អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពត៌មានអន្តរជាតិ Archives - Page 2 of 3 - រស្មី ញូស៍

លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តែងការជំទាស់ចំពោះការលើកឡើងរបស់លោកស្រី Sanae Takaichi ស្តីពីបញ្ហាតៃវ៉ាន់

លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តែងការជំទាស់ចំពោះការលើកឡើងរបស់លោកស្រី Sanae Takaichi ស្តីពីបញ្ហាតៃវ៉ាន់ លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងការជំទាស់ចំពោះការលើកឡើងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្រ្តីជប៉ុនស្តីពីបញ្ហាតៃវ៉ាន់ ក្នុងកម្មវិធីវិទ្យុមួយនៅថ្ងៃទី ១៣ ខែវិច្ឆិកា។ លោក Ishiba បានថ្លែងថា ការលើកឡើងរបស់លោកស្រី Takaichi គឺស្ទើរតែមានន័យថា «ប្រសិនបើតៃវ៉ាន់មានរឿង នោះជប៉ុនក៏មានរឿងដែរ»។ លោកបានបន្ថែមថា  រដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិសុទ្ធតែជៀសវាងការលើកឡើងដ៏ជាក់លាក់បែបនេះទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា «នឹងធ្វើបែបណាប្រសិនជាស្ថិតក្នុងកាលៈទេសៈណា» ៕

Read More

លោក Xi Jinping អញ្ជើញទស្សនាពិព័រណ៍ស្តីពី “ការអភិរក្សមួយរយឆ្នាំ៖ ពីក្រុងហាមឃាត់ដល់សារមន្ទីរវាំងចាស់”

លោក Xi Jinping អញ្ជើញទស្សនាពិព័រណ៍ស្តីពី “ការអភិរក្សមួយរយឆ្នាំ៖ ពីក្រុងហាមឃាត់ដល់សារមន្ទីរវាំងចាស់” ក្នុងឱកាសខួបទី ១០០នៃការបង្កើតសារមន្ទីរវាំងចាស់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើដំណើរទៅកាន់សារមន្ទីរវាំងចាស់ ដើម្បីទស្សនាពិព័រណ៍ស្តីពី “ការអភិរក្សមួយរយឆ្នាំ៖ ពីក្រុងហាមឃាត់ដល់សារមន្ទីរវាំងចាស់” ។ លោក Xi Jinping បានស្តាប់ការរៀបរាប់ ព្រមទាំងលើកឡើងថា សារមន្ទីរវាំងចាស់ បានបង្កប់នូវហ្សែនវប្បធម៌របស់ប្រជាជាតិចិន ហើយក៏ជាសញ្ញាដ៏សំខាន់មួយនៃអរិយធម៌ប្រជាជាតិចិនផងដែរ ។ ការអភិរក្សវាំងចាស់ឱ្យបានល្អ និងជំរុញវាំងចាស់ឱ្យដើរតួនាទីបានល្អ ជារឿងធំមួយរបស់ប្រទេសចិន ហើយក៏ជាបេសកកម្មដ៍មោទនភាពរបស់បុគ្គលិកការងារនៃសារមន្ទីរវាំងចាស់ផងដែរ ។ ឈរនៅទីចាប់ផ្តើមថ្មី សារមន្ទីរវាំងចាស់ត្រូវផ្សព្វផ្សាយប្រពៃណីដ៏ល្អផូរផង់ បង្កើនការអភិរក្សនិងជួសជុលវត្ថុបុរាណ ធ្វើឱ្យវាំងចាស់ក្លាយជាមូលដ្ឋានអប់រំអំពីស្នេហាជាតិ  និងក្លាយជាបង្អួចដ៏សំខាន់សម្រាប់ឱ្យពិភពលោកយល់ដឹងពីអរិយធម៌ចិននិងប្រជាជាតិចិន ។ លោក Li Shulei រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងអ្នកទទួលខុសត្រូវនៃស្ថាប័នបក្សនិងរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាដើម បានអមដំណើរទស្សនាពិព័រណ៍នេះ ៕

Read More

បទវិភាគ៖ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាងដែលមិនអាចរើចេញបាននិងជាដៃគូដែលមិនអាចបំបែកបាន

