អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នាយឧត្តមសេនីយ៍ សៅ សុខា បង្កើតក្រុមការងារត្រួតពិនិត្យសកម្មភាពមិនប្រក្រតី នៃកងរាជអាវុធហត្ថខេត្តក្រចេះ - រស្មី ញូស៍

នាយឧត្តមសេនីយ៍ សៅ សុខា បង្កើតក្រុមការងារត្រួតពិនិត្យសកម្មភាពមិនប្រក្រតី នៃកងរាជអាវុធហត្ថខេត្តក្រចេះ

នាយឧត្តមសេនីយ៍ សៅ សុខា បង្កើតក្រុមការងារត្រួតពិនិត្យសកម្មភាពមិនប្រក្រតី នៃកងរាជអាវុធហត្ថខេត្តក្រចេះ

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចមួយ បង្កើត ក្រុមការងារចំពោះកិច្ច ដើម្បី​ធ្វើអធិការកិច្ច និងត្រួតពិនិត្យលើ សកម្មភាពមិនប្រក្រតី ក្នុងការប្រតិបត្តិ​តួនាទី និងភារកិច្ចរបស់​មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តក្រចេះ។

ក្រុមការងារថ្មីនេះ មានភារកិច្ចស៊ើបអង្កេត និងវិភាគលម្អិតលើសកម្មភាព គំនិត ឬអំពើណាមួយ ដែលអាចជះឥទ្ធិពលប៉ះពាល់ដល់វិន័យ ឆន្ទៈស្មោះត្រង់ និងភាពគោរពច្បាប់របស់កងរាជអាវុធហត្ថ​ជាតិ ។

សេចក្តីសម្រេចនេះ បង្ហាញពី ឆន្ទៈខ្ជាប់ខ្ជួនរបស់ឥស្សរិយសម្តេច និងយោធពលខេមរភូមិន្ទ ក្នុងការកែច្នៃកិច្ចការគ្រប់គ្រង បង្កើនវិន័យ និងភាពថ្លៃថ្នូររបស់កងរាជអាវុធហត្ថ ឲ្យកាន់តែរឹងមាំ ទុកជាគ្រឹះសម្រាប់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជាតិ។

បន្ទាប់ពីបង្កើតក្រុមការងារនេះ ការធ្វើអធិការកិច្ច និងត្រួតពិនិត្យលម្អិត ត្រូវបានរំពឹងថា នឹងជួយកំណត់ច្បាស់លាស់លើកំហុសឬអំពើមិនត្រឹមត្រូវ ដើម្បីចាត់វិធានតាមច្បាប់ និងតាមវិន័យយោធាច្បាស់លាស់ ក៏ដូចជាជួយលើកកម្ពស់ភាពទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងរាជអាវុធហត្ថជាតិកាន់តែខ្លាំងឡើង៕