ព្រះភិក្ខុ គង់ សុផាត និមន្ដទេយ្យទាន និងឧទ្ទិសបុណ្យជូនដល់បដិសន្ធិវិញ្ញាណ ឧបាសក អុីម ស្រ៊ាង
រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃ ១៣ កើត ខ្នេាត ខែមិគសិរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ពុធ ទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ព្រះករុណាអាត្មាភាព ព្រះភិក្ខុ គង់ សុផាត អាស័យដ្ឋាននៅ វត្តប្រជុំសាគរ (វត្តថ្មី) ភូមិ ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បាននិមន្ដទេយ្យទានទានផ្សេងៗពីអ្នកមានចិត្តកុសល។
ទេយ្យទានដែលបានប្រគេនរួមមាន៖
អង្ករ ៥០ គីឡូក្រាម
ទឹកសុទ្ធ ០២ កេះ
ទឹកក្រូច ០២ កេះ
មី ០១ កេះ
សាដក ០៥
បច្ច័យបួន ចំនួន ២០ម៉ឺនរៀល
ល។
ក្រោយពុទ្ធកម្មនៃទេសនាបថ និងការទទួលទានទេយ្យទាន ព្រះករុណាអាត្មាភាព ព្រះភិក្ខុ គង់ សុផាត បានអនុញ្ញាតចូលរួម រំលែកមរណៈទុក្ខ ជាមួយគ្រួសារ ដែលបានបាត់បង់ឧបាសក អុីម ស្រ៊ាង ដោយបានធ្វើការ ឧទ្ទិសមហាកុសលផលបុណ្យ ទាំងអស់នេះទៅដល់បដិសន្ធិវិញ្ញាណឧបាសក អុីម ស្រ៊ាង។
ព្រះអាត្មាភាពបានអធិស្ឋានផងដែរថា បើបដិសន្ធិវិញ្ញាណបានទទួលបុណ្យកុសលនេះ សូមអញ្ជើញងាកក្រោយឱ្យពរជ័យសិរីជ័យមង្គល សុខ វិបុល មហាប្រសើរ និងភាពចម្រើនរីកចម្រើនដល់ប្រពន្ធ កូនប្រុសស្រី កូនចៅទាំងអស់គ្នា ឱ្យបានជួបព្រះប្រទះធម៌ ៤ ប្រការ គឺ អាយុ–វណ្ណៈ–សុខៈ–ពលៈ កុំឱ្យអខានឡើយ។
សូមអនុមោទនា!
ដោយ រស្មី


