៣ ថ្ងៃនៅខេត្តព្រះវិហារ បុណ្យភូមិមានជើង នាំប្រជាជនជាង ១មុីននាក់ ក្រាលកន្ទេលមើលល្ខោន របាំ លេងល្បែងប្រជាប្រិយ និង កុមារៗចូលរួមជាមួយសកម្មភាពអប់រំជាច្រើន
៣ ថ្ងៃនៅខេត្តព្រះវិហារ បុណ្យភូមិមានជើង នាំប្រជាជនជាង ១មុីននាក់ ក្រាលកន្ទេលមើលល្ខោន របាំ លេងល្បែងប្រជាប្រិយ និង កុមារៗចូលរួមជាមួយសកម្មភាពអប់រំជាច្រើន រយ:ពេល ៣ថ្ងៃ នៃមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានបញ្ចប់ទៅយ៉ាងរលូនដោយមានវត្តមានអ្នកស្រុកបុណ្យភូមិចូលរួមលេងកម្សាន្តរហូតដល់ទៅជាង១មុីននាក់។ បុណ្យភូមិមានជើង បានប្រារព្វឡើងនៅខេត្តព្រះវិហារ មិនត្រឹមតែផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដែលជាតំបន់មរតកវប្បធម៌ និង ជាទឹកដីចំណាស់នោះឡើយ យើងក៏ចង់ផ្តោតសំខាន់លើការយកចិត្តទុកដាក់ទៅលើកុមារដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍន៍ និង សិទ្ធិនៅក្នុងការបញ្ចេញមតិស្មើៗគ្នា។ លោក សាកល កិត្យា សហស្ថាបនិកមួយរូប និង ជាអ្នកដឹកនាំមហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំនេះ បានឱ្យដឹងថា៖ «មហោស្រពសិល្បៈបុណ្យភូមិមានជើង ខេត្តព្រះវិហារ គឺពិតជាទទួលបានភាពកក់ក្តៅ និង ស្នាមញញឹមពីប្រជាជន កុមារៗនៅទីនោះ។» ក្នុងនោះ សម្រាប់អ្នករៀបចំកម្មវិធី សិល្បករ សិល្បការនី និង ឡេឡេប្រាង្គ ទាំងអស់ពិតជាមានតួនាទីសំខាន់ ក្នុងការពាំនាំនូវសិល្បៈបុរាណខ្មែរ សកម្មភាពអប់រំ ចែករំលែកជូនដល់ បងប្អូនប្រជាពលរដ្ឋ យុវជន និងកុមារនៅខេត្តព្រះវិហារ…
