អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្ពុជា-ចិនរៀបចំបាឋកថាពិធីបុណ្យសំពះព្រះខែរបស់ជនជាតិចិន - រស្មី ញូស៍

កម្ពុជា-ចិនរៀបចំបាឋកថាពិធីបុណ្យសំពះព្រះខែរបស់ជនជាតិចិន

កម្ពុជា-ចិនរៀបចំបាឋកថាពិធីបុណ្យសំពះព្រះខែរបស់ជនជាតិចិន

(ភ្នំពេញ) ក្រោមកិច្ចគាំទ្រពីការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងក្រោមកិច្ចសហការជាមួយសាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទើបនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥បានរៀបចំបាឋកថាពិធីបុណ្យសំពះព្រះខែរបស់ជនជាតិចិន ក្រោមអធិបតីភាពរបស់ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមចំនួន១២០នាក់មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជននិងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា សម្រាប់ប្រជាជាតិចិន បុណ្យសែនព្រះខែ ជាបុណ្យដ៏សំខាន់ទី២បន្ទាប់ពីបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំ) ដោយទទួលទាននំព្រះខែនិងគយគន់រស្មីព្រះចន្ទរួមជាមួយពន្លឺចង្កៀងគោម ប្រជាជាតិចិនបានរួមគ្នាផ្សព្វផ្សាយពីគុណតម្លៃនៃការជួបជុំគ្រួសារ ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍ ពន្លាតស្មារតីមិត្តភាព ភាតរភាព និងភក្តីភាពរវាងប្រជាជននិងប្រជាជន។ គោលបំណងសំខាន់នៃបាឋកថានាថ្ងៃនេះក៏ជាវេទិកាដ៏សំខាន់ក្នុងការតភ្ជាប់មូលធនមនុស្សលើវិស័យបេតិកភណ្ឌរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ផងដែរ។

លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានបង្ហាញការគាំទ្រនិងពេញចិត្តចំពោះទំនាក់ទំនងកម្ពុជាចិន ហើយកម្មវិធីថ្ងៃនេះនឹងជំរុញឱ្យប្រជាជននៃប្រទេសយើងទាំងពីរស្វែងយល់ពីគ្នាកាន់តែស៊ីជម្រៅថែម ជាពិសេសពិធីសែនព្រះខែ។
លោកស្រីចាង អ៊ីជី ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជាចាត់ទុកព្រឹត្តិការណ៍នេះ ថាបានចូលរួមពង្រឹងចំណងមិត្តភាពកម្ពុជាចិនឱ្យកាន់តែរឹងមាំ ខណៈប្រទេសយើងទាំងពីរបានវប្បធម៌ដ៏ល្អដូចគ្នា។

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ការរៀបចំពិធីសែនព្រះខែនេះស្របពេលដែលប្រជាជនចិនកំពុងសាទរនូវសមិទ្ធផលមហិមារបស់ប្រទេសចិនក្រោមការដឹកនាំប្រកបដោយត្រីវិស័យអភិវឌ្ឍយ៉ាងជឿនលឿនរបស់បក្សកុម្មុយនិស្តចិនរយៈពេល៧៦ឆ្នាំកន្លងមក។ ឯកឧត្តមបានរំលេចថា កម្មវិធីនាថ្ងៃនេះក៏ជាការរួមចំណែកយល់ដឹងកាន់តែទូលំទូលាយពីគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលត្រូវបានបណ្តាប្រទេសនានាជាច្រើនរួមគ្នាជាមួយប្រទេសចិនប្រតិបត្តិរយៈពេល២ឆ្នាំកន្លងមកនេះដើម្បីបង្កើនកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះមិត្តចិនដែលបានរួមចំណែកយ៉ាងច្រើនក្នុងវិស័យវប្បធម៌ ជាពិសេសការចូលរួមចំណែកជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរថែមទៀតផង។

លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានថ្លែងថា កម្មវិធីនាថ្ងៃនេះបានបង្កើនកម្លាំងវិជ្ជមានកាន់តែខ្លាំងដល់តំណភ្ជាប់រវាងអរិយធម៌នៃប្រទេសយើងទាំងពីរ ព្រមទាំងការតភ្ជាប់ដ៏សំខាន់នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន រយៈពេលជាង២០០០ឆ្នាំកន្លងមកនេះ។

លោកនាយកក៏បានថ្លែងនូវការសាទរដល់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍដែលតែងរួមចំណែកសាងស្ពានដ៏រឹងមាំដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ព្រមទាំងជាកតាលីករដ៏សំខាន់នៃការបង្កើនបរិមាណទេសចរជនជាតិចិនមកទស្សនាកម្ពុជា៕