អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping - រស្មី ញូស៍

សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping

សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping

ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែធ្នូ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

    ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានបូកសរុបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ ធ្វើការវិភាគចំពោះសភាពការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន ក៏ដូចជារៀបចំចាត់ចែងការងារសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ។
សន្និសីទលើកនេះបានលើកឡើងថា ឆ្នាំនេះជាឆ្នាំមិនធម្មតាទេ ។ មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានរួបរួមនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសតស៊ូពុះពារគ្រប់ឧបសគ្គ អនុវត្តយ៉ាងមុតមាំមិនងាករេនូវទស្សនៈអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមបានសម្រេចដោយរលូន ។
សន្និសីទបានគូសបញ្ជាក់ថា បើចង់ធ្វើការងារសេដ្ឋកិច្ចឆ្នាំក្រោយឱ្យបានល្អ ត្រូវចាត់ទុកគំនិតលោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងកិច្ចប្រជុំពេញអង្គរាល់លើកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវទិសដៅការងារជាទូទៅដែលស្វែងរកការវិវឌ្ឍប្រកបដោយភាពនឹងនរ ផ្តោតសំខាន់លើការជំរុញស្ថិរភាពនៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ក៏ដូចជាគាំពារភាពសុខដុមរមនានិងស្ថិរភាពក្នុងសង្គមដើម្បីសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ ៕