បទវិភាគ៖ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាងដែលមិនអាចរើចេញបាននិងជាដៃគូដែលមិនអាចបំបែកបាន យប់ថ្ងៃទី១ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើមាតុភូមិនិវត្តន៍មកដល់ក្រុងប៉េកាំងវិញបន្ទាប់ពីបានបញ្ចប់ការចូលរួមសន្និសីទក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងត្បូង ។ ក្នុងនោះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅកូរ៉េខាងត្បូងលើកនេះគឺជា “ការទៅលេងផ្ទះអ្នកជិតខាងដើម្បីសួរសុខទុក្ខមិត្តភក្តិ” បន្ទាប់ពីរំលងអស់រយៈពេល១១ឆ្នាំ ហើយក៏ជាកិច្ចជំនួបពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋចិននិងកូរ៉េខាងត្បូងបន្ទាប់ពីលោក Lee Jae-myung ឡើងកាន់មុខតំណែងជាប្រធានាធិបតីផងដែរ ។ ដំណើរទស្សនកិច្ចរបស់លោក Xi Jinpingប្រធានរដ្ឋចិនលើកនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌មនុស្សជាតិជាដើមរវាងចិននិងកូរ៉េខាងត្បូង ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងនឹងទទួលដំណាក់កាលអភិវឌ្ឍន៍ថ្មី ។ ក្នុងនាមជាប្រទេសជិតខាងនិងដៃគូសហប្រតិបត្តិការដ៏សំខាន់ ចាប់ពីបានបង្កើតទំនាក់ទំនងផ្លូវទូតនៅឆ្នាំ១៩៩២មក ចិននិងកូរ៉េខាងត្បូងបានជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងវិបុលភាពរួម ។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិននិងកូរ៉េខាងត្បូងនៅឆ្នាំ២០២៤បានកើនឡើងលើសពី៦០ដងបើប្រៀបធៀបនឹងកាលពីបង្កើតទំនាក់ទំនងផ្លូវទូតដំបូងៗ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់កូរ៉េខាងត្បូងក្នុងរយៈពេល២១ឆ្នាំជាប់ៗគ្នា ហើយកូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ចិន ។ល។ ក្នុងរយៈពេល៣៣ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងកូរ៉េខាងត្បូងទទួលបានសមិទ្ធផលផង ហើយក៏ឆ្លងកាត់ឧបសគ្គផងដែរ ។ បច្ចុប្បន្ននេះ តើនឹងត្រួសត្រាយស្ថានភាពថ្មីនៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងតាមរបៀបណា? លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងសំណើ៤ចំណុចគឺ ៖ “បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ពង្រឹងមូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តគ្នា” “ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញេទៅមក ពង្រឹងខ្សែសង្វាក់ផលប្រយោជន៍ឱ្យកាន់តែរឹងមាំ” “លើកកម្ពស់មនោសញ្ចេតនារបស់ប្រជាជន ជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន” និង“ធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុភាគីមានភាពជិតស្និទ្ធ រួមគ្នាជំរុញការអភិវឌ្ឍដោយសន្តិភាព” ។ លោក…

Read More

លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០

លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ កាលពីថ្ងៃទី២៧ខែតុលាតាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០នៅក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ។ លោក Li Qiang បានថ្លែងថា កាលពី២០ឆ្នាំមុន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានបង្កើតឡើងនៅក្រុងគូឡាឡាំពួ ។ រយៈពេល២០ឆ្នាំកន្លងទៅនេះ កិច្ចប្រជុំកំពូលបានដើរតួនាទីមានលក្ខណៈស្ថាបនាជាទូទៅ ដើម្បីជំរុញស្ថិរភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងតំបន់ ។ លោក Li Qiang បានលើកឡើងថា ភាគីចិនរីករាយធ្វើការជាមួយភាគីនានាដើម្បីប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ធ្វើកិច្ចប្រតិបត្តិការយ៉ាងសកម្មជុំវិញគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល រួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ។ លោកបានលើកសំណើថា ទីមួយ បន្តប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ។ ទីពីរ ផ្តោតលើការដោះស្រាយបញ្ហាដ៏លេចធ្លោ ។ ទីបី កែទម្រង់និងធ្វើឱ្យប្រព័ន្ធច្បាប់មានសុក្រឹតភាព ។ ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលលើកនេះបានថ្លែងថា ប្រទេសក្នុងតំបន់គួរតែប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា អនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃពហុភាគីនិយមនិងច្បាប់អន្តរជាតិដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិជាដើម ធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ជំរុញការកសាងសន្តិភាព បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមដូចជា សន្តិសុខថាមពលនិងស្បៀងអាហារ ការធ្វើបរិវត្តកម្មបៃតង បម្រែបម្រួលអាកាសធាតុនិងសុខភាពសាធារណៈជាដើម ដើម្បីជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក ៕

