អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វេទិកានិពន្ធសារព័ត៌មានកម្ពុជា ពិភាក្សាតួនាទីអ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន - រស្មី ញូស៍

វេទិកានិពន្ធសារព័ត៌មានកម្ពុជា ពិភាក្សាតួនាទីអ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន

វេទិកានិពន្ធសារព័ត៌មានកម្ពុជា ពិភាក្សាតួនាទីអ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន

ភ្នំពេញ៖ វេទិកានិពន្ធសារព័ត៌មានកម្ពុជា ដែលជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានប្រារព្ធធ្វើឡើងជាលើកទី២២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក វិទ្យុ ទូរទស្សន៍ និងអ្នកដឹកនាំសារព័ត៌មានជាច្រើន មកពីបណ្តាស្ថាប័នសារព័ត៌មាននានា។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសឲ្យអ្នកដឹកនាំសារព័ត៌មាន បានជួបជុំគ្នាជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងបរិបទជម្លោះព្រំដែន ដែលជាបញ្ហាសំខាន់ និងមានភាពរសើបក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន។

ក្នុងវេទិកានេះ អ្នកចូលរួមបានលើកយកប្រធានបទ «តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងបរិបទជម្លោះព្រំដែន» មកពិភាក្សាយ៉ាងសកម្ម ដោយផ្តោតលើការផ្តល់ការយល់ដឹងអំពីស្តង់ដារវិជ្ជាជីវៈ សីលធម៌សារព័ត៌មាន ការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការប្រើប្រាស់ភាសាដែលមានការទទួលខុសត្រូវក្នុងការរាយការណ៍ព័ត៌មាន។

តាមរយៈការពិភាក្សា អ្នកចូលរួមបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មាន ក្នុងការជំរុញការអប់រំ និងបណ្តុះបណ្តាលអ្នកសារព័ត៌មាន ឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់លើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ ការផ្សាយផ្ទាល់ និងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន។

វេទិកានេះ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការជៀសវាងព័ត៌មានមិនពិត ព័ត៌មានបំភាន់ និងការផ្សព្វផ្សាយមាតិកាដែលអាចបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់សន្តិសុខជាតិ ទំនាក់ទំនងអន្តរជាតិ ព្រមទាំងអាចនាំឲ្យប្រឈមបញ្ហាផ្លូវច្បាប់ និងការរិះគន់ពីសាធារណៈ។

អ្នកចូលរួមបានអះអាងថា ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដោយមានសុចរិតភាព តុល្យភាព និងការទទួលខុសត្រូវ គឺជាគ្រឹះសំខាន់ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ការជឿទុកចិត្តពីសង្គម និងការអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជា ឲ្យមានភាពរឹងមាំ មានគុណភាព និងចីរភាពក្នុងរយៈពេលវែង៕