អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត ឆាយ សុផលជំរុញដល់អ្នកសារព័ត៌មានត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ឱ្យបានច្រើន - រស្មី ញូស៍

ឯកឧត្តមបណ្ឌិត ឆាយ សុផលជំរុញដល់អ្នកសារព័ត៌មានត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ឆាយ សុផលជំរុញដល់អ្នកសារព័ត៌មានត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ឱ្យបានច្រើន

ព្រៃវែង៖ ឯកឧត្តមបណ្ឌិត ឆាយ សុផលរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តទាំង២៥ ត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក្នុងការផ្សព្វផ្សាយទៅដល់សាធារណជនកាន់តែទូលំទូលាយ។

ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងពិធីបើកវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ដល់អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញសរុបប្រមាណជាង៦០នាក់ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង។

ឯកឧត្តមបន្តថា ក្នុងនាមជាមន្រ្តីព័ត៌មាន យើងត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ ព្រោះថា អានកាន់តែច្រើន គំនិតយើងកាន់តែទូលាយទូលាយ ការវិភាគកាន់តែស៊ីជម្រៅ និងច្បាស់លាស់ ហើយការសម្រេចចិត្តក៏មិនសូវខុស។

សំឡេង៖ « អ៊ីចឹងក្នុងនាមយើងជាអ្នកសារព័ត៌មាន ទាំងរដ្ឋ និងឯកជន តួនាទីរបស់យើងគឺជាអ្នកផ្សព្វផ្សាយ បើយើងមិនស្ដាប់ មិនស្រាវជ្រាវ តើឱ្យអ្នកស្ដាប់ អ្នកទស្សនា អ្នកអានទៅស្ដាប់ទៅមើល ទៅអានអត្ថបទយើងដោយរបៀបណា? »
ជាមួយគ្នានេះ ឯកឧត្តម បញ្ជាក់ថា បច្ចេកវិទ្យាកាន់តែវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស បញ្ញាសិប្បនិម្មិត (AI) ហេតុនេះ ទាំងសារព័ត៌មានរដ្ឋនិងឯកជន ត្រូវតែបង្កើនសមត្ថភាពផ្នែកនេះ ខណៈរាជរដ្ឋាភិបាលកំពុងប្រែក្លាយកម្ពុជាឱ្យទៅ ជាសង្គមឌីជីថលប្រកបដោយការទទួលខុសត្រូវនិងការអភិវឌ្ឍ។

ឯកឧត្តមឆាយ សុផល បង្ហាញថា ក្នុងនីតិកាលថ្មីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានគិតគូរខ្ពស់លើការពង្រឹងសមត្ថភាពចំណេះដឹង ក្នុងនោះរាប់បញ្ចូល ទាំងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាល និងផែនការពង្រឹងសមត្ថភាពជំនាញក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ផងដែរ៕