អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពត៌មានជាតិ Archives - Page 3 of 5 - រស្មី ញូស៍

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ឡើងយ៉ាងអធិកអធម នៅសាលាបឋមសិក្សាអនុវត្តន៍ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជា ផល្លីន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចូលរួមបើកពិធី និងផ្ដល់សុន្ទរកថាស្វាគមន៍ដ៏មានន័យជ្រាលជ្រៅ។ ក្នុងឱកាសនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករ ពីភាគីផ្សេងៗ រួមមាន៖ ១. តំណាងព្រះសង្ឃក្នុងតំបន់ ២. លោកជំទាវ ជា ផល្លីន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបបវរធិបតី នាយករដ្ឋមន្ត្រី ៣. លោកប្រធានមណ្ឌលគរុកោសល្យ ខេត្តស្ទឹងត្រែង ៤. លោកស្រីនាយិកា សាលាបឋមសិក្សាអនុវត្តន៍ ៥. លោកប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាអនុវត្តន៍ ៦. នាយប៉ុស្តិ៍សង្កាត់ស្ទឹងត្រែង ៧. ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលជាង ៧៥០ នាក់ ក្នុងពិធីដ៏សប្បាយរីករាយនេះ មានកម្មវិធីជាច្រើនដូចជា ការស្វាគមន៍សិស្សថ្មី…

Read More

វិទ្យាល័យឈើទាលជ្រុំ ស្ថិតក្នុងស្រុកបាទីខេត្តតាកែវ ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី រួមនឹងការអបអរសាទរដល់សិស្សនិទ្ទេសA

វិទ្យាល័យឈើទាលជ្រុំ ស្ថិតក្នុងស្រុកបាទីខេត្តតាកែវ ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី រួមនឹងការអបអរសាទរដល់សិស្សនិទ្ទេសA ខេត្តតាកែវ ៖ វិទ្យាល័យឈើទាលជ្រុំ ស្ថិតនៅឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដូចសាលានៅទូទាំងប្រទេស ជាមួយនឹងការអបអរសាទរដល់សិស្សានុសិស្សឆ្នើម ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សជាប់និទ្ទេស A និងសិស្សពូកែប្រចាំសាលា។ ពិធីនេះធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំអាជ្ញាធរ ស្រុកបាទី លោកមេឃុំ លោកនាយក លោកគ្រូអ្នក និងអាណាព្យាបាលសិស្សជាច្រើននាក់។ លោកប៉ាន់ ពុទ្ធារ៉ា នាយកវិទ្យាល័យឈើទាលជ្រុំ បានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៣-២០២៤សម្រាប់វិទ្យាល័យឈើទាលជ្រុំមានសិស្សចំនួន២នាក់ទទួលនិទ្ទេសAនិងនៅឆ្នាំសិក្សា២០២៤-២០២៥ ទទួលបាននិទ្ទេសAចំនួន៤នាក់ ដែលសរុបទៅពីរឆ្នាំជាប់គ្នានេះ មានសិស្សនិទ្ទេសAចំនួន៦នាក់ហើយ។ លោកបញ្ជាក់ថា លទ្ធផលដ៏ល្អនេះ  កើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំយុវជន និងកីឡាជាសេនាធិការ បានដាក់ចុះនូវផែនការធ្វើកំណែទម្រង់វិស័យអប់រំជាបន្តបន្ទាប់ ធ្វើឱ្យសិស្សខំរៀនជាប្រចាំ ជាពិសេស ការខិតខំបង្រៀន និងរៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផ្ទាល់ខ្លួន ដោយមានអាណាព្យាបាលជាអ្នកលើកទឹកចិត្តផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ នៃវិទ្យាល័យឈើទាលជ្រុំ ប្តេជ្ញាបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពអប់រំ ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរសម្រាប់សិស្សានុសិស្សទាំងអស់។ ក្នុងឱកាសនោះ លោក នេត…

Read More

ពិព័រណ៍​ ​ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ នឹងត្រូវរៀបចំម្តងទៀត​នៅ​កោះពេជ្រ​ អំឡុងពេលបុណ្យអុំទូក

ពិព័រណ៍​ ​ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ នឹងត្រូវរៀបចំម្តងទៀត​នៅ​កោះពេជ្រ​ អំឡុងពេលបុណ្យអុំទូក ភ្នំពេញ ៖ ថ្លែងនៅក្នុងវេទិកាសារព័ត៌មានកាលពីព្រឹកថ្ងៃសុក្រនេះ ឧកញ៉ា តែ តាំងប៉ ប្រធាន​សមាគម​មូលនិធិ​សម្តេចតេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច និង​មធ្យម និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា (FASMEC) បាន​ឱ្យដឹងថា ​សហគ្រាសក្នុងស្រុកសរុប​ប្រមាណ ២៧០ ​សហគ្រាស ដែលមានផលិតផលខ្មែរប្រមាណ ២០០ មុខ ​នឹង​ចូលរួមតាំងបង្ហាញ ​ក្នុង​កម្មវិធី​ពិព័រណ៍ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​នៅ​មជ្ឍមណ្ឌល​ពិព័រណ៌កោះពេជ្រ​ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ​០៥ ​ដល់ថ្ងៃទី ​០៧ ខែវចិ្ឆកា ឆ្នាំ ២០២៥ ខាងមុខ។ គួររំលឹកថា ក្លិបអ្នកកាសែតកម្ពុជា និង FASMEC បានសហការរៀបចំ​វេទិកាសារព័ត៌មានស្ដីពី «រួមគ្នាផលិត រួមគ្នាប្រើប្រាស់​ផលិតផលជាតិ» ​នៅព្រឹកថ្ងៃទី ​៣១ ខែតុលា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាល FASMEC រាជធានីភ្នំពេញ។ ​នាឱកាសនោះ ឧកញ៉ា តែ…

