អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយភ្លៀងមេឃស្រលះ! អ្នកសារព័ត៌មាន សុំទោស និងធ្វើកិច្ចសន្យា ៤ចំណុច ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស - រស្មី ញូស៍

ក្រោយភ្លៀងមេឃស្រលះ! អ្នកសារព័ត៌មាន សុំទោស និងធ្វើកិច្ចសន្យា ៤ចំណុច ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ក្រោយភ្លៀងមេឃស្រលះ! អ្នកសារព័ត៌មាន សុំទោស និងធ្វើកិច្ចសន្យា ៤ចំណុច ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស

នៅរសៀល​ថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ក្រោយភ្លៀងធ្លាក់ចុះធ្វើឲ្យមេឃស្រលះឡើងវិញ  លោក ផែង វណ្ណៈ (អ្នកសារព័ត៌មាន) បានទទួល​ការ​អនុញ្ញាតិ​ពី ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលជួបពិភាក្សា និងសុំទោសជាផ្លូវការ។

ក្នុងកិច្ចជួបប្រជុំមានការចូលរួមពី​មេបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីពាក់ព័ន្ធ ជាមួយបរិយាកាសស្និទ្ធស្នាល និងយោគយល់ល្អ។ ក្នុងឱកាសនោះ លោក ផែង វណ្ណៈ បានបញ្ជាក់ថា ខ្លួន​បានប្រើ​ពាក្យសម្តីមួយចំនួន ដែលមាន «ចន្លោះប្រហោង» និងអាចនាំឲ្យកើតការយល់ច្រឡំ កក៏ដូចជាប៉ះពាល់​ដល់​តម្លៃ​សិលធម៌ និងកេរ្តិ៍ឈ្មោះ​នៃស្ថាប័ន​កងរាជអាវុធហត្ថ។

ដើម្បីបង្ហាញពីទឹកចិត្តទូលមកវិញ និងការយល់ឃើញច្បាស់លាស់លើកម្រិត​ភារកិច្ចវិជ្ជាជីវៈ អ្នកសារព័ត៌មានបានធ្វើ កិច្ចសន្យា​ចំនួន ៤ ចំណុច ជូន​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមមាន៖
បន្ត​រាយការណ៍ព័ត៌មាន​ដោយគោរពតាមបញ្ញត្តិច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
មិនប្រើ​ពាក្យសម្តី ឬ​អត្ថបទណា ដែលអាចបង្កអយុត្តិធម៌ ឬប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័នកម្លាំងសន្តិសុខឡើយ។

សហការ​ជិតស្និទ្ធ​ជាមួយ​អង្គភាពពាក់ព័ន្ធ ក្នុងការផ្ដល់ និងបញ្ជាក់​ព័ត៍មាន ព្រមទាំងពិនិត្យផ្ទៀងផ្ទាត់​មុនពេលផ្សព្វផ្សាយ។
ប្រើប្រាស់វេទិកាព័ត៌មាន​របស់ខ្លួន ដើម្បីជួយផ្សព្វផ្សាយ​ព័ត៌មានពិត និងលើកកម្ពស់រូបភាពវិជ្ជមាន​របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងកិច្ចការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងសន្តិភាព។

ក្នុងនាមជាម្ចាស់ អង្គភាពសារព័ត៌មាន លោក ផែង វណ្ណៈ បានថ្លែង​សូមគោរព​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជូន​ដល់ ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា ដែលបាន​យោគយល់ និងផ្ដល់​ឱកាសដ៏មូល្យ​មាន​អោយខ្លួន​អាចបន្ត​សហការ​ការងារ ក្នុងការផ្ដល់​ព័ត៌មានពិត ដើម្បីចូលរួម​កែលម្អ និងកាត់បន្ថយ​ចំណុច​អវិជ្ជមានផ្សេងៗ ក្នុងសង្គម។

លោក ផែង វណ្ណៈ ក៏បានបញ្ជាក់​ថា ខ្លួន​នឹងយកព្រឹត្តិការណ៍​នេះ​ជា​បទពិសោធន៍សំខាន់ក្នុងការកែលម្អខ្លួនឯង និងបន្តធ្វើការងារផ្តល់ព័ត៌មាន​ដោយមានទំនួលខុសត្រូវខ្ពស់ ប្រកបដោយកិរិយាសុជីវធម៌ និងគោរពច្បាប់ជានិច្ច៕