អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពត៌មានជាតិ Archives - Page 2 of 5 - រស្មី ញូស៍

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានបរទេសនៅរាជធានី Abu Dhabi ពីការឈ្លានពានរបស់កងទ័ពថៃមកកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានបរទេសនៅរាជធានី Abu Dhabi ពីការឈ្លានពានរបស់កងទ័ពថៃមកកម្ពុជា បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានបរទេសជាច្រើនរូប ដែលបានចូលរួមក្នុងពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាត្សរួម (United Arab Emirates) អំពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៨ មកដល់ថ្ងៃនេះ។ បណ្ឌិត ឆាយ សុផល បានបន្តសាររបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី នាយករដ្ឋមន្រ្តី ព្រមទាំងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ អំពីការបាញ់ប្រហារទាំងកម្រោលចូលក្នុងដែនអធិប តេយ្យភាពកម្ពុជា ពីសំណាក់យោធាថៃដែលបានប្រើអាវុធតូចធំគ្រប់ប្រភេទ និងបាញ់ផ្សែងពុល រួមទាំងយន្តហោះ F-16 ទម្លាក់គ្រាប់បែកផង ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងហោចណាស់ចំនួន៧នាក់បានស្លាប់ និង២០នាក់ទៀតរងរបួស ខណៈរាប់ម៉ឺនគ្រួសារកំពុងក្លាយជាជនភៀសសឹក រត់ចេញពីផ្ទះសម្បែងនៅជិតព្រំដែនថៃ។ សូមបញ្ជាក់ថា  ក្នុងនាមក្រសួងព័ត៌មាន បណ្ឌិត ឆាយ សុផល បានចូលរួមពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មាន…

Read More

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី លើបញ្ហាសន្តិសុខតាមអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី លើបញ្ហាសន្តិសុខតាមអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងសន្តិសុខតាមអ៊ីនធឺណិត ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងខ្លឹមសារខុសច្បាប់ និងកសាងបរិយាកាសឌីជីថល ដែលគួរឱ្យទុកចិត្ត។ ការជំរុញនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ខណៈលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានជំរុញការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយរហ័សរហួន ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ខណៈពេលដែលគ្រប់គ្រងហានិភ័យដែលទាក់ទងនឹងភាពឯកជននៃទិន្នន័យ សន្តិសុខតាមអ៊ីនធឺណិត និងភាពសុខដុមរមនាក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានលើកឡើងពីការលើកកម្ពស់ការដាក់បញ្ចូល និងអក្ខរកម្មឌីជីថល…

Read More

សិស្ស និងមន្ត្រីរាជការជិត២ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលជំនាញឌីជីថល

សិស្ស និងមន្ត្រីរាជការជិត២ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលជំនាញឌីជីថល ភ្នំពេញ៖ សិស្ស និងមន្ត្រីរាជការប្រហែល ១,៦៥០ នាក់ជាងបានកំពុងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីពង្រឹងសមត្ថភាព និងបង្កើនជំនាញបន្ថែមឱ្យសមស្របគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ សិស្សពូកែដែលទទួលបាននិទ្ទេស A, B និង C ចំនួនជាង៣,៥០០នាក់ កំពុងទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រៅពីនិស្សិតដែលកំពុងសិក្សាជំនាញ ក្រសួងក៏បានរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១៣,០០០ នាក់រួចហើយ។ បន្ថែមលើនេះ ក្រសួង ក៏បានទទួលការអនុញ្ញាតឱ្យបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលជាកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុដោយគ្មានការប្រាក់ សម្រាប់សិស្សដែលពុំទទួលបានអាហារូបករណ៍ ឬសិស្សដែលពុំមានលទ្ធភាពហិរញ្ញវត្ថុ ប៉ុន្តែមានបំណងចង់សិក្សាជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ខាងលើនៅក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា។ ឯកឧត្តម ជា វ៉ាន់ដេត បានឱ្យដឹងបន្ថែមថា…

Read More

ព្រះភិក្ខុ គង់ សុផាត និមន្ដទេយ្យទាន និងឧទ្ទិសបុណ្យជូនដល់បដិសន្ធិវិញ្ញាណ ឧបាសក អុីម ស្រ៊ាង

