មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះទប់ស្កាត់បទល្មើសបរបាញ់ និងរុករករ៉ែសំណរ ព្រមទាំងរ៉ែមាសខុសច្បាប់
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះទប់ស្កាត់បទល្មើសបរបាញ់ និងរុករករ៉ែសំណរ ព្រមទាំងរ៉ែមាសខុសច្បាប់ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានបន្តអនុវត្តវិធានការចុះល្បាត និងទប់ស្កាត់បទល្មើសបរិស្ថាន ដើម្បីរក្សាសុវត្ថិភាពធនធានធម្មជាតិ និងសន្តិសុខក្នុងតំបន់ការពារ។ កាលពីនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងឧទ្យានុរក្សបានចុះប្រតិបត្តិការនៅក្នុងតំបន់ការពារ ដោយបានទប់ស្កាត់សកម្មភាពបរបាញ់សត្វព្រៃខុសច្បាប់ និងដកហូតអាវុធវែងចំនួន ០២ ដើម ព្រមទាំងបានណែនាំ និងហាមឃាត់ប្រជាពលរដ្ឋមួយចំនួន កុំឲ្យចូលទៅជីករុករករ៉ែមាសខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារ។ គួររំលឹកផងដែរថា កន្លងមកថ្មីៗនេះ ក៏មាន ការបាក់រណ្តៅរ៉ែខុសច្បាប់ សង្កត់ស្លាប់យុវជនម្នាក់ និងរបួស ៣ នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងមនុស្សចំនួន ៣ នាក់ទៀតរងរបួស ក្នុងករណីបាក់ថ្មរណ្តៅរ៉ែសំណ (ខុសច្បាប់) ខណៈកំពុងលួចជីកកកាយនៅពេលយប់អាធ្រាត្រ នៅចំណុចដៃអូពងប៉ះ ភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ហេតុការណ៍ដ៏សោកស្តាយនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ ជនរងគ្រោះស្លាប់មានឈ្មោះ ផេន ហុង ភេទប្រុស…
