អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ប៊ូ ច័ន្ទភីរូ រំពឹងថាកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នឹងជួយធានាដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពសម្រាប់ប្រទេសជាសមាជិក - រស្មី ញូស៍

លោក ប៊ូ ច័ន្ទភីរូ រំពឹងថាកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នឹងជួយធានាដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពសម្រាប់ប្រទេសជាសមាជិក

លោក ប៊ូ ច័ន្ទភីរូ រំពឹងថាកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នឹងជួយធានាដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពសម្រាប់ប្រទេសជាសមាជិក

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នៅខេត្តសៀមរាប លោក ប៊ូ ច័ន្ទភិរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា កិច្ចប្រជុំដ៏មានសារសំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងជាប្រធាននេះ នឹងជួយសម្រួលដល់បណ្តាប្រទេសទាំងអស់ជាសមាជិកក្នុងអាស៊ានធានាបាននូវការគ្រប់គ្រងមួយ ក៏ដូចជាធានាបាននូវទីផ្សារមួយដែលមានការរីកចម្រើនប្រកបដោយចីរភាព។
លោក ប៊ូ ច័ន្ទភិរូ បានលើកទ្បើងថា បើយើងនិយាយពីធានារ៉ាប់រងវាគឺជាឧបករណ៍មួយដ៏មានសារសំខាន់ណាស់ក្នុងការធានានូវភាពធន់នឹងវិបត្តិផ្សេងៗ ករណីដូចជាកន្លងមកយើងជួបប្រទះវិបត្តិកូវីតផង សង្រ្គាមពាណិជ្ជកម្មផង។ល។ ប៉ុន្តែអ្វីដែលជាសំខាន់និងជួយឲ្យមានភាពធន់បានគឺធានារ៉ាប់រងនោះឯង។ ដូច្នេះអាចនិយាយថាវិស័យធានារ៉ាប់រងដើរតួនាទីសំខាន់ណាស់ ហើយសង្ឃឹមថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំលើកនេះ និងពីសេវាធានារ៉ាប់រងផង នឹងអាចជួយពង្រឹងប្រទេសមាជិកទាំងអស់ឲ្យមានភាពធន់ទៅនឹងវិបត្តិផ្សេងៗ។
លោកអគ្គនាយកបានឲ្យដឹងដែរថា កិច្ចប្រជុំលើកនេះមានទិដ្ឋភាពពីគឺផ្នែកនិយ័តករ និងផ្នែកឯកជន ខណដែលផ្នែកនិយ័តករ យើងនឹងស្វែងរកវិធីរួម សិក្សារួមដើម្បីធានាបាននូវយន្តការត្រួតពិនិត្យ និងតាមដាន។ ចំណែកផ្នែកឯកជនគេបានឱកាសលើកទ្បើងនូវបញ្ហាប្រឈមដើម្បីឲ្យខាងនិហ័តករជួយដោះស្រាយ។ ទាំងអស់នោះគឺដើម្បីសម្រេចឲ្យបានការអភិវឌ្ឍវិស័យធានារ៉ាប់រងក្នុងប្រទេសអាស៊ានប្រកបដោយចីរភាពនេះឯង។
លោកក៏សង្ឃឹមថា យើងដែលជាប្រទេសរៀបចំកិច្ចប្រជុំនេះ នឹងអាចជួយដោះស្រាយរាលបញ្ហារបស់វិស័យឯកជនបាន ហើយធានាថាប្រទេសនីមួយៗនិងទទួលបាននូវការគ្រប់គ្រង និងទីផ្សារមួយដែលរីកចម្រើន។
គួររំលឹកថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ព្ជជាក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានបានរៀបចំកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធនៅសណ្ឋាគារសុខា ខេត្តសៀមរាប៕