កម្ពុជាដាក់ឲ្យអនុវត្តការលើកលែងទិដ្ឋាការសាកល្បង ដល់ពលរដ្ឋចិន រយៈពេល ១៤ ថ្ងៃ ចន្លោះខែមិថុនា–ខែតុលា ឆ្នាំ ២០២៦
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសអនុវត្ត កម្មវិធីលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរចេញពីប្រទេសចិន ចាប់ពី ថ្ងៃទី ១៥ ខែមិថុនា ដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។ កម្មវិធីនេះផ្តល់សិទ្ធិឲ្យភ្ញៀវចិនស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេល ១៤ ថ្ងៃ ដោយ មិនចាំបាច់ដាក់ពាក្យស្នើសុំទិដ្ឋាការ និងមិនបង់កម្រៃសេវា ជាផ្លូវការ។
ភ្ញៀវត្រឹមតែបំពេញ E-Arrival Card នៅពេលចូលមកកម្ពុជា ប៉ុណ្ណោះ។ លើសពីនេះ ពលរដ្ឋចិនអាចធ្វើដំណើរចូលកម្ពុជាច្រើនដងបាន ក្នុងអំឡុងពេល ៤ ខែ នៃការអនុវត្តគោលនយោបាយនេះ។
កម្មវិធីនេះត្រូវបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹង ចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២ ខែធ្នូ។
សារខាងលើ ក៏បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានផ្តល់អនុញ្ញាតឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចរចាជាមួយរដ្ឋាភិបាលចិន ដើម្បី បន្ធូរនីតិវិធីស្នើសុំទិដ្ឋាការសម្រាប់អ្នកដំណើរខ្មែរ ទៅប្រទេសចិន។ គោលបំណងគឺមុខងារចុងក្រោយ៖ ឈានទៅរក ការលើកលែងទិដ្ឋាការបដិការផ្ទាល់ (Visa Exemption Reciprocity) នៅពេលអនាគត។
រដ្ឋាភិបាលកម្ពុជាជឿជាក់ថា ការលើកលែងទិដ្ឋាការនេះ នឹងរួមចំណែកជំរុញទេសចរណ៍ ការវិនិយោគ និងទំនាក់ទំនងប្រកបដោយមិត្តភាពរវាងប្រទេសទាំងពីរ៕