Read More

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥, ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។ នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី…

Read More

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខបានរួមចំណែកអភិវឌ្ឍវិស័យសិល្បៈភាពយន្ត និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅកម្ពុជា

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខបានរួមចំណែកអភិវឌ្ឍវិស័យសិល្បៈភាពយន្ត និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅកម្ពុជា ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានរួមចំណែកអភិវឌ្ឍវិស័យភាពយន្ត ព្រមទាំងចូលរួមលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្សព្វផ្សាយនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅរោងភាពយន្ត Fable ឯកឧត្តម ទេព អស្នារិទ្ធ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មហោស្រពភាពយន្តខ្នាតខ្លីអនុញ្ញាត និងបង្កឱកាសដល់ដៃគូ ភាគីពាក់ព័ន្ធ ពិសេសអ្នកមានចំណូលចិត្តស្រលាញ់ផ្នែកផលិតកម្មភាពយន្តមកជួបគ្នា ហើយប្រើប្រាស់ទម្រង់សិល្បៈភាពយន្តខ្នាតខ្លីនេះជាមធ្យោបាយសម្រាប់ការបញ្ចេញមតិយ៉ាងទូលំទូលាយ ដើម្បីឆ្លុះបញ្ចាំងទិដ្ឋភាពនានាក្នុងសង្គម តាមរយៈការលើកយកប្រធានបទតថភាពពិតក្នុងសង្គម ហើយផលិតជាខ្សែសាច់រឿងខ្លីៗ សម្រាប់ការប្រកួតប្រជែង និងការចូលរួមបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានផ្តល់ឱកាសដល់យុវជនក្នុងការបញ្ចេញគំនិត ទស្សនៈ ទេពកោសល្យ និងការប្រើប្រាស់បច្ចេកទេសចម្រុះ រួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការផ្សព្វផ្សាយ ស្របតាមសេចក្តីត្រូវការក្នុងយុគសម័យឌីជីថល និងការវិវត្តសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងកោតសរសើរដល់ការរៀបចំឱ្យមានមហោស្រពនេះឡើង ជាមួយនឹងសមិទ្ធផលជាច្រើនអស់រយៈពេល១៣ឆ្នាំកន្លងទៅ ដែលបានប្រមូលស្នាដៃប្រមាណជិត១ពាន់ចំណងជើង ក្នុងនោះមានមកពីកម្ពុជាផ្ទាល់ និងប្រទេសនានាលើពិភពលោក ហើយការវិវត្តចូលឆ្នាំទី១៤របស់មហោស្រពមួយនេះ…

Read More

និយ័តករធានារ៉ាប់រងកម្ពុជា កំពុងជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនៅខេត្តពោធិ៍សាត់

និយ័តករធានារ៉ាប់រងកម្ពុជា កំពុងជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនៅខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា និយ័តករ បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពីការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់។ លោកស្រីបណ្ឌិត បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖ ១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និង៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។ បើតាមលោកស្រីបណ្ឌិត បានឱ្យដឹងបន្ថែមថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយដែលកំពុងមានការវិវត្តឆ្ពោះទៅមុខ យ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុបជាង…

Read More

អ្នកនាំពាក្យក្រសួងព័ត៌មានក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឬជំនាញឡើយ

អ្នកនាំពាក្យក្រសួងព័ត៌មានក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឬជំនាញឡើយ ព្រៃវែង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ច ឬអ្នកជំនាញណាមួយឡើយ ហើយសូមអ្នកសារព័ត៌មានកុំបំពានក្រមសីលធម៌វិជ្ជាជីវៈឱ្យសោះនៅពេលអនុវត្តការងារក្នុងតួនាទីជាអ្នកសារព័ត៌មាន។ ឯកឧត្តមបានមានប្រសាសន៍ក្រើនរម្លឹកបែបនេះបន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួនតូចបានដើរហួសពីព្រំដែនដែលច្បាប់កំណត់ និងបានអនុវត្តសកម្មភាពដោយពុំបានគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដែលទង្វើនោះបានបង្កផលវិបាកប៉ះពាល់ដល់ការអនុវត្តការងាររបស់ជំនាញសមត្ថកិច្ច ឬបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាសណ្តាប់ធ្នាប់សង្គមជាដើម។ ក្នុងពិធីបិទវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង នាព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា អ្នកសារព័ត៌មានមិនត្រូវអនុវត្តហួសពីដែនដែលច្បាប់បានកំណត់និងផ្ដល់ឱ្យក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ ពោលគឺអ្នកសារព័ត៌មានទាំងអស់ត្រូវយល់ឱ្យច្បាស់អំពីសិទ្ធិនិងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មាន ដើម្បីចៀសវាងការផ្សាយខុសពីការពិត ឬការផ្សាយដែលពុំបានផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង និងត្រូវចៀសវាងដាច់ខាតការផ្សាយព័ត៌មានជាថ្នូរនឹងការបានផលប្រយោជន៍។ «អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការអនុវត្តការងារដោយប្រកាន់ខ្ជាប់និយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដោយគោរពច្បាប់ លិខិតបទដ្ឋាន ហើយមិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឡើយ បើការងារជំនាញទុកឱ្យជំនាញគេអ្នកដោះស្រាយ ទទួលខុសត្រូវ។ រីឯយើងជាអ្នកសារព័ត៌មាន មានតួនាទីនាំយកព័ត៌មានពិតសម្រាប់ផ្សព្វផ្សាយ និងមិនត្រូវដាក់អារម្មណ៍ផ្ទាល់ខ្លួនក្នុងសាច់រឿងឡើយ ដើម្បីទុកឱ្យប្រជាពលរដ្ឋលោកជាអ្នកពិចារណា និងវាយតម្លៃដោយខ្លួនឯងលើរឿងនីមួយៗ ដោយផ្អែកលើព័ត៌មានដែលទទួលបាន» ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា អ្នកសារព័ត៌មានត្រូវធ្វើខ្លួនជាបុគ្គលគំរូដល់សង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់ព័ត៌មានពិត មានប្រភពច្បាស់លាស់ ដោយគោរពនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ ដែលកត្តាទាំងអស់នេះក៏នឹងជួយការពារអ្នកសារព័ត៌មាន ពីការប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ។ ជាងនេះទៀត អ្នកសារព័ត៌មានត្រូវខិតខំស្រាវជ្រាវ…

Read More

វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនៅខេត្តព្រៃវែងបានបិទបញ្ចប់ ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធថ្មីៗដល់មន្ត្រី នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន

វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនៅខេត្តព្រៃវែងបានបិទបញ្ចប់ ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធថ្មីៗដល់មន្ត្រី នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត ព្រៃវែង៖ វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រែវែង ចាប់ថ្ងៃទី៧ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការផ្ដល់នូវចំណេះដឹងថ្មីៗលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណជាង៦០នាក់មកពីខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ។ ពិធីបិទវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនេះ បានប្រព្រឹត្តិទៅនៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមរបស់ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មាន ខេត្តព្រៃវែង។ នៅក្នុងឱកាសនោះ ឯកឧត្តមទេព អស្នារិទ្ធបានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានរៀបចំវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនេះ នៅតាមភូមិភាគចំនួន៥ ផ្សេងៗគ្នា…

Read More

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំងក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំងក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ព្រៃវែង៖មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង ក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីលើកស្ទួយផលិតផលជាតិ សម្រាប់កំណើនសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់ជាតិ។ ថ្លែងក្នុងពិធីបើកវគ្គបំពាក់បំប៉នស្ដីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ជូនដល់សិក្ខាកាមមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាលក្រហមខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសថៃ ក្នុងនាមជាអ្នកផ្សព្វផ្សាយជូនមហាជន អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវផលិតមាតិកាផ្សេងៗពាក់ព័ន្ធទៅនឹងផលិតផលរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសក្នុងស្រុកឱ្យបានទូលំទូលាយថែមទៀត។ ឯកឧត្តមបបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវបង្កើនការសហការជាមួយក្រសួងស្ថាប័ន និងមន្ទីរជំនាញក្នុងខេត្តក្នុងការផលិតព័ត៌មានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិឱ្យមកប្រើផលិតផលជាតិកាន់តែច្រើន។ សំឡេង៖ « នេះជាឱកាសមាស ដែលយើងត្រូវតែជំរុញផលិតផលក្នុងស្រុក ។ អ៊ីចឹងអ្នកសារព័ត៌មានទាំងអស់គ្នា ត្រូវសហការជាមួយមន្ត្រីជំនាញ មានដូចជា មន្ទីរសុខាភិបាល មន្ទីរកសិកម្ម ធ្វើយ៉ាងម៉ិច បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញដល់អ្នកផលិតទាំងអស់ត្រូវតែពង្រឹងគុណភាព និងតម្លៃរបស់ខ្លួនផងដែរ ។ » ឯកឧត្តមបញ្ជាក់ថា ការផ្សព្វផ្សាយបានទូលំទូលាយ…

Read More

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់លើកិច្ចការងារបន្តអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប្រចាំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់លើកិច្ចការងារបន្តអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប្រចាំ ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត និងជាតំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១២២រូប។ មន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមាន ១៥រូប និងមន្ត្រីនគរបាលត្រូវបំពាក់ឋានន្តរសក្តិមាន១០៧រូប។ កិច្ចប្រជុំ និងអង្គពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីជាស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្តែងការកោតសសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំងអស់កន្លងមក…

Read More