ព្រះភិក្ខុ គង់ សុផាត និមន្ដទេយ្យទាន និងឧទ្ទិសបុណ្យជូនដល់បដិសន្ធិវិញ្ញាណ ឧបាសក អុីម ស្រ៊ាង រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃ ១៣ កើត ខ្នេាត ខែមិគសិរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ពុធ ទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ព្រះករុណាអាត្មាភាព ព្រះភិក្ខុ គង់ សុផាត អាស័យដ្ឋាននៅ វត្តប្រជុំសាគរ (វត្តថ្មី) ភូមិ ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បាននិមន្ដទេយ្យទានទានផ្សេងៗពីអ្នកមានចិត្តកុសល។ ទេយ្យទានដែលបានប្រគេនរួមមាន៖ អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ ០២ កេះ ទឹកក្រូច ០២ កេះ មី ០១ កេះ សាដក ០៥ បច្ច័យបួន ចំនួន ២០ម៉ឺនរៀល ល។…

Read More

រយៈពេល១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

រយៈពេល១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង! នារសៀល ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានប្រារព្ធពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាប់និទ្ទេសA ចំនួន០១នាក់ និងនិទ្ទេសB ចំនួន១០នាក់ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី…

Read More

លោក ប៊ូ ច័ន្ទភីរូ រំពឹងថាកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នឹងជួយធានាដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពសម្រាប់ប្រទេសជាសមាជិក

លោក ប៊ូ ច័ន្ទភីរូ រំពឹងថាកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នឹងជួយធានាដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពសម្រាប់ប្រទេសជាសមាជិក ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នៅខេត្តសៀមរាប លោក ប៊ូ ច័ន្ទភិរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា កិច្ចប្រជុំដ៏មានសារសំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងជាប្រធាននេះ នឹងជួយសម្រួលដល់បណ្តាប្រទេសទាំងអស់ជាសមាជិកក្នុងអាស៊ានធានាបាននូវការគ្រប់គ្រងមួយ ក៏ដូចជាធានាបាននូវទីផ្សារមួយដែលមានការរីកចម្រើនប្រកបដោយចីរភាព។ លោក ប៊ូ ច័ន្ទភិរូ បានលើកទ្បើងថា បើយើងនិយាយពីធានារ៉ាប់រងវាគឺជាឧបករណ៍មួយដ៏មានសារសំខាន់ណាស់ក្នុងការធានានូវភាពធន់នឹងវិបត្តិផ្សេងៗ ករណីដូចជាកន្លងមកយើងជួបប្រទះវិបត្តិកូវីតផង សង្រ្គាមពាណិជ្ជកម្មផង។ល។ ប៉ុន្តែអ្វីដែលជាសំខាន់និងជួយឲ្យមានភាពធន់បានគឺធានារ៉ាប់រងនោះឯង។ ដូច្នេះអាចនិយាយថាវិស័យធានារ៉ាប់រងដើរតួនាទីសំខាន់ណាស់ ហើយសង្ឃឹមថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំលើកនេះ និងពីសេវាធានារ៉ាប់រងផង នឹងអាចជួយពង្រឹងប្រទេសមាជិកទាំងអស់ឲ្យមានភាពធន់ទៅនឹងវិបត្តិផ្សេងៗ។ លោកអគ្គនាយកបានឲ្យដឹងដែរថា កិច្ចប្រជុំលើកនេះមានទិដ្ឋភាពពីគឺផ្នែកនិយ័តករ និងផ្នែកឯកជន ខណដែលផ្នែកនិយ័តករ យើងនឹងស្វែងរកវិធីរួម សិក្សារួមដើម្បីធានាបាននូវយន្តការត្រួតពិនិត្យ និងតាមដាន។ ចំណែកផ្នែកឯកជនគេបានឱកាសលើកទ្បើងនូវបញ្ហាប្រឈមដើម្បីឲ្យខាងនិហ័តករជួយដោះស្រាយ។ ទាំងអស់នោះគឺដើម្បីសម្រេចឲ្យបានការអភិវឌ្ឍវិស័យធានារ៉ាប់រងក្នុងប្រទេសអាស៊ានប្រកបដោយចីរភាពនេះឯង។ លោកក៏សង្ឃឹមថា យើងដែលជាប្រទេសរៀបចំកិច្ចប្រជុំនេះ នឹងអាចជួយដោះស្រាយរាលបញ្ហារបស់វិស័យឯកជនបាន ហើយធានាថាប្រទេសនីមួយៗនិងទទួលបាននូវការគ្រប់គ្រង និងទីផ្សារមួយដែលរីកចម្រើន។ គួររំលឹកថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ព្ជជាក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានបានរៀបចំកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធនៅសណ្ឋាគារសុខា ខេត្តសៀមរាប៕

Read More

ក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងរយៈពេល៦ខែ និងជំរុញឱ្យបង្កើនការអប់រំឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត

