អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មវិធីល្អៗរបស់ CMG ចាក់បញ្ចាំងនៅហុងកុង       - រស្មី ញូស៍

កម្មវិធីល្អៗរបស់ CMG ចាក់បញ្ចាំងនៅហុងកុង      

កម្មវិធីល្អៗរបស់ CMG ចាក់បញ្ចាំងនៅហុងកុង

ក្នុងឱកាសខួប ៧៦ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន   កម្មវិធីល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)   បានចាក់បញ្ចាំងនិងតាំងបង្ហាញនៅតំបន់រដ្ឋបាលពិសេសហុងកុងនៅថ្ងៃទី ២៩ ខែកញ្ញា។  ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗចំនួន ៩ នៃ CMG បានបញ្ចាំងក្នុងពេលតែមួយ ដើម្បីកំដរអ្នកក្រុងហុងកុងគ្រប់រូបរីករាយឆ្លងថ្ងៃខួបកំណើតរបស់មាតុប្រទេស ។

សូមបញ្ជាក់ថា  ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)   មានខ្លឹមសារសម្បូរបែប ដែលចែកជាប្រភេទជាច្រើនដូចជាភាពយន្តឯកសារ ភាពយន្តទូរទស្សន៍ស្តីពីប្រធានបទពិសេសជាដើម  ដែលនឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នាចាប់ពីថ្ងៃទី ៣០ ខែកញ្ញាតទៅនៅតាមសាលាឧត្តមសិក្សារបស់ហុងកុង ស្ថាប័នស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ហុងកុង។ កម្មវិធីដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)   ទាំងនេះ បានប្រើកញ្ចក់កាមេរ៉ាទៅផ្តិតយកការប្រែប្រួលនៃយុគសម័យ និទានពីរឿងរ៉ាវនៃជីវភាពរស់នៅប្រចាំថ្ងៃ ដែលនឹងធ្វើឱ្យជនរួមជាតិហុងកុងចាប់អារម្មណ៍ផ្ទាល់ពីកម្លាំងចលកដ៏អស្ចារ្យនៃការរីកចម្រើននៃមាតុប្រទេស   ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌មនោសញ្ចេតនារវាងតំបន់ដីគោកចិននិងតំបន់ហុងកុងចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត៕