Read More

ចិន និងអាមេរិកនឹងធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅម៉ាឡេស៊ី

ចិន និងអាមេរិកនឹងធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅម៉ាឡេស៊ី ថ្ងៃទី២៣ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីបញ្ហាទាក់ទិននឹងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និងលោក Scott Kenneth Homer Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោក Jamieson Lee Greer តំណាងពាណិជ្ជកម្មអាមេរិកបានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរចិននិងអាមេរិកបានឯកភាពគ្នាថា នឹងរៀបចំធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជុំថ្មីក្នុងពេលឆាប់ៗ។ តើក្រសួងពាណិជ្ជកម្មចិនមានព័ត៌មានបន្ថែមទេ? ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាពណិជ្ជកម្មចិនបានថ្លែងថា៖ ឆ្លងតាមការពិភាក្សានិងកំណត់របស់ភាគីទាំងពីរចិននិងអាមេរិក លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន នឹងដឹកនាំគណៈប្រតិភូចិនទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែតុលានេះ។ ភាគីទាំងពីរចិននិងអាមេរិកនឹងអនុលោមតាមគំនិតឯកភាពរួមសំខាន់ៗរបស់មេដឹកនាំនៃប្រទេសទាំងពីរចិននិងអាមេរិក ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទប៉ុន្មានលើកក្នុងឆ្នាំនេះ ដើម្បីធ្វើកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក៕

Read More

សេចក្តីប្រកាសនៃសន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ (ដកស្រង់)

សេចក្តីប្រកាសនៃសន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ (ដកស្រង់) សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលាដែលរៀបចំដោយការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។ សន្និសីទពេញអង្គបានស្តាប់និងពិគ្រោះពិភាក្សាលើរបាយការណ៍ការងារនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោក Xi Jinping ព្រមទាំងពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន  »។ លោក Xi Jinpingបានបកស្រាយអំពីសេចក្តីព្រាងនៃសំណើក្នុងអង្គសន្និសីទ។ សន្និសីទពេញអង្គបានវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងការអភិវឌ្ឍប្រទេសចិនក្នុង អំឡុងពេលផែនការ ៥ឆ្នាំ ទី១៤” ។ សន្និសីទពេញអង្គបានគូសបញ្ជាក់ថា  ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងដំណាក់កាល“ផែនការ ៥ឆ្នាំ ទី១៥”ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដូចខាងក្រោម៖ ប្រកាន់ខ្ជាប់នូវការដឹកនាំទាំងស្រុងរបស់បក្ស ប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព   ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវការកែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់នូវការគ្លបផ្សំគ្នារវាងទីផ្សារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាលប្រកបដោយសមត្ថភាព និងប្រកាន់ខ្ជាប់នូវការគ្រោងផែនការទូទៅសម្រាប់ការអភិវឌ្ឍ និងសន្តិសុខ។ សន្និសីទពេញអង្គបានកំណត់គោលដៅសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេល “ផែនការ ៥ឆ្នាំ ទី១៥”៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្រេចបានសមិទ្ធផលដ៏លេចធ្លោ ការពឹងផ្អែកលើខ្លួនឯងខាងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានលើកកម្ពស់យ៉ាងខ្លាំង  ការធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយទទួលបានសមិទ្ធផលថ្មី កម្រិតអរិយធម៌សង្គមទទួលបានការលើកកម្ពស់យ៉ាងលេចធ្លោ គុណភាពនៃជីវិតរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការកសាងប្រទេសចិនដ៏ស្រស់ស្អាតទទួលបានការរីកចម្រើនដ៏សំខាន់   របាំងសន្តិសុខជាតិត្រូវបានពង្រឹងបន្ថែមទៀត ។ រដ្ឋាភិបាលចិននឹងបន្តខិតខំប្រឹងប្រែងរយៈពេលប្រាំឆ្នាំទៀតផ្អែកលើមូលដ្ឋានទាំងនេះ ហើយនៅឆ្នាំ ២០៣៥  ប្រទេសចិននឹងសម្រេចបាននូវលើកកម្ពស់គួរឱ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកវិទ្យាសាស្ត្រ…

