អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើកទំព័រថ្មី មហោស្រពសិល្ប:បុណ្យភូមិមានជើងដាក់ចំណត ចុះចតនៅខេត្តព្រះវិហារ - រស្មី ញូស៍

បើកទំព័រថ្មី មហោស្រពសិល្ប:បុណ្យភូមិមានជើងដាក់ចំណត ចុះចតនៅខេត្តព្រះវិហារ

បើកទំព័រថ្មី មហោស្រពសិល្ប:បុណ្យភូមិមានជើងដាក់ចំណត ចុះចតនៅខេត្តព្រះវិហារ

អីយ៉ា…..ចិត្តធំជើងវែង ដើរលេងៗដល់ខេត្តព្រះវិហារ។ មហោស្រពសិល្ប:បុណ្យភូមិមានជេីងបានត្រលប់មកវិញហេីយ មកវិញជាមួយទីតាំងថ្មីពិត តែចិត្តនៅផ្សារភ្ជាប់ជាមួយអ្នកស្រុកភូមិ​ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅនឹងប្រាសាទដ៏ស្រស់អស្ចារ្យ ផ្ទាំងសិលារំលេចចែងចាំង ខ្យល់ត្រជាក់នៃភូមិភាគឧត្តរ អមជាមួយសិល្បៈប្លែកភ្នែកថ្មី។

ខេត្តព្រះវិហារ ខេត្តដែលសំបូរទៅដោយប្រពៃណីវប្បធម៌ និង អរិយធម៌ ត្រូវបានជ្រើសរើសជាខេត្ត ដែលត្រូវ ររៀបចំនូវមហោស្រពសិល្ប:បុណ្យភូមិមានជើងលើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ដល់ ថ្ងៃទី​ ២៣ ខែវិច្ឆិការខាងមុខនេះ។

កញ្ញា រិទ្ធី​ លំអរពេជ្រ សហស្ថាបនិកមហោស្រពសិល្ប:បុណ្យភូមិ និង ជាអ្នកដឹកនាំរៀបចំមហោស្រពសិល្ប:បុណ្យភូមិមានជើង បានអោយដឹងពីមូលហេតុនៃការជ្រើសរើសខេត្តព្រះវិហារនេះថា «មូលហេតុសំខាន់ៗ ដែលមហោស្រពសិល្ប:បុណ្យភូមិមានជើង រៀបចំនៅខេត្តព្រះវិហារ ព្រោះទីនោះជាតំបន់មរតកវប្បធម៌ជាតិ ជាទឹកដីចំណាស់។ ជាពិសេស គឺប្រាសាទកោះកេរ ដែលជាប្រាសាទស្អាតប្លែក និង ចង់ឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន។»

ចំណុចសំខាន់ ដែល កញ្ញា រិទ្ធី លំអរពេជ្រ សង្កត់ធ្ងន់នោះ គឺ៖ «ការរៀបចំមហោស្រពសិល្ប:បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ នៅក្នុងកាលៈទេសៈ ស្របពេលប្រទេសកម្ពុជាកំពុងមានបញ្ហាព្រំដែន គឺជាការសបញ្ជាក់ពីសុខសុវត្ថិភាពរបស់ប្រទេសយើងទៅកាន់ភ្ញៀវជាតិ និង អន្តរជាតិ។

ក្រៅពីផ្តោតសំខាន់លើសិល្ប:អ្វីដែលអ្នករៀបចំកម្មវិធី ចង់ផ្តោតសំខាន់នោះគឺ ការយកចិត្តទុកដាក់ទៅលើ កុមារដែលរស់នៅតាមជាយដែន ដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធការពារ សិទ្ធអភិវឌ្ឈន៍ និង សិទ្ធនៅក្នុងការបញ្ចេញមតិ។ មហោស្រពសិល្ប:បុណ្យភូមិមានជើង​ឆ្នាំ២០២៥​ បានសហការជាមួយ UNICEF Cambodia នាំជូនមកនៅការរត់ចម្ងាយខ្លីនៅខេត្តព្រះវិហារ​ ក្នុងគោលបំណង អបអរទិវាកុមារពិភព លោកឆ្នាំ២០២៥ ​ដែលកន្លែងចាប់ផ្តើមមានទីតាំងនៅ រមណីយដ្ឋាន ប្រាសាទកោះកេរ។

សូមបញ្ចាក់ថា មហោស្រពសិល្ប:បុណ្យភូមិមានជើងអាចរៀបចំឡើងបានដោយមានការចូលរួមពី​ ឡេឡេ ប្រាង្គ​ (យុវជនស្ម័គ្រចិត្ត) រៀបចំដោយ៖ ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ
សហការរៀបចំដោយ៖ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប
គាំទ្រដោយ៖ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear & រដ្ឋបាលខេត្តព្រះវិហារ។