អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ - រស្មី ញូស៍

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ​ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ​សម្រាប់ឆ្នាំ២០២៦ ព្រមទាំងផ្តល់ប័ណ្ណសរសើរដល់មន្ត្រីនគរបាលជាតិ ដែលមានសមិទ្ធផលលេចធ្លោ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពសង្គម។

ពិធីសន្និបាតដ៏ស្និទស្នាលនេះ មានកិត្តិយសអធិបតី​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្នុងពិធីក៏មានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រីឧត្តមសេនីយ៍ និងវរសេនីយ៍ ប្រតិភូអមដំណើរ ស្នងការរង នាយការិយាល័យជំនាញ អធិនគរបាលក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់​ទាំង៦៧។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានរំពឹងរំលឹក និងរាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការ​ក្នុងឆ្នាំ២០២៥ ដោយបញ្ជាក់ថា បទល្មើសគ្រប់ប្រភេទ នៅក្នុងខេត្ត មានការថយចុះជាងបណ្តាឆ្នាំមុនៗ។ ជាពិសេស រាល់បទល្មើសដែលបានកើតឡើង សមត្ថកិច្ចបានសហការគ្នាបង្ក្រាប និងដោះស្រាយបានចប់សព្វគ្រប់ក្នុងអត្រា ១០០%។

ទោះជាស្ថានភាពសន្តិសុខសុវត្ថិភាពមានការល្អប្រសើរនេះក្តី លោកស្នងការខេត្ត បន្តលើកស្ទួយថា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងបន្តកសាងផែនការ និងអនុវត្តយុទ្ធសាស្ត្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយបន្តចាត់តាំងកម្លាំងយាមល្បាតប្រចាំ២៤ម៉ោង នៅតាមតំបន់​ស្នាក់នៅ និងតំបន់ស្នងការនានា ដើម្បីបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ភេទ និងបាតុភាពអាក្រក់នានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋទូទាំងខេត្ត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម និងការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដែលធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះគួរឲ្យកត់សម្គាល់។

ឯកឧត្តមក៏បានជម្រាបជំរុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ឱ្យបន្តពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាមួយនឹងការកែលម្អសេវាសាធារណៈឲ្យកាន់តែល្អ ប្រសើរ ជាពិសេសសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតស្នាមផ្លូវការ​ផ្សេងៗ ដល់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា មានប្រសិទ្ធភាព និងគ្មានការរំលោភសិទ្ធិនយោជិត-ប្រជាពលរដ្ឋឡើយ។

ផ្នែកខាងឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កន្លងមក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំពេញភារកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានយ៉ាងមានប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។ សមិទ្ធផលទាំងនេះ គឺបង្ហាញពីភាពសាមគ្គីរួបរួម និងវិន័យផ្ទៃក្នុងអង្គភាព ដែលជាគន្លឹះនៃជោគជ័យ។

យ៉ាងណាមិញ ឯកឧត្តមក៏បានលើកទឹកចិត្ត និងបញ្ជាក់ថា កងកម្លាំងនគរបាលត្រូវបន្តខិតខំបន្ថែមទៀត ក្នុងកិច្ចការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាច្រើនប្រភេទ រួមមាន៖
បទល្មើសគ្រឿងញៀន
បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ
បទល្មើសបច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើង
បទល្មើសល្បែងស៊ីសង
បញ្ហាគ្រោះថ្នាក់ចរាចរណ៍
ក៏ដូចជាការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបង្កើតចលាចល និងអាចប៉ះពាល់ដល់សន្តិសុខជាតិ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ បន្តរក្សាវិន័យ ស្មារតីទំនួលខុសត្រូវ និងបន្តកសាងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តទិសដៅការងារ ឆ្នាំ២០២៦ ឲ្យទទួលបានជោគជ័យកាន់តែខ្ពស់ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យកាន់តែល្អប្រសើរឡើងទៀត៕