អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ការស្ទង់មតិរបស់ CGTN៖ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ - រស្មី ញូស៍

ការស្ទង់មតិរបស់ CGTN៖ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ

ការស្ទង់មតិរបស់ CGTN៖ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ

ពាក្យសម្តីបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុនបាននាំឱ្យមានការរិះគន់និងថ្កោលទោសពីសហគមន៍អន្តរជាតិ ហើយនៅពីក្រោយពាក្យសម្តីដ៏ខុសឆ្គងគឺឧបាយកលរបស់ពួកស្តាំនិយមជ្រុលជប៉ុនដែលចង់ឱ្យយោធានិយមងើបឡើងវិញ ប្រការនេះបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់កំណត់ដូចជារដ្ឋធម្មនុញ្ញជប៉ុន ព្រមទាំង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និង《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម ដែលនឹងរុញច្រានប្រទេសជប៉ុនឱ្យឈរនៅម្ខាងបដិបក្ខជាមួយសហគមន៍អន្តរជាតិ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,១ភាគរយដាស់តឿនយ៉ាងខ្លាំងឱ្យភាគីជប៉ុនដកពាក្យសម្តីបង្កហេតុវិញភ្លាម ហើយអំពាវនាវឱ្យប្រទេសនានារួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាតជាមួយរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៣ភាគរយបានថ្លែងថា ពាក្យសម្តីនិងទង្វើរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលញុះញង់ឱ្យកើតសង្គ្រាមបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងរដ្ឋធម្មនុញ្ញជប៉ុន និងបំផ្លាញយ៉ាងខ្លាំងក្លាដល់រូបភាពជាតិនិងកិត្តិនាមអន្តរជាតិរបស់ជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៤ភាគរយបានលើកឡើងថា មានតែលាងជម្រះបទឧក្រិដ្ឋប្រវត្តិសាស្ត្រទាំងស្រុងនិងលុបចោលគំនិតយោធានិយមពីឫសគល់ ទើបជប៉ុនអាចវិលត្រឡប់មកសហគមន៍អន្តរជាតិវិញក្នុងអត្តសញ្ញាណជាប្រទេសដ៏ប្រក្រតី ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៨ភាគរយបានរិះគន់ភាគីជប៉ុនដែលមិនអើពើពីច្បាប់និងការពិតជាក់ស្តែងនៃប្រវត្តិសាស្ត្រ បំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសជិតខាង ហើយប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។
ការស្ទង់មតិនេះបានធ្វើឡើងតាមរយៈវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតសរុបចំនួន៤៥៤៩បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិរបស់ខ្លួនក្នុងរយៈពេល១២ម៉ោង ៕