សិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខ​ មហាប្រសេីរ​ និង​ពុទ្ធពរ​បួន​ប្រការ​ អាយុ​ វណ្ណៈ​ សុខៈពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។ សូម​ជូនពរ​ ពីខ្ញុំ​បាទ​ មឿន រស្មី ចាងហ្វាង សារព័ត៌មាន រស្មី ញ៉ូស៍🙏

Read More

តួនាទី និងភារកិច្ច “អង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ”

តួនាទី និងភារកិច្ច “អង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ” រាជធានីភ្នំពេញ ៖ អង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ ស្ថិតក្នុងរចនាសម្ព័ន្ធ របស់សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ អង្គភាពនេះ មានតួនាទីធ្វើជាសេនាធិការ ជូនសេនាធិការដ្ឋាន លើការងារលើកកម្ពស់ វិន័យ សីលធម៌ សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យលេខ១០៩ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។ ផ្អែកតាមអនុក្រឹត្យខាងលើ អង្គភាពតម្រួតបទបញ្ជា មានភារកិច្ចជាច្រើនដូចជា កសាងផែនយុទ្ធសាស្ត្រ ផែនការសកម្មភាពលើការងារលើកកម្ពស់វិន័យ សីលធម៌ កិត្តិយស សេចក្តី ថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ដឹកនាំ ណែនាំ ត្រួតពិនិត្យការអនុវត្តវិន័យ និងសណ្ដាប់ធ្នាប់របៀបរៀបរយរបស់មន្ត្រីនគរបាលជាតិ ស្របតាមក្រមសីលធម៌ វិន័យ បទកំណត់ បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។ អង្គភាពតម្រួតបទបញ្ជា ក៏មានភារកិច្ចសិក្សាពីបណ្ដាប្រទេស ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋាននានា អំពីការងារតម្រួតបទបញ្ជា ដើម្បីផ្សព្វផ្សាយអប់រំដល់មន្ត្រីនគរបាលជាតិស្របតាមបទដ្ឋានសកល ចាត់តាំងការផ្សព្វផ្សាយក្រមសីលធម៌ បទកំណត់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់សីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្ត្រីនគរបាលជាតិ ណែនាំ តាមដាន ត្រួតពិនិត្យការអនុវត្តភារកិច្ចជំនាញតម្រួតបទបញ្ជា សំដៅលើកកម្ពស់វិន័យរបស់…

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី! នៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង…

Read More

បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ?

បទវិភាគ៖ហេតុអ្វីបានជាចិនបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ? កាលពីថ្ងៃទី១០ខែកញ្ញា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុម័តលើការបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan ។ នេះជាវិធានការដ៏សំខាន់មួយទៀតរបស់ចិន ដើម្បីបង្កើនការការពារបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan បន្ទាប់ពីបានប្រកាស《របាយការណ៍ស្ទាបស្ទង់និងវាយតម្លៃចំពោះស្ថានភាពបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan 》កាលពីខែកក្កដាឆ្នាំ២០២៤ ។ ប៉ុន្តែ ក្រសួងការបរទេសហ្វីលីពីនបានសម្តែង“ការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា ”។ អំពីរឿងនេះ ក្រសួងការបរទេសចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា កោះ Huangyan ជាទឹកដីរបស់ចិនតាំងពីបូរាណកាលមក ភាគីចិនមិនទទួលយកការចោទប្រកាន់ដោយគ្មានហេតុផលនិងអ្វីដែលហៅថា “ការប្រឆាំងតវ៉ា”នោះទេ ។ តាមផែនការ តំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan មានទំហំផ្ទៃដីជាង៣ពាន់៥រយហិកតា ក្នុងនោះ តំបន់ជាស្នូលមានទំហំផ្ទៃដីជាង១ពាន់២៤០ហិតកា តំបន់ពិសោធន៍មានទំហំផ្ទៃដីជាង២ពាន់២៨០ហិកតា ក្នុងគោលបំណងការពារប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក ។ បំណាច់នឹងជាទឹកដីចិនតាំងពីបុរាណកាលមក នោះ ការបង្កើតតំបន់ការពារធម្មជាតិថ្នាក់ជាតិនៅកោះ Huangyan គឺជារឿងក្នុងក្របខ័ណ្ឌអធិបតេយ្យភាពរបស់ភាគីចិន ។ នេះសមស្របនឹងការកំណត់នៃ《ច្បាប់អភិរក្សបរិស្ថានសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន》និង《មាត្រានៃតំបន់ការពារធម្មជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន》ជាដើម ។ ហ្វីលីពីនគ្មានសិទ្ធិចោទជាមន្ទិលសង្ស័យអំពីវិធានការការពារដែលភាគីចិនបានចាត់ក្នុងទឹកដីរបស់ខ្លួនទេ ។ ព្រមពេលជាមួយគ្នានេះ ក្នុងនាមជាថ្មប៉ប្រះទឹក កោះ Huangyan មានលក្ខខណ្ឌភូមិសាស្ត្រពិសេស ហើយបរិស្ថានអេកូឡូស៊ីគឺទន់ខ្សោយបង្គួរ ។ ចិនចាត់វិធានការអភិរក្សដោយទាន់ពេលវេលា គឺដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលច្បាប់អន្តរជាតិដូចជា«អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ»ជាដើមបានផ្តល់នោះ ។ ហើយបើមើលពីទំនៀមទម្លាប់អន្តរជាតិ…

Read More

ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ក្នុងសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ

ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ក្នុងសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទី ព្រឹក មានការរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។ គម្រោងជួសជុលផ្លូវនេះ មានប្រវែងសរុប ១,៦១១ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ ដែលប្រើប្រាស់ថវិការរួមចំណាយសរុប ៤៦៥,៩០១,២០០ រៀល ពីមូលនិធិសង្កាត់ ឆ្នាំ២០២៥។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយតំណាងឲ្យ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ ក៏មានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់ជាច្រើនផងដែរ។ ក្នុងឱកាសនេះ លោកប៉ាង លីដា បានថ្លែងថា…

Read More