អុញនុះ បែកធ្លាយព័ត៌មានក្តៅៗ មានអ្នកក្លែងឯកសារដើរសុំស្នាមមេដៃប្រជាពលរដ្ឋថាធ្វើផ្លូវសាធារណ:តាមរយ:អាជ្ញាធរ ចុងក្រោយបែជាប្តូរខ្លឹមសារ ទៅប្តឹងលោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ទៅវិញ
បន្ទាយមានជ័យ : កន្លងទៅថ្មីៗនេះ មានគណនី តិកតុក TikTok ឈ្មោះ រាមា ជើងព្រៃ និង WPS TV Online បានផ្សាយអត្ថបទមួយមានចំណងជើងថា”នោះតើមានរឿងអ្វីទៀតហើយ..!! លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ខណៈមានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបាន នាំគ្នាប្រតិកម្មខឹងសម្បារ និងបានដាក់លិខិតស្នើសុំ អន្តរាគមន៍ទៅកាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយអះអាងថាលោកស្នងការបានធ្វើរបងបិទផ្លូវ និងព័ទ្ធយកដី ស្ទឹង ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់អាស្រ័យផលរួម ទៅធ្វើជាកម្មសិទ្ធផ្តាច់មុខ មិនឲ្យប្រជាពលរដ្ឋ ចេញចូល ..!”
ដោយមើលឃើញពីភាពអយុត្តិធម៌ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានពលរដ្ឋពលរដ្ឋជាច្រើននាក់ រស់នៅភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់ស្នាមមេដៃ បានផ្ទះកំហឹង បាននាំគ្នាចេញមុខមកអះអាងផ្ទុយពីការចុះផ្សាយខាងលើថា “កន្លងទៅមានបុគ្គលម្នាក់មានឋាន:ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងក្រុមការងារ រួមជាមួយអ្នកសារពត៌មាន ឲ្យយកក្រដាស់មកឲ្យពួកគាត់ផ្តិតមេដៃ ដោយអះអាងថា ដើម្បីធ្វើផ្លូវសាធារណៈជូនប្រជាពលរដ្ឋប្រើប្រាស់ក្ន្ងមូលដ្ឋានតាមរយៈអាជ្ញាធរ ចុងក្រោយបែជាប្តូរខ្លឹមសារទៅប្តឹងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ទៅវិញ។ ហើយពលរដ្ឋទាំងនោះបានបដិសេដថា ពួកគាត់ពុំបានប្តឹងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ទេ ព្រោះពុំដែលមានទំនាស់អ្វីជាមួយគ្នាឡើយ។
ពលរដ្ឋទាំងនោះអះអាងថា ដីពួកគាត់គឺមានប្លង់កម្មសិទ្ធិស្របច្បាប់(ប្លង់ប្រព័ន្ធ) បានលក់ឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តាមតម្លៃទីផ្សារ និងកាត់ឈ្មោះផ្ទេរកម្មសិទ្ធិតាមច្បាប់ ពុំមានការរំលោភយកដីចំណីស្ទឹងឡើយ។
ពលរដ្ឋរស់នៅទីតាំងខាងលើបានសំណូមពរ ដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ គួរបង្កើតក្រុមការងារចុះត្រួតពិនិត្យ ស្រាវជ្រាវ និងមានវិធានការច្បាប់ចំពោះអ្នកក្លែងឯកសារដើរសុំស្នាមមេដៃរបស់ប្រជាពលរដ្ឋ ថាធ្វើផ្លូវជូនប្រជាពលរដ្ឋ បែជាយកស្នាមមេដៃពួកគាត់ទៅធ្វើរឿងផ្សេង ផ្ទុយពីឆន្ទះរបស់ពួកគាត់ ឲ្យបានម៉ឺងម៉ាត់៕
VID_20251102_105619_044.mp4



VID_20251102_105601_754.mp4VID_20251102_105605_082.mp4VID_20251102_105613_534.mp4VID_20251102_105615_859.mp4
