អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល - រស្មី ញូស៍

សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល

សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល

ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនៃវិស័យព័ត៌មាន និងការពង្រឹងសហប្រតិបត្តិការវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វិស័យព័ត៌មាននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្លាស់ប្តូរយ៉ាងលឿន ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងឥទ្ធិពលនៃអ្នកផលិតមាតិការព័ត៌មានតាមបណ្តាញសង្គម (Influencers)។ អ្នកសារព័ត៌មានអាជីព “ត្រូវការបណ្តុះបណ្តាលបន្ថែម ដើម្បីអាចប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មានក្នុងស្ថានភាពហិរញ្ញវត្ថុដែលកាន់តែស្តួច”។

ដោយឡែក ក្នុងស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា–ថៃ លោក ពុយ គា បានបញ្ជាក់ថា “អ្នកសារព័ត៌មានកម្ពុជាបានប្រកាន់យកការផ្សាយព័ត៌មានដោយប្រយ័ត្នប្រយែង និងគោរពវិជ្ជាជីវៈដោយព្យាយាមមិនបំប៉ោងស្ថានភាពឲ្យកាន់តែតានតឹងឡើយ”។

ពីភាគីវៀតណាម លោក ង្វៀន ឌឹកឡឺយ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាម ដែលដឹកនាំប្រតិភូចំនួនប្រាំរូប មកទស្សនកិច្ចកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ តុលា ឆ្នាំ២០២៥ បានទៅទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនៅភ្នំពេញរវាងក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ ស្តីពីការផ្សាយព័ត៌មានដោយសុចរិតភាព និងការបង្កើនភាពជាដៃគូសហការរវាងសារព័ត៌មានកម្ពុជា និងវៀតណាម៕