ក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងរយៈពេល៦ខែ និងជំរុញឱ្យបង្កើនការអប់រំឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តជំរុញបណ្ដាញ ព័ត៌មានជាតិទាំងអស់ ឱ្យបង្កើតនូវខ្លឹមសារអប់រំ ដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីចូលរួមការពារសង្គម និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច រៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” នៃក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទីភ្នាក់ងារសារព័ត៌មាន, ក្រុមការងារAPPក្រសួងព័ត៌មាន  និងមន្ទីរព័ត៌មានទាំង២៥រាជធានីខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងអនុវត្តយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត បើទោះបីជាក្នុងរយៈពេល៦ខែកន្លងមកនេះ យើងសម្រេចបានលទ្ធផលល្អ យ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីជំនាញនៃប្រព័ន្ធ ផ្សព្វផ្សាយជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យពង្រឹង និងពង្រីកការផលិត ផ្សាយមាតិកាបែបអប់រំ ដោយរៀបចំជាសាច់រឿងខ្លីៗអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ របៀបកំណត់ប្រភេទព័ត៌មានក្លែងក្លាយ…

Read More

ឯកឧត្តម កឹម គុណវឌ្ឍន៍ អធិបតីសិក្ខាសាលា «តួនាទីសារព័ត៌មានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»

ឯកឧត្តម កឹម គុណវឌ្ឍន៍ អធិបតីសិក្ខាសាលា «តួនាទីសារព័ត៌មានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ នៅទីស្តីការក្រសួងព័ត៌មាន បានប្រារព្ធសិក្ខាសាលាមួយ ស្តីពី «តួនាទីសារព័ត៌មានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដោយមានវត្តមានអធិបតីភាពពី ឯកឧត្តម កឹម គុណវឌ្ឍន៍ និងអធិបតីភាពកិត្តិយសពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងប្រធានអរិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស។ សិក្ខាសាលានេះមានការចូលរួមយ៉ាងសកម្មពីតំណាងអាជ្ញាធរ មន្ត្រីរាជការ អ្នកសារព័ត៌មាន និងភ្នាក់ងារពាក់ព័ន្ធជាច្រើន ដែលមានគោលបំណងដើម្បីពង្រឹងតួនាទីសារព័ត៌មានក្នុងការចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងអំពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានដែលមានសុវត្ថិភាព ទាន់ពេលវេលា និងគោរពសិទ្ធិមនុស្ស ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សង្គមអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស និងការចូលរួមការពារជនរងគ្រោះ។ សិក្ខាសាលានេះក៏បានរៀបចំវេទិកាពិភាក្សា និងបង្ហាញបទបណ្ដាញសារព័ត៌មាននានា ដែលអាចជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងការរកឃើញ និងរាយការណ៍ករណីជួញដូរមនុស្ស ដោយមានវិជ្ជាជីវៈ និងទទួលខុសត្រូវ។ បន្ថែមពីនេះ កម្មវិធីក៏បានផ្តោតលើការសហការរវាងមន្ទីររដ្ឋ អង្គការ និងមជ្ឈមណ្ឌលសង្គមផ្សេងៗ ក្នុងការជួយសង្គ្រោះ និងការពារជនរងគ្រោះនៃអំពើជួញដូរ។…

Read More

និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម» នៅសាលាស្រុកបាកាន

និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម» នៅសាលាស្រុកបាកាន (ពោធិ៍សាត់)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម» ជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាជុំវិញស្រុក គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីលោក លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ជា ហេងឡុង អភិបាលរងនៃគណៈស្រុកបាកាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេកម្ពុជា និងប្រជាពលរដ្ឋមូលដ្ឋានស្ថិតក្នុងស្រុកបាកាន។ ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម។ លោកបានលើកឡើងបន្ថែមទៀតថា ទីផ្សារធានារ៉ាប់រងកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ក្នុងរយៈពេល ៥…

Read More

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលចូលមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥, ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្ដែងនូវមនោសញ្ចេតនាគោរព ប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត និងសូមគោរពជូនពរជ័យសិរីមង្គល ដ៏មហាប្រសើរជូនចំពោះ សម្តេចពិជ័យសេនា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដោយស្មោះ ចំពោះសម្តេចពិជ័យសេនា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេច តែងតែបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មបម្រើផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេច ក្នុងការរួមចំណែកកសាងសមិទ្ធផលលើគ្រប់វិស័យរបស់សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសក្នុងវិស័យការពារជាតិ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាព សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ…

Read More