Read More

បទវិភាគ​៖​​​ពីការផ្តួចផ្តើមដល់​ការអនុវត្ត​ជាក់ស្តែង ​ផែនការ​ចិន​បា​ន​ជំរុញ​ដល់​ការអភិវឌ្ឍ​ស្ត្រីទូទាំង​ពិភពលោក​​

បទវិភាគ​៖​​​ពីការផ្តួចផ្តើមដល់​ការអនុវត្ត​ជាក់ស្តែង ​ផែនការ​ចិន​បា​ន​ជំរុញ​ដល់​ការអភិវឌ្ឍ​ស្ត្រីទូទាំង​ពិភពលោក​​ ក្នុងកិច្ចប្រជុំថ្នាក់​ដឹក​នាំ​សកលស្តីពី​ស្រ្តី​​ដែលបើកធ្វើ​នៅក្រុង​ប៉េ​កាំ​ងកាលពីថ្ងៃទី​១៣​ខែ​តុ​លា​ ​ ​លោក ​Xi Jinping ​ប្រធានរដ្ឋចិនបាន​អញ្ជើញចូលរួម​ពិធី​សម្ពោធបើក​និង​ថ្លែ​ង​សុន្ទ​រក​ថា​​គន្លឹះ ដោយ​លើកឡើង​សំណើ៤ចំណុច​អំពីការពន្លឿន​ដំណើរការថ្មី​នៃការអភិវឌ្ឍ​ដោយ​គ្រ​​ប់ជ្រុងជ្រោយ​របស់ស្ត្រី ​ហើយប្រកាស​ពីវិធានការ​ចំនួន៥​ចំណុច​របស់​ភាគីចិន​ក្នុង​ការ​គាំ​ទ្រ​ការអភិវឌ្ឍ​បុព្វហេតុស្ត្រីសកល​ ។ “រួមគ្នា​បង្កើត​បរិយាកាស​ដ៏ល្អ​ប្រសើរ​ដែល​មាន​អំណោយ​ផល​​ដល់​ការអភិវឌ្ឍ​របស់​ស្ត្រី​”​ “​រួម​គ្នា​ពូន​ជ្រំ​​កម្លាំង​ចលករ​ដ៏រឹងមាំ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​​ប្រកបដោយ​គុណភាពខ្ពស់​​នៃ​បុព្វ​ហេតុ​ស្ត្រី​” “រួមគ្នា​កសាង​និម្មាបនកម្ម​អភិបាលកិច្ច​ដែល​​ធានា​ដល់​សិទ្ធិ​និង​ផលប្រយោជ​ន៍​​របស់​ស្ត្រី​”និង “រួមគ្នាចារ​ទំព័រ​​ថ្មីនៃ​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​សកលខាង​​ស្ត្រី” ។​លោ​​ក​​​X​i Jinping ​ប្រធានរដ្ឋចិនបាន​លើកឡើង​សំណើ៤​ចំណុចដូច​ខាង​លើ​​ក្នុង​កិច្ច​ប្រជុំ​លើកនេះ ​ដែលមាន​គោលបំណង​ចាក់គ្រឹះមូលដ្ឋាន​ បង្ហាញពី​គន្លឹះនិងផ្តល់​ការធានា​សម្រាប់​​​​​ដំណើរការថ្មី​នៃការអភិវឌ្ឍ​ដោយគ្រប់​ជ្រុងជ្រោយរបស់ស្ត្រី ​ដែល​មានអំណោយ​ផល​ដល់​កា​រ​​ប្រមូលផ្តុំគំនិតឯកភាពរួម​កាន់តែទូលំទូលាយ​និងត្រួសត្រាយ​ផ្លូវអភិវឌ្ឍ​ន៍​កាន់តែធំទូ​លា​​​យ ។ បច្ចុប្បន្ននេះ ​ឃ្លាតពីការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ជានិរន្តរភាព​នៅឆ្នាំ២០៣០​នៃ​​​​​អង្គការ​សហប្រជាជាតិ​នៅសល់តែ​៥ឆ្នាំ ក្នុង​ការអភិវឌ្ឍបុព្វហេតុ​ស្ត្រី​​ ឱកាស​ស្ថិត​នៅ​ជា​មួ​យ​​​បញ្ហា​ប្រឈម​ ។ មួយផ្នែក បដិវត្តន៍​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យានិង​កំណែទម្រង់ឧស្សាហ​កម្ម​​ជុំ​ថ្មី​បានពន្លឿ​នជំហាន​ទៅមុខ ដែល​នាំមកនូវឱកាស​កាន់តែច្រើន​ដល់ស្ត្រីទូទាំង​ពិភព​លោ​ក​ ។​ មួយផ្នែកទៀត ​អំពើហិង្សានិង​ការរើសអើងលើស្ត្រី​និងអសមភាពខាងសេដ្ឋកិច្ច​នៅ​តែស្ថិត​មានដដែល ​បញ្ហាប្រឈមថ្មីដូចជា​គ្រោះមហន្តរាយ​អាកាសធាតុអាក្រក់​ជ្រុល​និ​ង​គម្លាតឌីជីថល​យេនឌ័រជាដើមមាន​ភាពកាន់តែលេចធ្លោ ។ ​ក្រោមបរិបទ​បែបនេះ គ្មាន​អ្វី​គួ​រ​ឱ្យ​សង្ស័យ​ឡើយ ​ការ​លើ​ក​ឡើងផែនការ​ចិនបានផ្តល់កម្លាំងជំរុញ​សម្រាប់ការ​សម្រេច​បា​ន​នូវគោលដៅ​អភិវឌ្ឍន៍​ជានិរន្តរភាពនៃ​អង្គការ​សហប្រជាជាតិ ។ ក្នុង​វិស័យ​ជំរុញការអភិវឌ្ឍ​ដោយគ្រប់ជ្រុង​ជ្រោយរបស់​ស្ត្រី ចិនគឺ​ជាអ្នកផ្តួចផ្តើម​គំនិត ​ហើ​យ​ក៏ជាអ្នកអនុវត្ត​ជាក់ស្តែងផងដែរ ។​ ស្ត្រីចំនួន៦៩០​លាននាក់​បោះជំហានចូលសង្គម​ដែ​លប្រជាជន​មានជីវភាព​ធូរធារបង្គួរ​ក្នុងពេលដំណាលគ្នា​ អាយុកាលរំពឹងទុក​ជាមធ្យម​រប​ស់​ស្ត្រីបានកើនឡើងដល់​៨០,៩ឆ្នាំ សមាមាត្រ​នៃនិស្សិតស្រ្តី​តាមសាលាឧត្តមសិក្សា​បាន​ឡើ​ង​ដល់៥០,៧៦ភាគរយ​ សមាមាត្រស្រ្តីក្នុង​ចំណោមបុគ្គលិក​ប្រកបការងារ​ក្នុង​សង្គម​ទាំ​ង​មូល​​លើសពី៤០ភាគរយ​ ។ល។ ​ទិន្នន័យមួយចំនួនគឺ​ជាសក្សីនៃ​ការទទួលបាន​សមិទ្ធផល​ជា​ប្រវត្តិ​សា​ស្ត្រនៃបុព្វហេតុ​ស្ត្រីរបស់ចិន​ក្នុងយុគសម័យថ្មី ។ នៅឆ្នាំ១៩៨០ ​ចិនបានក្លាយជាប្រទេស​ក្រុមទីមួយដែល​ចុះហត្ថលេខាលើ​《អនុសញ្ញា​ស្តី​ពី​ការលុបបំបាត់ចោល​ភាពរើសអើង​គ្រប់រូបភាព​ទាំងអស់ចំពោះស្ត្រី​》 ។ ​ពីការ​បណ្តុះ​ប​ណ្តា​ល​​​សមាជិក​ភេទនារីជូនប្រទេស​នានាតាមរយៈ​រោងជាង​ Luban ​ដល់​ការ​ជួយ​ស្ត្រី​របស់​ប្រទេស​ជាង១រយ​មាន​ការ​ងារ​ធ្វើ​តាមរយៈបច្ចេកវិទ្យា​ដាំដុះស្មៅ…

Read More

ភាពយន្តចាក់បញ្ចាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានទម្រង់ចម្រុះបែប ភាពយន្តរឿង 《កងទ័ពស្ម័គ្រចិត្តភាគទីបី》និងរឿង《Sound of Silence》 ជាដើមទទួលបានការគាំទ្រខ្លាំង

