អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចិន និងអាមេរិកនឹងធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅម៉ាឡេស៊ី - រស្មី ញូស៍

ចិន និងអាមេរិកនឹងធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅម៉ាឡេស៊ី

ចិន និងអាមេរិកនឹងធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅម៉ាឡេស៊ី

ថ្ងៃទី២៣ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីបញ្ហាទាក់ទិននឹងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។
អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និងលោក Scott Kenneth Homer Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោក Jamieson Lee Greer តំណាងពាណិជ្ជកម្មអាមេរិកបានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរចិននិងអាមេរិកបានឯកភាពគ្នាថា នឹងរៀបចំធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជុំថ្មីក្នុងពេលឆាប់ៗ។ តើក្រសួងពាណិជ្ជកម្មចិនមានព័ត៌មានបន្ថែមទេ?
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាពណិជ្ជកម្មចិនបានថ្លែងថា៖ ឆ្លងតាមការពិភាក្សានិងកំណត់របស់ភាគីទាំងពីរចិននិងអាមេរិក លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន នឹងដឹកនាំគណៈប្រតិភូចិនទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែតុលានេះ។ ភាគីទាំងពីរចិននិងអាមេរិកនឹងអនុលោមតាមគំនិតឯកភាពរួមសំខាន់ៗរបស់មេដឹកនាំនៃប្រទេសទាំងពីរចិននិងអាមេរិក ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទប៉ុន្មានលើកក្នុងឆ្នាំនេះ ដើម្បីធ្វើកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក៕