កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមជនល្មើសក្លែងជាសមត្ថកិច្ច ក្រោយចាប់ជំរិតទារប្រាក់ទៅលើជនជាតិចិន៦លើក បណ្ដាលឲ្យប៉ះពាល់កិត្តិយសប្រទេស និងសុវត្ថិភាពភ្ញៀវទេសចរ
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមជនល្មើសក្លែងជាសមត្ថកិច្ច ក្រោយចាប់ជំរិតទារប្រាក់ទៅលើជនជាតិចិន៦លើក បណ្ដាលឲ្យប៉ះពាល់កិត្តិយសប្រទេស និងសុវត្ថិភាពភ្ញៀវទេសចរ ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបជោគជ័យ លើក្រុមជនល្មើសមួយក្រុម ដែលក្លែងបន្លំជាសមត្ថកិច្ច ដោយខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងប្រើកាំភ្លើងខ្លីចាប់ជំរិតទារប្រាក់ទៅលើបុរសជនជាតិចិន នៅតាមចំណុចផ្សេងៗក្នុងរាជធានីភ្នំពេញនៅពេលយប់ បណ្តាលឲ្យមានការភ័យខ្លាច និងប៉ះពាល់យ៉ាងខ្លាំងដល់ភាពទុកចិត្តរបស់ភ្ញៀវទេសចរ និងវិន័យរដ្ឋធម្មយាត្រារបស់ប្រទេស។ យោងតាមសម្តីរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៣៖២០ នាទីទៀបភ្លឺ មានក្រុមជនល្មើសក្លែងជាសមត្ថកិច្ច ប្រើយានយន្ត និងអាវុធចាប់បង្ខាំងបុរសជនជាតិចិនម្នាក់ ដោយខុសច្បាប់ ក្នុងចំណុចផ្លូវលេខ ៣៥២ ភូមិទី៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ហើយបានជំរិតទារប្រាក់ចំនួន ៥២,០០០ ដុល្លារអាមេរិក ពីជនរងគ្រោះ។ បន្ទាប់ពីកើតហេតុ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការស្រាវជ្រាវ យ៉ាងម៉ឺងម៉ាត់ និងប្រុងប្រយ័ត្ន តាមវិធានការបច្ចេកទេសជំនាញ បន្តពង្រីកសំណុំរឿង និងសហការយ៉ាងជិតស្និទ្ធជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌក្នុងរាជធានី និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ខេត្តតាកែវ…