ភាពយន្តចាក់បញ្ចាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានទម្រង់ចម្រុះបែប ភាពយន្តរឿង 《កងទ័ពស្ម័គ្រចិត្តភាគទីបី》និងរឿង《Sound of Silence》 ជាដើមទទួលបានការគាំទ្រខ្លាំង តាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្តចិនឱ្យដឹងថា ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានចំនួន១ពាន់៨៣៥លានយាន់ប្រាក់ចិន មានទស្សនិកជនចំនួន៥០លាន៧ម៉ឺននាក់ ហើយការចាក់បញ្ចាំងភាពយន្តមានចំនួន៣លាន១សែន៤ម៉ឺន៦ពាន់៦រយលើក ដែលកើនឡើង១២,៨២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងនោះ ទំហំលក់សំបុត្រភាពយន្តផលិតនៅចិនត្រូវជា៩៨,៩៣ភាគរយ ។ ភាពយន្តដែលស្ថិតក្នុងលេខរៀងនាំមុខទាំង៥គឺ ភាពយន្តរឿង 《The Volunteers: Peace at Last》 រឿង《៧៣១》 រឿង《Assassin in Red 2》 រឿង《Row to Win》និងរឿង 《Sound of Silence》។ គិតមកទល់ថ្ងៃទី៨ខែតុលា ទំហំលក់សំបុត្រភាពយន្តសរុបពេញមួយឆ្នាំបានឡើងដល់៤ម៉ឺន៣ពាន់៧៨៩លានយាន់ប្រាក់ចិន ដែលកើនឡើង១៨,៩៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយច្រើនជាងទំហំលក់សំបុត្រភាពយន្តសរុបពេញមួយឆ្នាំនៃឆ្នាំ២០២៤ចំនួន១ពាន់២៨៧លានយាន់ប្រាក់ចិន ៕

Read More

លោក Xi Jinping និង ប្រធានាធិបតីសិង្ហបុរី ផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងសិង្ហបុរី

លោក Xi Jinping និង ប្រធានាធិបតីសិង្ហបុរី ផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងសិង្ហបុរី នាថ្ងៃទី ៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសសិង្ហបុរីក្នុងការយកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាស ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយដែលប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍកាន់តែច្រើន ក៏ដូចជារួមចំណែកកាន់តែច្រើនដល់សន្តិភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។ លោក Tharman Shanmugaratnam បានថ្លែងថា នៅឆ្នាំ២០២៣ ទំនាក់ទំនងសិង្ហបុរី-ចិន ត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយដែលប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ។ គម្រោងសហប្រតិបត្តិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរបន្តដំណើរការ ដោយបំពេញបន្ថែមលក្ខណៈថ្មីៗជាបន្តបន្ទាប់ និងបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិង្ហបុរីនិងចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី។ នាថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្រ្តីចិននិងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានផ្ញើសារអបអរសាទរទៅវិញទៅមក។…

Read More

បាងកក៖ បាក់ផ្លូវបង្ករណ្ដៅជម្រៅ ៥០ម៉ែត្រ តំបន់មុខមន្ទីរពេទ្យ Vajira Hospital

បាងកក៖ បាក់ផ្លូវបង្ករណ្ដៅជម្រៅ ៥០ម៉ែត្រ តំបន់មុខមន្ទីរពេទ្យ Vajira Hospital នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ មានឧបទ្ទវហេតុបាក់ផ្លូវដ៏ធំមួយកើតឡើង បណ្ដាលឲ្យបង្កើតរណ្ដៅជម្រៅប្រហែល ៥០ម៉ែត្រ នៅទល់មុខមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ព័ត៌មាននេះត្រូវបានផ្សាយចេញដោយសារព័ត៌មាន Khaosod។ រណ្ដៅដ៏ធំនេះបានរាលដាលដល់ផ្នែកខាងមុខស្ថានីយប៉ូលិស Samsen Police Station ដោយអាជ្ញាធរថៃបានប្រកាសបិទផ្លូវជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងគ្រប់គ្រងចរាចរណ៍។ ទោះបីជាមានការបាក់ផ្លូវធំដល់ថ្នាក់នេះ ក៏ដោយ នៅឡើយទេមិនមានការបញ្ជាក់អំពីជនរងគ្រោះឡើយ។ បច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ និងចាត់វិធានការជួយសង្គ្រោះនៅតំបន់កើតហេតុ ខណៈមូលហេតុបណ្ដាលឱ្យមានការបាក់ផ្លូវកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

Read More